ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ទឹកនោមផ្អែម​មិនមែន​ជា​ជំងឺ​តម​អាហារ​ទេ តែ​ជា​ជំងឺ​ឱ្យ​ប្រយ័ត្ន​ពី​អាហារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជំងឺ​ទឹកនោមផ្អែម​កើត​មាន​ជា​យូរលង់​ណាស់​មក​ហើយ មិនមែន​ជា​ជំងឺ​ថ្មី​ឡើ​ុ​យ ហើយ​ក៏​ជា​ជំងឺ​ដែល​គេ​រក​ឃើញ​ជាង​២០០០​ឆ្នាំ​មុន​គ្រិស្តសករាជ​ទៅ​ទៀត​។ ដូច្នេះ​ជា​ជំងឺ​ដែល​គេ​អាច​និយាយ​បាន​ថា

រាជធានី​ភ្នំពេញ ៖ ជំងឺ​ទឹកនោមផ្អែម​កើត​មាន​ជា​យូរលង់​ណាស់​មក​ហើយ មិនមែន​ជា​ជំងឺ​ថ្មី​ឡើ​យ ហើយ​ក៏​ជា​ជំងឺ​ដែល​គេ​រក​ឃើញ​ជាង​២០០០​ឆ្នាំ​មុន​គ្រិស្តសករាជ​ទៅ​ទៀត​។ ដូច្នេះ​ជា​ជំងឺ​ដែល​គេ​អាច​និយាយ​បាន​ថា កើតឡើង​មក​ជាមួយនឹង​ប្រវត្តិ​នៃ​កំណើត​មនុស្សជាតិ​យើង​នេះ ហើយ​បច្ចុប្បន្ន​គេ​ឃើញ​ការ​កើនឡើង​នៃ​ជំងឺ​ទឹកនោមផ្អែម​នេះ​កើនឡើង​ខ្លាំង​នៅ​គ្រប់​បណ្តា​ប្រទេស​នៅ​លើ​សកលលោក ។ ដោយឡែក​កម្ពុជា​យើង​ក៏​មិន​មានការ​លើកលែង​ដែរ​ពីព្រោះ​ថា ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ដូច្នេះ​ហើយ​អត្រា​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ក៏​មាន​លក្ខណៈ​ខ្ពស់​ដូចដែល​យើង​បានឃើញ​ស្រាប់​ហើយ ។

ខាងលើ​នេះ​ជា​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត កុយ វ៉ា​ន់​នី ឯកទេស​ជំងឺ​ទឹកនោមផ្អែម​និង​ក្រពេញ និង​ជា​ប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​ក្នុង​ឱកាស​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ លោក​វេជ្ជបណ្ឌិត បាន​ថ្លែង​បន្ត​ទៀត​ថា ជំងឺ​ទឹក​ផ្អែម​នេះ​តែងតែ​ឮ​គេ​និយាយ​ថា មាន​ប្រភេទ​ទី​១ ទី​២ តែ​មែនទែន​ទៅ​និយាយ​ឲ្យ​ស្រួល​ស្តាប់ ទឹកនោមផ្អែម​ប្រភេទ​ទី​១ យើង​ឃើញ​នៅ​លើ​កុមារ​មាន​ន័យ​ថា ក្មេង​ក្រោម​អាយុ​១០​ឆ្នាំ ជា​ទូទៅ​យើង​ឃើញ​ពី​៥​ទៅ​៦​ឆ្នាំ ប៉ុ​ន្តែ​យើង​ក៏​ធ្លាប់​ឃើញ​ក្មេង​ដែល​កើត​ជំងឺ​នេះ​មាន​អាយុ​ជាង​១០​ឆ្នាំ ដែរ​(១៣-១៤​ឆ្នាំ​) ។

ជា​ទូទៅ​ប្រភេទ​ទី​១​នេះ កើត​លើ​ក្មេង​ក្រោម​អាយុ​១០​ឆ្នាំ ហើយ​អត្រា​ស្លាប់​ស្ទើរតែ​លើស​ពី​៩០​ភាគរយ បើសិនជា​យើង​ឃើញ​ហើយ​មិន​បាន​ប្រញាប់​ក្នុង​ការ​ព្យាបាល ប៉ុ​ន្តែ​ជា​សំណាងល្អ​ប្រភេទ​ជំងឺ​ទី​១​នេះ​យើង​មាន​ប្រហាក់ប្រហែល​ត្រឹមតែ​១០​ភាគរយ​ប៉ុ​ណ្ណោះ​ក្នុង​ចំណោម​ជំងឺ​ទឹកនោមផ្អែម​ទូទៅ​ហើយ​នៅ​សល់​ប៉ុ​ន្មា​ន​លើស​ពី​៩០​ភាគរយ គឺជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ។

ប្រភេទ​ទី​២​នេះ គឺ​ចង់​សំដៅ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ទៅ​លើ​មនុស្ស​ពេញវ័យ គឺ​រាប់​ពី​វ័យ​ជំទង់​ឡើង​មក​ចាស់ជរា ។ ប្រភេទ​ទី​២​នេះ យើង​មាន​ច្រើន​លើសលុប​ឃើញ​ថា ស្ថិតិ​ពិភពលោក​ចុង​ក្រោយ គឺ​មាន​រហូត​ទៅ​ដល់​ជិត​៦០០​លាន​នាក់​នៅ​ឆ្នាំ​២០៣៥ ហើយ​បើ​គិត​ត្រឹម​ឆ្នាំ​២០១៣​កន្លង​ទៅ​នោះ មាន​ត្រឹមតែ​ជាង​៣៨០​លាន​នាក់ ដូច្នេះ​ការ​កើនឡើង​នេះ​គឺ​កើត​មាន​គ្រប់​ទីកន្លែង ។

ជំងឺ​ទឹកនោមផ្អែម​មិនមែន​ជា​ជំងឺ​តម​អាហារ​នោះ​ទេ តែ​ជា​ជំងឺ​ទាមទារ​ឲ្យ​យើង​ប្រយ័ត្នប្រយែង​ក្នុង​ការ​ទទួលទាន​អាហារ​ជា​ពិសេស​រើស​យក​អាហារ​ណា​ដែល​បរិមាណ​ស្ករ​មិន​ច្រើន​លើសលុប ដែល​បរិមាណ​ស្ករ​មិន​ឲ្យ​ល្បឿន​នៃ​ការ​ឡើង​ដុំ​ឈាម​លឿន ។ មាន​ន័យ​ថា ជា​របប​អាហារ​ដែល​មនុស្ស​ទូទៅ​ទទួលទាន​ទៅ​ប្រយ័ត្នប្រយែង​ដើម្បី​រក្សា​ទម្ងន់​បាន​ល្អ មាន​សុខភាព​ល្អ ។ ដូច្នេះ​របប​អាហារ​អ្នកជំងឺ​ទឹកនោមផ្អែម​មិនមែន​សម្រាប់​តែ​អ្នក​ឈឺ​នោះ​ទេ គឺ​របប​អាហារ​នេះ​សម្រាប់​មនុស្ស​ទូទៅ​ដែល​ចង់​ថែរក្សា​រាង​កាយ​បាន​ល្អ មាំមួន ដើម្បី​កុំ​ឲ្យ​លើស​គីឡូ​ផង​ដែរ ។ ជំងឺ​ទឹកនោមផ្អែម​ជា​ជំងឺ​ដែល​មានកា​រវិ​វ​ឌ្ឍ​ច្រើន​លើ​សាកលលោក​ប៉ុន្តែ​វិធី​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ ការ​ចាក់​ថ្នាំ ការ​ហូប​អាហារ​ប្រយ័ត្ន​ជាមួយនឹង​ការ​ហាត់ប្រាណ​នេះ គឺជា​គោល​ការ​ធំ​ៗ​នៃ​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ដើម្បី​ធ្វើ​យ៉ា​ង​ណា​ឲ្យ​សារពាង្គកាយ​រក្សា​បាន​ល្អ ហើយ​ការ​សិក្សា​ធំ​ៗ លើ​សាកល​លោក​បាន​បង្ហាញ​ថា តែ​កាលណា​ការ​ព្យាបាល​បាន​ល្អ​គេ​ឃើញ​ថា អាយុ​ការ​រស់នៅ​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម​ដូច​គ្នា​នឹង​អ្នក​គ្មាន​ជំងឺ​ទឹកនោមផ្អែម​ដែរ ។

លោក​វេជ្ជបណ្ឌិត កុយ វ៉ា​ន់​នី បាន​បញ្ជាក់​ថា ផល​ប៉ះពាល់​ធំ​នៃ​ជំងឺ​ទឹកនោមផ្អែម​ដែល​យើង​ជួប​នៅ​មន្ទីរពេទ្យ​កាល់​មែ​៉​ត ភាគច្រើន​ឃើញ​ផល​ប៉ះពាល់​នៃ​ការ​ស្ទះ​សរសៃ​ឈាម​​ខួរក្បាល ស្ទើរ​មួយ​ចំហៀង​ក្បាល នេះ​យើង​ឃើញ​ថា ដោយសារ​តែ​ខ្មៅ​មួយ​ចំហៀង​នេះ​ហើយ បានជា​បង្ក​ឱ្យ​ពិការ​ភាព​ដោយ​ការ​ប៉ះពាល់​ប្រព័ន្ធ​ខួរក្បាល​មួយ​ចំហៀង​ណាមួយ ។

ការ​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​មិនមែន​ជា​បញ្ហា​ដែល​យើង​ទាំងអស់​គ្នា​គិត​ថា ពិបាក​កើតទុក្ខ​មានការ​បារម្ភ​អ្វី​ឡើយ បើសិនជា​យើង​ស្គាល់​គោល​ការ​នៃ​ការ​ព្យាបាល និង​ជជែក​ជាមួយ​វេជ្ជបណ្ឌិត​ដែល​មាន​ជំនាញ​ជំងឺ​ទឹក​ផ្អែម​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ សូម​បញ្ជាក់​ថា ជំងឺ​ទឹកនោមផ្អែម​បើ​កើត​មាន​ហើយ គឺ​មាន​មួយ​ជីវិត ដូច្នេះ​ហើយ​ទាមទារ​ការ​ថែទាំ និង​ព្យាបាល​អស់​មួយ​ជីវិត ៕