ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​មី​ក្រុង ចូល​ដល់​ប្រទេស​ឥណ្ឌា​ជា​លើក​ដំបូង​រកឃើញ ០២​ករណី

2 ឆ្នាំ មុន

ឥណ្ឌា ៖ មន្ត្រី​សុខាភិបាល​ឥណ្ឌា បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០២ ធ្នូ ២០២១​ថា រក​ឃើញ​ករណី​ដំបូង នៃ​វីរុស​អូ​មី​ក្រុង លើ​បុរស​ពីរ​នាក់ នៅ​រដ្ឋ…

ឥណ្ឌា ៖ មន្ត្រី​សុខាភិបាល​ឥណ្ឌា បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០២ ធ្នូ ២០២១​ថា រក​ឃើញ​ករណី​ដំបូង នៃ​វីរុស​អូ​មី​ក្រុង លើ​បុរស​ពីរ​នាក់ នៅ​រដ្ឋ Karnataka ភាគ​ខាងត្បូង​នៃ​ប្រទេស បាន​ធ្វើតេស្ត វិជ្ជមាន ចំពោះ​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី Omicron នេះ ។

មន្ត្រី​បាន​និយាយ​ថា ម្នាក់​ក្នុង​ចំណោម​ពួក​គេ ជា​ជនជាតិ​អាហ្វ្រិក​ខាងត្បូង មាន​អាយុ ៦៦​ឆ្នាំ ប៉ុន្តែ​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ឥណ្ឌា​រួច​ហើយ ទៅ​ទីក្រុង​ឌូ​បៃ ។ ម្នាក់​ទៀត គឺជា​វេជ្ជបណ្ឌិត អាយុ ៤៦​ឆ្នាំ នៅ​ទីក្រុង Bengaluru ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា ខណៈ​ដែល​លោក​វេជ្ជបណ្ឌិត​រូប​នេះ មិន​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទេ ។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា អូ​មី​ក្រុង បង្ក​ហានិភ័យ​ខ្ពស់ នៃ​ការ​ចម្លង ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ មន្ត្រី​សុខាភិបាល បានអោយ​ដឹង​ថា អ្នកជំងឺ​២​នាក់​នោះ ដែល​ឆ្លង​អូ​មី​ក្រុង​នេះ បាន​បង្ហាញ​រោគ​សញ្ញា​ស្រាល ។ អ្នកជំងឺ ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ។

ក្រុម​មន្ត្រី បាន​និយាយ​ទៀត​ថា អ្នក​ទាក់ទង​ជាមួយនឹង​អ្នកជំងឺ ដោយ​ផ្ទាល់​ចំនួន ២៤​នាក់ និង​ដោយ​ប្រយោល​ចំនួន ២៤០​នាក់ ត្រូវ​បាន​តាមដាន ហើយ​ពួក​គេ​បាន​ធ្វើតេស្ត អវិជ្ជមាន ទាំងអស់​គ្នា ។

ចាប់ពី​ថ្ងៃ​ពុធ​នេះ ប្រទេស​ឥណ្ឌា​បាន​ប្រកាស​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ថ្មី សម្រាប់​អ្នកដំណើរ​អន្តរជាតិ ដែល​មក​ដល់​ពី​ប្រទេស ដែល​មាន​ហានិភ័យ រួម​មាន ៖ ចក្រភព​អង់គ្លេស អាហ្វ្រិក​ខាងត្បូង នូ​វែ​ល​សេ​ឡង់ បង់​ក្លា​ដែ​ស ហុងកុង និង​អ៊ី​ស្រា​អែ​ល ។

ពួក​គេ​នឹង ត្រូវ​បាន​ធ្វើតេស្ត​នៅ​ពេល​មក​ដល់ ហើយ​មិន​អាច​ចាក​ចេញពី​ព្រ​លាន​យន្តហោះ ដោយ​គ្មាន​លទ្ធផល​តេស្ត​របស់​ពួក​គេ​ទេ ។ អ្នក​ដែល​ធ្វើតេស្ត វិជ្ជមាន នឹង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ និង​ព្យាបាល ។ អ្នក​ដែល​ធ្វើតេស្ត អវិជ្ជមាន ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​នៅផ្ទះ រយៈពេល ០៧​ថ្ងៃ ហើយ​ត្រូវធ្វើ​តេស្ត​ម្តងទៀត​នៅ​ថ្ងៃ​ទី​ប្រាំបី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ