ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡា​មហាជន​ថ្នាក់​ខេត្ត​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ទូ​ទាំង​ប្រទេស​ប្រចាំ​២០២១

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល​ ៖ ​ល្ងាច​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ ការិយាល័យ​អប់រំ​កាយ និង​កីឡា​នៃ​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្តកណ្តាល​បាន​ធ្វើ​

ខេត្តកណ្ដាល​ ៖ ​ល្ងាច​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ ការិយាល័យ​អប់រំ​កាយ និង​កីឡា​នៃ​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្តកណ្តាល​បាន​ធ្វើ​ពិធីចាប់ឆ្នោត​នៃ​ការ​ប្រកួត​កីឡា​មហាជន ជើងឯក​ខេត្តកណ្តាល ឆ្នាំ​២០២១ ដែល​រយៈពេល​៧​ថ្ងៃ​ដែល​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ ២០២១ នៅ​តាម​ទីលាន​នានា​របស់​ខេត្ត​។

លោក ពៅ វ​ណ្ណា ប្រធាន​ការិយាល័យ​អប់រំ​កាយ និង​កីឡា បាន​និយាយ​ថា ការ​ប្រកួត​កីឡា​មហាជន ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល​ប្រចាំឆ្នាំ​២០២១​នេះ​ គឺជា​ការ​ប្រកួត​មួយ​ដើម្បី​ជ្រើសរើស​កីឡាករ​កីឡាការិនី​នៃ​ប្រភេទ​កីឡា​ទាំង​៥​ សម្រាប់​ត្រៀម​ការ​ប្រកួត​កីឡា​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០២១ នា​ពេល​ខាង​មុខ​នេះ​។ ព្រឹត្តិការណ៍​នេះ​រួម​មាន​កីឡា ចំនួន​៥​ប្រភេទ គឺ​បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និង​ទាញព្រ័ត្រ ។

លោក​បន្ត​ថា ការ​ប្រកួត​នេះ​បាល់ទាត់​មាន​១៩​ក្រុម បាល់ទាត់​បុរស​មាន​១៦​ក្រុម បាល់ទាត់​នារី​៣​ក្រុម បាល់ទះ​បុរស មាន​១៤​ក្រុម គឺ​បាល់ទះ​បុរស​៨​ក្រុម និង​នារី​៦​ក្រុម អត្តពលកម្ម​មាន​៥​ក្រុម​ដែល​មាន​កីឡាករ កីឡាការិនី សរុប​៦០​នាក់ រីឯ​ប្រភេទ​កីឡា​ទាញ​ព្រ័ត្រ មាន​១០​ក្រុម នារី​១០​នាក់ និង​បុរស​១០​នាក់ សរុប​១០០​នាក់ ។

បាល់ទាត់ និង​អត្ត​ពលម្ម​យើង​ចាប់ផ្តើម​ការ​ប្រកួត​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីលាន​បាល់ទាត់​ខេត្ត វិទ្យាល័យ ហ៊ុន សែន សេរីភាព និង​វិទ្យាល័យ ហ៊ុន សែន តា​ខ្មៅ​នៅ​ទីក្រុង​តា​ខ្មៅ​។​លោក​បាន​បន្ត​ឲ្យ​​ដឹងផង​ដែរ​ថា ​ការ​ប្រកួត​កីឡា​មហាជន​ថ្នាក់​ខេត្ត​នេះ​ទៀត​មានការ​ខកខាន​អស់​ជិត​ពីរ​ឆ្នាំ​មក​ហើយដោយ​សា​ជម្ងឺ​កូ​វី​ដ​-១៩​ ។​ ទោះជា​យ៉ាងណា​ យើង​ក៏​មិន​ត្រូវ​មាន​ធ្វេស​ប្រ​ហេ​ស​ដែរ តម្រូវ​តែ​អនុវត្ត​តាម​គោល​ការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ