ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​អាកាសធាតុភ្លៀង​ធ្លាក់​ស្ទើរ​ទូ​ទាំង​ប្រទេស​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រា​ក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឱ្យ​ដឹង​ថា ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​២៥ ខែឧសភា ឆ្នាំ​២០១៦ បង្ហាញ​ថា​មានកា​រវិ​វត្ត​មក​រក​ភាព​កាន់តែ​ប្រសើរ​ឡើង​វិញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឱ្យ​ដឹង​ថា ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​២៥ ខែឧសភា ឆ្នាំ​២០១៦ បង្ហាញ​ថា​មានកា​រវិ​វត្ត​មក​រក​ភាព​កាន់តែ​ប្រសើរ​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ ដោយសារ​តែ​ខ្យល់មូសុង​និរតី​ចាប់ផ្ដើម​មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ និង​១៩ ខែឧសភា ខាង​មុខ​នេះ ។

ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​នេះ នឹង​នាំ​មក​នូវ​របាយ​ទឹកភ្លៀង និង​បន្ត​ធ្លាក់​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។ ដោយសារ​តែ​ការ​ធ្លាក់​ភ្លៀង​ស្ទើរ​គ្រប់​កន្លែង​នេះ ធ្វើ​ឲ្យ​សីតុណ្ហភាព​អតិបរមា​មាន​ក្នុង​កម្រិត​៣៤​អង្សា​សេ និង​៣៧​អង្សា​សេ សម្រាប់​តំបន់​វាលទំនាប​និង​ខ្ពង់រាប រីឯ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​ពី​៣៤​អង្សា​សេ​ទៅ​៣៦​អង្សា​សេ​ប៉ុណ្ណោះ ។

ទោះបីជា​បែប​ណា​ក្ដី ការ​ព្រមាន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នោះ គឺ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​បន្ត​កើត​មាន​ពី​ថ្ងៃ​ទី​១៧​ទៅ​ថ្ងៃ​ទី​២៥ ខែឧសភា ។ ខាងក្រោម​នេះ ជា​ការសេចក្តីជូនដំណឹង​ទាំងស្រុង​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធន​ធា​ទឹក និង​ឧតុនិយម ៖