ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Carrick សម្រេច​ចាក​ចេញពី​បិសាច​ក្រហម ក្រោយ​ដឹកនាំ​ឈ្នះ Arsenal

2 ឆ្នាំ មុន

អង់គ្លេស ៖ លោក Michael Carrick បាន​សម្រេច​ចាក​ចេញពី​ក្លិប Manchester United បន្ទាប់​ពី​បញ្ចប់​ការងារ​ជា​អ្នកចាត់ការ​

អង់គ្លេស ៖ លោក Michael Carrick បាន​សម្រេច​ចាក​ចេញពី​ក្លិប Manchester United បន្ទាប់​ពី​បញ្ចប់​ការងារ​ជា​អ្នកចាត់ការ​បណ្តោះអាសន្ន​។

ការ​ប្រកាស​ចាកចេញ​ពី​សំណាក់​បុរស​វ័យ​៤០​ឆាំ្ន​រូប​នេះ គឺ​នៅ​ក្រោយ​ពេល​លោក​ដឹកនាំ Man Utd យកឈ្នះ​លើ​ក្រុម​ភ្ញៀវ Arsenal ដោយ​លទ្ធផល ៣-២ កាលពី​យប់មិញ​។

«​បន្ទាប់​ពី​គិត​និង​ពិចារណា​ជា​ច្រើន​ដង ខ្ញុំ​បាន​សម្រេចចិត្ត​ថា ពេល​នេះ គឺជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​បំផុត សម្រាប់​ខ្ញុំ​ក្នុង​ការ​ចាកចេញ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់ Michael Carrick ក្រោយ​បញ្ចប់​ការ​ប្រកួត​។

Carrick ដែល​ឈ្នះ​ជើងឯក Premier League ៥​សម័យកាល អំឡុង​ពេល​១២​ឆ្នាំ​ក្នុង​នាម​ជា​ខ្សែបម្រើ​របស់ Man Utd បាន​ចូល​កាន់​តំណែង​ជា​អ្នកចាត់ការ​បណ្តោះអាសន្ន បន្ទាប់​ពី​លោក Ole Gunnar Solskjaer លាលែង​តំណែង​ជា​អ្នកចាត់ការ​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា កន្លង​ទៅ​។

ក្រោម​ការ​ដឹកនាំ​ចំនួន​៣​ប្រកួត​របស់ Carrick ក្រុម​បិសាច​ក្រហម​ឈ្នះ ២-០ លើ​ម្ចាស់ផ្ទះ Villarreal ក្នុង​ជំនួប​ក្រប​ខណ្ឌ Champions League និង​បន្ត​ស្មើ ១-១ ជាមួយ​ម្ចាស់ផ្ទះ Chelsea មុន​ពេល​យកឈ្នះ Arsenal សម្រាប់​ជំនួប​ក្រប​ខណ្ឌ Premier League​។ ខណៈ Man Utd បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៧ ក្នុង​តារាង គិត​ត្រឹម​ស​ប្តា​ហ៍​ទី​១៤​។

គួរ​បញ្ជាក់​ថា Man Utd បាន​សម្រេច​តែងតាំង​លោក Ralf Rangnick ដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា «​បិតា​បាល់ទាត់​សម័យ​ទំនើប​របស់​អា​ល្លឺ​ម៉​ង់​» ជា​អ្នកចាត់ការ​បណ្តោះអាសន្ន​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដើម្បី​ដឹកនាំ​រហូត​ចប់​រដូវ​កាល​នេះ ជាមួយ​លក្ខខណ្ឌ​ពិសេស ដោយ​លោក​នឹង​បន្តការងារ​២​ឆ្នាំ​បន្ថែម​ទៀត​នៅ Old Trafford ក្នុង​តួនាទី​អ្នក​ប្រឹក្សា​យោបល់​ក្លិប​៕ (​ដកស្រង់​ចេញពី BBC)

លោក Ralf Rangnick

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ