ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​បញ្ចេញ Galaxy 5​ម៉ូ​ដែល​នៅ​ឆ្នាំ​2017

7 ឆ្នាំ មុន

Samsung Galaxy Note 6 នឹង​បង្ហាញ​រូបរាង​ក្នុង​រយៈពេល​ពីរ​បី​ខែ​ទៀត ហើយ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​គ្រោង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ត្រកូល Galaxy ៥​ម៉ូ​ដែល​ផ្សេង​ទៀត​លើ​ទីផ្សារ​នៅ​ឆ្នាំ​២០១៧ ។

Samsung Galaxy Note 6 នឹង​បង្ហាញ​រូបរាង​ក្នុង​រយៈពេល​ពីរ​បី​ខែ​ទៀត ហើយ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​គ្រោង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ត្រកូល Galaxy ៥​ម៉ូ​ដែល​ផ្សេង​ទៀត​លើ​ទីផ្សារ​នៅ​ឆ្នាំ​២០១៧ ។

ស្មា​ត​ហ្វូ​ន​៥​ម៉ូ​ដែល​នោះ​រួម​មាន Galaxy S8, S8 Edge, Galaxy Note 7, Note 7 Edge និង​Galaxy X ។ ស្មា​ត​ហ្វូ​ន​បួន​ម៉ូ​ដែល​ដំបូង​គេ​នឹង​ប្រើ​អេ​ក្រង់ Super AMOLED កម្រិត ២.៥K ដោយឡែក Galaxy X នឹង​ប្រើប្រាស់​អេ​ក្រង់​ពត់​បត់​បាន និង​មាន​កម្រិត​4K ។ Galaxy X ឬ​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​ពត់​បត់​បាន​នឹង​លេច​រូបរាង​ក្រោយ​គេ ពោល​គឺ​អាច​ឈាន​ដល់​ចុងឆ្នាំ ២០១៧ ឯណោះ ។ 

Galaxy X ត្រូវ​គេ​ជឿជាក់​ថា​អាច​ពត់​បាន​ពាក់កណ្តាល ពោល​ដូច​ជា​ការ​បត់​កាបូប​បុរស​ដែរ​ធ្វើ​ឱ្យ​វា​ងាយស្រួល​ក្នុង​ការ​ដាក់​ក្នុង​ហ៊ោ​ប៉ៅ​ខោ ។ ក្រុមហ៊ុន​សាំ​ស៊ុ​ង​មាន​សិទ្ធិ​ប៉ាតង់​មួយ​ចំនួន​រួច​មក​ហើយ​សម្រាប់​បច្ចេកវិទ្យា​ដែល​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ស្មា​ត​ហ្វូ​ន​អាច​ពត់​បត់​បាន ដូច្នេះ​ហើយ​វា​នឹង​មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​នៅ​ពេល​ដែល​ក្រុមហ៊ុន​បញ្ចេញ​ផលិត​ផ​ក​នេះ​ឡើង ៕