ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ឡេ​ប​ថប​របស់ Apple ធ្លាក់​ចុះ​ខ្លាំង

7 ឆ្នាំ មុន

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ TrendForce ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ឡេ​ប​ថប​របស់​ក្រុមហ៊ុន Apple បាន​ធ្លាក់​ចុះ​៤០%​កាលពី​៣​ខែ​ដំបូង​ដើមឆ្នាំ​២០១៦ ។ ការ​ធ្លាក់​ចុះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ធ្លាក់​មក​ចំណាត់ថ្នាក់​ទី​៦

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ TrendForce ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ឡេ​ប​ថប​របស់​ក្រុមហ៊ុន Apple បាន​ធ្លាក់​ចុះ​៤០%​កាលពី​៣​ខែ​ដំបូង​ដើមឆ្នាំ​២០១៦ ។ ការ​ធ្លាក់​ចុះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ធ្លាក់​មក​ចំណាត់ថ្នាក់​ទី​៦ ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​នាំ​ចេញ​ឡេ​ប​ថប​កំពូល​ចំនួន ៨ ។ យ៉ាងណា​ក៏​ដោយ​គេ​ក៏​សង្កេត​ឃើញ​ថា ការ​នាំ​ចេញ​ឡេ​ប​ថប​បាន​ធ្លាក់​ចុះ ១៩%​ក្នុង​ត្រីមាស​ទី​១ ពោល​គឺ​មាន​ចំនួន​ត្រឹមតែ​៣៥.៦២២​លាន​គ្រឿង ខណៈ​ឆ្នាំ​ការ​នាំ​ចេញ​ឆ្នាំ​មុន​មាន​ចំនួន ៤៣.៩៩៥​លាន​គ្រឿង ។

មូលហេតុ​សំខាន់​បំផុត​ការ​នាំ​ចេញ​ឡេ​ប​ថប​ធ្លាក់​ចុះ គឺ​បណ្តាល​មក​ពី​ជំនាន់​ស្មា​ត​ហ្វូ​ន និង​ថេ​ប​ប្លែ​ត​(Tablet) បាន​វាយលុក​ទីផ្សារ ។ អ្នក​ប្រើប្រាស់​ទាំងអស់​ចូល​ចិត្ត​ប្រើ​ស្មា​ត​ហ្វូ​ន និង​ថេ​ប​ប្លែ​ត​ជាង​ប្រើ​ឡេ​ប​ថប​ព្រោះ​សមត្ថភាព​របស់​វា​ប្រហាក់ប្រហែល​នឹង​ឡេ​ថ​ថប​ដែរ ។ ម្យ៉ាងវិញទៀត​ស្មា​ត​ហ្វូ​ន ឬ​ថេ​ប​ប្លែ​ត​ងាយស្រួល​ដាក់​តាម​ខ្លួន ។

ដូច​បង្ហាញ​ក្នុង​តារាង​ខាងក្រោម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា កំពូល​ៗ​ចំនួន​៨ ដែល​នាំ​ចេញ​ឡេ​ប​ថប​ក្នុង​ឆ្នាំ​២០១៦ ។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន Lenovo បាន​ដណ្តើម​តំណែង​លេខ​១​ពី​ក្រុមហ៊ុន HP ។ ដោយឡែក​ក្រុមហ៊ុន Dell នៅ​តែ​រក្សា​តំណែង​លេខ​៣​ក្នុង​តារាង​កាលពី​ឆ្នាំ​២០១៥ រហូត​ដល់​បច្ចុប្បន្ន ប៉ុន្តែ​ទីផ្សារ​ភាគហ៊ុន​បាន​កើនឡើង​តិចតួច​គឺ​១៤,៧% ខណៈ​ទីផ្សារ​ភាគហ៊ុន​ឆ្នាំ​មុន​១៤% ៕