ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​យូ​រ៉ូ​២០១៦​របស់​ក្រុម​ជម្រើសជាតិ​វែ​ល

7 ឆ្នាំ មុន

១-​ក្តី​រំពឹង​៖ បន្ទាប់​ពី​ទន្ទឹងរង់ចាំ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​អស់​រយៈពេល​៥៨​ឆ្នាំ​រួច​មក ក្រុម​ជម្រើសជាតិ​វែ​ល នឹង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មាន​ចំណាត់ថ្នាក់​ប៉ុណ្ណោះ​ទេ គឺ​នឹង​ធ្វើ​ឱ្យ​ពិភពលោក​បាន​ស្គាល់​ប្រទេស​នេះ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង ។

១-​ក្តី​រំពឹង​៖ បន្ទាប់​ពី​ទន្ទឹងរង់ចាំ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​អស់​រយៈពេល​៥៨​ឆ្នាំ​រួច​មក ក្រុម​ជម្រើសជាតិ​វែ​ល នឹង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មាន​ចំណាត់ថ្នាក់​ប៉ុណ្ណោះ​ទេ គឺ​នឹង​ធ្វើ​ឱ្យ​ពិភពលោក​បាន​ស្គាល់​ប្រទេស​នេះ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង ។ ក្តី​ប្រាថ្នា​របស់​កីឡាករ Gareth Bale គឺ​ជំរុញ​ឱ្យ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​បាន​ឈាន​ទៅ​ប្រកួត​Euro 2016 នៅ​ប្រទេស​បារាំង ហើយ​កីឡាករ​ដែល​សំខាន់​ម្នាក់​ទៀត​នោះ​គឺ​ខ្សែការពារ និង​ជា​ប្រធាន​ក្រុម Ashley Williams ។

«​សាមគ្គីភាព​យើង​កាន់តែ​ខ្លាំង​»​ជា​ពាក្យស្លោក​ដ៏​ខ្លី​តែ​មាន​ន័យ​របស់​វែ​ល សម្រាប់​លើកទឹកចិត្ត​កីឡាករ​ក្នុង​ការ​ប្រកួត ។ ប្រសិនបើ​កីឡាករ Gareth Bale លេង​ឱ្យ​អស់ពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​កន្លង​មក នោះ​វា​មិន​មាន​បញ្ហា​ចោទ​សម្រាប់​ការ​យកឈ្នះ​របស់​ក្រុម​ជម្រើសជាតិ​មួយ​នេះ​ទេ ។ អង់គ្លេស រុ​ស្ស៊ី និង​ស្លូ​វ៉ា​គី ច្បាស់​ជា​មិនមែន​ដៃគូ​សម្រាប់​វែ​ល​ឡើយ ព្រោះ​នៅ​មាន​កីឡាករ​ខ្លាំង​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា Aaron Ramsey និង Ashley Williams ។

ការ​ឈ្នះ ឬ​ស្មើ​ជាមួយ​ក្រុម​ជម្រើសជាតិ វែ​ល ពិត​ណាស់​ច្បាស់​ជា​សំណាង​ធំ​ហើយ​។ នេះ​មិន​ត្រឹមតែ​ជា Gareth Bale ទេ បើ​ទោះបីជា​កីឡាករ​រូប​នេះ​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ក៏​ពិតមែន តែ Ashley Williams និង Aaron Ramsey ក៏​បាន​សហការ​គ្នា​លេង​យ៉ាង​ល្អ ហើយ​ប្រសិនបើ​ទទួល​បាន​លទ្ធផល​ស្មើ​នោះ វែ​ល​ប្រាកដជា​អាច​ឈាន​ដល់​វគ្គ​ជម្រុះ​៤​ក្រុម​ចុង​ក្រោយ ។

២-​លទ្ធផល​ល្អ​៖ Wales បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង ។ ធ្លាប់​ឆ្លង​ដល់​វគ្គ​ជម្រុះ​៤​ក្រុម​ចុង​ក្រោយ​កាលពី​ឆ្នាំ​១៩៧៦ ខណៈ​ដែល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ត្រូវ​បាន​ចាត់ទុកជា​វគ្គ​ផ្តាច់ព្រ័ត្រ ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ គឺ​ខ្សែប្រយុទ្ធ​របស់​ក្លិប Real Madrid កីឡាករ Gareth Bale ដែល​រក​គ្រាប់​បាល់​បាន​៧​គ្រាប់​ឱ្យ​វែ​ល​ក្នុង​ការ​ប្រកួត​១១​លើក ។

៤-​គ្រូបង្វឹក​៖ លោក Chris Coleman បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​វែ​ល​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បំផុត​បន្ទាប់​ពី​មរណភាព​របស់​អតីត​គ្រូបង្វឹក​លោក Gary Speed កាលពី​ឆ្នាំ​២០១១​។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​) ៖
-​អ្នកចាំទី​៖ Wayne Hennessey (Crystal Palace), Owain Fôn Williams (Inverness), Danny Ward (Liverpool) ។
-​ខ្សែការពារ​៖ Chris Gunter (Reading), Ashley Williams (captain) (Swansea), Neil Taylor (Swansea), Ben Davies (Tottenham), Adam Matthews (Bristol), James Chester (West Brom), Jazz Richards (Fulham), Adam Henley (Blackburn) ។

-​ខ្សែបម្រើ​៖ Joe Ledley (Crystal Palace), David Vaughan (Nottingham), Joe Allen (Liverpool), David Cotterill (Birmingham), Jonathan Williams (Milton), Emyr Huws (Huddersfield), Shaun MacDonald (Bournemouth), Lloyd Isgrove (Barnsley) ។

-​ខ្សែប្រយុទ្ធ​៖ Sam Vokes (Burnley), Simon Church (Aberdeen), George Williams (Gillingham), Tom Lawrence (Cardiff), Tom Bradshaw (Walsall) ៕