ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រតនាគារ​ជាតិ​នឹង​ដំឡើង​ថ្លៃ​អត្រា​ការ​ជួល​ដី​ទូ​ទាំង​ប្រទេស

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រតនាគារ​ជាតិ​នឹង​ដំឡើង​អត្រា​ជួល​ដីធ្លី​របស់​រដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ។ អត្រា​នៃ​ការ​កែតម្រូវ​នេះ នឹង​ពឹងផ្អែក​លើ​តម្លៃ​ថ្មី​នៅ​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​ទីផ្សារ​ថ្មី ។

ប្រទេស​ថៃ ៖ រតនាគារ​ជាតិ​នឹង​ដំឡើង​អត្រា​ជួល​ដីធ្លី​របស់​រដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ។ អត្រា​នៃ​ការ​កែតម្រូវ​នេះ នឹង​ពឹងផ្អែក​លើ​តម្លៃ​ថ្មី​នៅ​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​ទីផ្សារ​ថ្មី ។

« អគ្គនាយកដ្ឋាន​គ្រោង​នឹង​ដំឡើង​ថ្លៃ​សម្រាប់​អគារ​ពាណិជ្ជកម្ម ដែល​ស្ថិត​នៅ​លើ​ដី​របស់​រដ្ឋ ចាប់ពី​៥០%​ទៅ​៦០%​នៃ​តម្លៃ​ទីផ្សារ ប្រសិនបើ​អត្រា​នៅ​តែ​ទាប​ជាង​ទីផ្សារ​» ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គនាយក​ទូទៅ លោក Chakkrit Parapuntakul ។

រតនាគារ​ជាតិ​នឹង​យក​អត្រា​ការ​ប្រាក់​ពី​អគារ​ពាណិជ្ជកម្ម ចាប់ពី​៣០% ទៅ​៤០%​នៃ​តម្លៃ​ទីផ្សារ ។ ក្រៅពី​ដំឡើង​ថ្លៃ​ជួល ក៏​នឹង​ពិចារណា​ថា តើ​ការ​ប្រើប្រាស់​ដី​របស់​រដ្ឋ​និង​អគារ នឹង​មាន​កម្រិត​អតិបរមា​ឬ​ក៏​អត់ ខណៈ​កិច្ចសន្យាជួល​ដី​រដ្ឋាភិបាល ការ​ពិតជា​ការ​ជួល​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម ។

លោក Chakkrit Parapuntakul បាន​បញ្ជាក់​ថា ៖ « រតនាគារ​ជាតិ​បាន​យក​ថ្លៃ​ជួល​ទាប​ចំពោះ​ដី និង​អគារ​លំនៅ​ឋាន​ដែល​ប្រើប្រាស់​ក្នុង​ផ្នែក​កសិកម្ម បើ​ធៀប​នឹង​ការ​ជួល​សម្រាប់​វិស័យ​ពាណិជ្ជកម្ម ។ ក្នុង​នោះ​ក៏​បាន​ព្យាករ​ថា ប្រាក់​ចំណូល​ប្រចាំឆ្នាំ​បាន​កើនឡើង​ចំនួន​១០​ប៊ី​លាន​បាត ស្រប​តាម​ផែនការ​រយៈពេល​៥​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០២០ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ដី​រដ្ឋ និង​ការ​កែតម្រូវ​អត្រា​ការ​ជួល​របស់​ខ្លួន » ។

រតនាគារ​ជាតិ​អាច​រក​ប្រាក់​ចំណូល​បាន​៥​ប៊ី​លាន​បាត​ក្នុង​មួយ​ឆ្នាំ ក្នុង​នោះ​បាន​ពី​ការ​ជួល​ចំនួន​៤​ប៊ី​លាន​បាត និង​បាន​ពី​ប្រភព​ផ្សេង​ៗ​ទៀត ។ មិនតែប៉ុណ្ណោះ ការ​ជួល​ដី​បាន​រួមចំណែក​៣​លាន​បាត​នៃ​ប្រាក់​ចំណូល​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​រតនាគារ​ជាតិ ៕