ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​រឹត​បន្តឹង​វិធានការ​ធ្វើ​ដំណើរ ក្រោយ​រក​ឃើញ​វីរុស​​បំប្លែង​​ថ្មី​ក្នុង​រដ្ឋ​ជា​ច្រើន

2 ឆ្នាំ មុន

អាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​ដាក់​ចេញ​នូវ​វិធានការ​រឹត​បន្តឹងបន្ថែម​លើ​កូ​វី​ដ ១៩ ខណៈ​ដែល​អា​មេ​រិ​

អាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​ដាក់​ចេញ​នូវ​វិធានការ​រឹត​បន្តឹងបន្ថែម​លើ​កូ​វី​ដ ១៩ ខណៈ​ដែល​អា​មេ​រិ​ករក​ឃើញ​វីរុស​បំប្លែង​​ថ្មី Omicron ក្នុង​រដ្ឋ​ជា​ច្រើន​។

លោក​និយាយ​ថា​ផែនការ​របស់​លោក​មិន​មានការ​បិទ​ខ្ទប់​ឡើយ​។

ករណី​ឆ្លង​វីរុស​​បំប្លែង​​ថ្មី ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រដ្ឋ California, Colorado, Minnesota, New York និង​រដ្ឋ Hawaii ដែល​អាជ្ញាធរ​និយាយ​ថា​អ្នក​ឆ្លង​ទាំងនោះ​មិន​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ឡើយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

មន្ត្រី​សុខាភិបាល​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា​ករណី​ឆ្លង​វីរុស​បំប្លែង​​ថ្មី​កំពុង​ស្ថិត​ក្នុង​រោគ​សញ្ញា​ស្រាល​នៅឡើយ​។

រហូត​មក​ដល់​ពេល​នេះ វីរុស​បំ​លែង​ថ្មី​ដែល​មាន​ប្រភព​មក​ពី​អា​ហ្វ្រិ​ច​ខាងត្បូង បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជាង ៣០​ហើយ​។ អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់​ទុក​វា​ជា​ការ​ព្រួយបារម្ភ​។

បើ​តាម​ផែនការ​រឹត​បន្តឹង​របស់​លោក Joe Biden ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រាល់​អ្នកដំណើរ​អន្តរជាតិ​ទាំងអស់​ត្រូវធ្វើ​តេស្ត​រក​មើល​វីរុស​ក្នុង​រយៈពេល ២៤​ម៉ោង មុន​ពេល​ពួក​គេ​ធ្វើ​ដំណើរ​មក​អា​មេ​រិ​ក​។ អ្នកដំណើរ​នៅ​លើ​យន្តហោះ រថភ្លើង និង​រថយន្តក្រុង​តម្រូវ​ឲ្យ​ពាក់​ម៉ាស ហើយ​ការ​អនុវត្តន៍​នឹង​ត្រូវ​បន្ត​រហូត​ដល់​ខែមីនា​។

រដ្ឋាភិបាល​អា​មេ​រិ​ក​នឹង​ធ្វើតេស្ត​ប្រជាជន​រាប់​លាន​នាក់​ដល់​ផ្ទះ​តាម​រយៈ​ក្រុមហ៊ុន​ធានា​រ៉ាប់​រ៉​ង​ឯកជន​។ ចំណែក​ផែនការ​សម្រាប់​រដូវរងារ​វិញ​គឺ​ការ​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ពេញវ័យ​ទាំងអស់​ទទួល​ការ​ចាក់​វ៉ាក់សាំង​ជម្រុញ​។

ប្រជាជន​អា​មេ​រិ​ក​ជាង ៤០​លាន​នាក់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ជម្រុញ​រួច​ហើយ ប៉ុន្តែ​លោក Joe Biden និយាយ​ថា ប្រជាជន​ជិត ១០០​លាន​នាក់​ទៀត​មាន​សិទ្ធិ​ចាក់ ប៉ុន្តែ​មិន​ទាន់​បាន​ចាក់​។

សូម​បញ្ជាក់​ថា អា​មេ​រិ​ក​គឺជា​ប្រទេស​រង​ការ​វា​.​យ​ប្រហារ​ខ្លាំង​គេ​បំផុត​ពី​វីរុស​កូ​វី​ដ ១៩ ចាប់តាំងពី​វា​ផ្ទុះ​ចេញ​ដំបូង​កាលពី​ចុងឆ្នាំ ២០១៩ នៅ​ក្នុង​ប្រទេស​ចិន​។ រហូត​មក​ដល់​ពេល​នេះ អា​មេ​រិ​ក ដែល​មាន​ប្រជាជន​សរុប​ជាង ៣៣០​លាន​នាក់ មាន​អ្នក​ឆ្លង​កូ​វី​ដ ១៩ ជាង ៤៨,១​លាន​នាក់ និង​អ្នក​ស្លា​.​ប់​ជាង ៧៧៧.០០០​នាក់​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ