ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង ភី​ម សម្រាល​បានកូន​ម្នាក់​ទៀត ជាមួយ​ស្វាមី​ក្រោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​ពេល​នេះ នាង ភី​ម បាន​សម្រាលកូន​ម្នាក់​ទៀត​ហើយ បន្ទាប់​ពី​រៀប​ការ​ជាមួយ​ស្វាមី​ក្រោយ​របស់​នាង​ប្រមាណ​ជា​២​ឆ្នាំ​មកនេះ​។ នេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមាជិកគ្រួសារ​ម្នាក់​របស់​នាង​ភី​ម

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ នាង ភី​ម បាន​សម្រាលកូន​ម្នាក់​ទៀត​ហើយ បន្ទាប់​ពី​រៀប​ការ​ជាមួយ​ស្វាមី​ក្រោយ​របស់​នាង​ប្រមាណ​ជា​២​ឆ្នាំ​មកនេះ​។ នេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមាជិកគ្រួសារ​ម្នាក់​របស់​នាង​ភី​ម​។

ប្រភព​ខាងលើ បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ក្រោយ​ពី​សម្រេចចិត្ត​លែងលះ​ជាមួយ​អតីត​ស្វាមី​នាយ តាក់ស៊ី នោះ​មក នាង ភី​ម ក៏​រៀប​ការ​ជាមួយ​ស្វាមី​ថ្មី និង​បាន​រស់នៅ​ជាមួយ​គ្នា​ប្រមាណ​២​ឆ្នាំ​មក​ហើយ​។ រយៈពេល​នៃ​ការ​រស់នៅ​ជាមួយ​គ្នា​នេះ បច្ចុប្បន្ន​នាង ភី​ម បាន​សម្រាក​កូន​ម្នាក់​ទៀត​ដែល​មក​ទល់​ពេល​នេះ កូន​នាង​មាន​អាយុ​១​ខែ​ហើយ​។

ប្រភព​ខាងលើ​បាន​បន្ថែម​ថា ស្វាមី​ក្រោយ​របស់​នាង ភី​ម គឺជា​អ្នកការ​ធម្មតា​ម្នាក់ ពោល​គឺ​មិនមែន​ជា​អ្នកសិល្បៈ​ដូច​គ្នា​នោះ​ឡើយ​។ បច្ចុប្បន្ន ក្រៅពី​ការងារ​សម្តែង​កំប្លែង​នៅ​ស្ថានីយទូរទស្សន៍ CTN នាង ភី​ម ក៏​បើក​ការ​រកស៊ី​ជាមួយនឹង​ក្រុមហ៊ុន​លក់​ឡេ​មួយ​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​ពី​អតីត​ស្វាមី​នាយ តាក់ស៊ី នាង ភី​ម បាន​ចាប់ផ្តើម​លេងខ្លួន​ជាមួយនឹង​ការ​ប្រែប្រួល​រូប​សម្រស់​កាន់តែ​ស្រស់​ស្អាត​ជាង​មុន​។ ជា​ធម្មតា​តារា​រូប​នេះ តែងតែ​ត្រូវ​បាន​គេ​ឃើញ live វី​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​លក់​ឡេ ខណៈ​ពេល​ការ​Live របស់​នាង​ម្តង​ៗ​ក៏​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ផង​ដែរ​។

គួរ​បញ្ជាក់​ថា នាយ​តាក់ស៊ី និង​នាង​ភី​ម បាន​ចាប់ដៃ​ជា​ប្តី​ប្រពន្ធ បន្ទាប់​ពី​បាន​ប្រឡង​ជាប់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ក្នុង​ក្រុម​កំប្លែង CTN នៅ​ឆ្នាំ​២០០៩-២០១០​។ អ្នក​ទាំង​ពីរ​បាន​រៀប​ការ​នៅ​ឆ្នាំ​២០០៦ និង​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់​ផង​ដែរ ។

ទោះជា​យ៉ាងណា អ្នក​ទាំង​ពីរ​បាន​សម្រេច​ចែកផ្លូវ​គ្នា​ដោយ​សន្តិវិធី និង​គ្មាន​ជម្លោះ បន្ទាប់​ពី​នាយ តាក់ស៊ី បាន​ទៅ​បួស និង​បើកផ្លូវ​អោយ​នាង ភី​ម រៀប​ការ​យក​ស្វាមី​ថ្មី​។ យ៉ាងណា បើ​ទោះជា​បែក​គ្នា និង​មានគ្រួសារ​ថ្មី​រៀងខ្លួន​ក៏​ដោយ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នៅ​តែ​រាប់អាន​គ្នា និង​សម្តែង​កំប្លែង​ជាមួយ​គ្នា​ជា​ធម្មតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ