ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​តៃវ៉ាន់​ថា វត្តមាន​ទាហាន​អា​មេ​រិ​ក​ជា​យុទ្ធសាស្ត្រ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់

2 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ អ្នកជំនាញ​ប្រវត្តិសាស្ត្រ និង​ការពារ​ជាតិ​របស់​តៃវ៉ាន់​លោក Bill Sharp បាន​ជឿជាក់​ថា ការ​កើនឡើង​នៃ​ទាហាន​អា​

កោះ​តៃវ៉ាន់ ៖ អ្នកជំនាញ​ប្រវត្តិសាស្ត្រ និង​ការពារ​ជាតិ​របស់​តៃវ៉ាន់​លោក Bill Sharp បាន​ជឿជាក់​ថា ការ​កើនឡើង​នៃ​ទាហាន​អា​មេ​រិ​ក​នៅ​កោះ​តៃវ៉ាន់​ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ Salami-Slicing របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់​។

Salami-Slicing គឺជា​យុទ្ធសាស្ត្រ​នៃ​ការ​ប្រើប្រាស​កម្លាំងយោធា​ក្នុង​វិធី​មួយ​ដែល​មិន​មានការ​ចាប់ផ្តើម​សង្គ្រាម​ជាក់ស្តែង ប៉ុន្តែ​វា​អាច​ផ្លាស់​ប្តូរ​ស្ថានភាព​ភូមិសាស្ត្រ​បាន​ដោយ​ជោគជ័យ​តាម​ការ​ពេញចិត្ត​។

មន្ទីរ​បញ្ចា​កោណ​នៃ​ក្រសួងការពារជាតិ​អា​មេ​រិ​ក​កាលពី​ពេល​ថ្មី​នេះ​បាន​បង្ហើប​ថា មាន​ទាហាន ២​នាក់​មក​ពី​កងទ័ព ៣​នាក់​មក​ពី​កងទ័ពជើងទឹក ៥​នាក់​មក​ពី​ទ័ព​ដែនអាកាស និង ២៩​នាក់​មក​ពី​ម៉ា​រី​ន​កំពុង​មាន​វត្ត​មាននៅ​កោះ​តៃវ៉ាន់​។ ចាប់ពី​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ដល់​ថ្ងៃ​ទី ៣០ ខែកញ្ញា​ឆ្នាំ ២០២១ ចំនួន​កងទ័ព​អា​មេ​រិ​ក​នៅ​កោះ​តៃវ៉ាន់​បាន​កើនឡើង​ពី ២០ ទៅ ៣៩​នាក់​។

សារ​ព៌​ត​មាន​អា​មេ​រិ​ក VOA បាន​ដកស្រង​សម្តី​របស់​លោក Bill Sharp ដូច្នេះ​ថា «អា​មេ​រិ​ក​កំពុង​បង្ហាញ​ការ​គាំទ្រ​ដល់​កោះ​តៃវ៉ាន់​ក្នុង​យុទ្ធសាស្ត្រ Salami-slicing តាម​រយៈ​ដំណើរ​ទស្សនៈកិច្ច​របស់​សមាជិក​សភា​អា​មេ​រិ​ក និង​ឥស្សរជន​ជាន់ខ្ពស់​ជា​ច្រើន​ទៀត»​។

លោក​បាន​បន្ថែម​ថា ក្នុង​រយៈពេល ១៨​ខែ​ចុង​ក្រោយ អា​មេ​រិ​ក​ក៏​បាន​លក់​អា​វុ​.​ធ​ជា​ច្រើន​ផង​ដែរ​ទៅ​ដល់​កោះ​តៃវ៉ាន់​។

អ្នកជំនាញ​រូប​នេះ​បាន​ប៉ាន់​ស្មានថា ការ​កើនឡើង​ចំនួន​កងទ័ព​របស់​អា​មេ​រិ​ក​អាច​មក​ពី​ការ​ហ្វឹកហ្វឺន​ស​ព្វា​វុ​.​ធ និង​ការ​ប្រយុទ្ធ ដូច​ជា​ការ​ណែនាំ​តៃវ៉ាន់​ពី​ការ​ការពារ​កោះ Dongsha Island​។

លោក​ថ្លែង​ថា «ការ​វា​.​យ​ប្រហារ​លើ​កោះ​នោះ​អាច​ជា​ធ​ម្យោ​បាយ​ងាយស្រួល​សម្រាប់​ចិន​ដើម្បី​ធ្វើ​ឲ្យ​តៃវ៉ាន់ និង​អា​មេ​រិ​អាម៉ាស ដោយ​មិន​មានការ​បាត់បង់​ជីវិត​ជន​ស៊ី​វិល​ណា​ម្នាក់​»។

ដូច្នេះ​លោក Bill Sharp បាន​ប៉ាន​ស្មានថា នឹង​មាន​ទាហាន​អា​មេ​រិ​កមួយ​ចំនួន​នៅ​លើ​កោះ​នោះ​។ វត្តមាន​របស់​ទាហាន​អា​មេ​រិ​ក​អាច​ការពារ​ចិន​ពី​ការ​វា​.​យ​ប្រហារ ពីព្រោះ​ប្រសិនជា​ទាហាន​អា​មេ​រិ​ក​ណា​ម្នាក់​ស្លា​.​ប់ វា​នឹង​បំផ្លាញ​ទំនាក់ទំនង​រវាង​អា​មេ​រិ​ក និង​ចិន​។

សូម​រម្លឹក​ថា ចិន​តែង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្រកាស​រួបរួម​គ្នា​វិញ​នៅ​ពេល​អនាគត ប៉ុន្តែ​មេដឹកនាំ​តៃវ៉ាន់ បាន​ប្រកាស​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​សេរីភាព និង​ប្រជាជន​របស់​ខ្លួន​។

តៃវ៉ាន់​បាន​ផ្តាច់​ចេញពី​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៤៩ បន្ទាប់​ពី​មាន​សង្គ្រាមស៊ីវិល​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ