ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គាំទ្រ​សេចក្តី​ប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ

2 ឆ្នាំ មុន

ចិន ៖ លោក Yang Jiechi មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនីស្ត​ចិន​បាន​និយាយ​ថា ចិន​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​

ចិន ៖ លោក Yang Jiechi មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនីស្ត​ចិន​បាន​និយាយ​ថា ចិន​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Moon Jae-in ក្នុង​ការ​ជម្រុញ​ឲ្យ​មាន​សេចក្តីថ្លែងការណ៍​បញ្ចប់សង្គ្រាម​កូរ៉េ​។

ការ​ប្រកាស​គាំទ្រ​របស់​ចិន​កើតឡើង​អំឡុង​ជំនួប​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េ​លោក Suh Hoon ដែល​ធ្វើ​ឡើង​នៅ​ខេត្ត Tianjin ប្រទេស​ចិន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​កូរ៉េ​ខាងត្បូង​។

ដំណើរ​ទស្សនៈកិច្ច​របស់​លោក Suh Hoon ទៅ​កាន់​ប្រទេស​ចិន​ធ្វើ​ឡើង​ក្រោយ​ពេល​មានដំណើរ​ទស្សនៈកិច្ច​របស់​មន្ត្រី​ការទូត​ចិន​មក​កាន់​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ខែសីហា ឆ្នាំ ២០២០​។ អ្នក​ទាំង​ពីរ​ពិភាក្សា​គ្នា​អំពី​ទំនាក់ទំនង​ទ្វេភាគី ការ​រំសាយ​អា​វុ​.​ធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់​។

មន្ត្រី​កូរ៉េ​ខាងត្បូង​និយាយ​ថា លោក Suh Hoon បាន​ពន្យល់​អំពី​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ក្នុង​ការ​ជម្រុញ​ដំណើរការ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ រួម​មាន​សេចក្តី​ប្រកាស​បញ្ចប់សង្គ្រាម​។

ជា​ការ​ឆ្លើយ​តប មន្ត្រី​ការទូត​ចិន​លោក Yang Jiechi បាន​និយាយ​ថា​លោក​គាំទ្រ​ដល់​ការ​កិច្ច​ប្រឹងប្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​សេចក្តី​ប្រកាស​នោះ ហើយ​លោក​ជឿជាក់​ថា វា​នឹង​រួម​ចំ​ណែ​ក្នុង​ការ​លើកកម្ពស់​សន្តិភាព និង​ស្ថេ​រ​ភាព​នៅ​ឧបទ្វីប​កូរ៉េ​។

លោក Yang Jiechi ថ្លែង​ថា ចិន​គាំទ្រ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កូរ៉េ​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ប្រសើរ​ឡើង ហើយ​ដូច្នេះ​ភាគី​ចិន​នឹង​បន្ត​ប្រឹងប្រែង​សម្រាប់​សន្តិភាព និង​ស្ថេ​រ​ភាព​នៅ​ឧបទ្វីប​កូរ៉េ​។

ខណៈ​ភាគី​ទាំង​ពីរ​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បន្ត​ការ​ចរចាជាមួយ​កូរ៉េ​ខាងជើង ពួក​គេ​បាន​ព្រមព្រៀង​គ្នា​ថា វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​៕

សូម​រម្លឹក​ថា សង្គ្រាម​កូរ៉េ​ចាប់ផ្តើម​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៥០ និង​បញ្ចប់​ទៅ​វិញ​ក្នុង​ឆ្នាំ ១៩៥៣​។ រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​សេចក្តី​ប្រកាស​ស្តី​ពី​ការ​បញ្ចប់សង្គ្រាម​ជា​ផ្លូវការ​ឡើយ​៕ (​យោង​តាម​ប្រភព​៖ The Korean Herald)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ