ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេខ្សែភ្លើង ឆាបឆេះផ្ទះ ១ខ្នង ទាំងយប់

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ៖ ផ្ទះថ្មក្រោម ឈើលើ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងហើយសមត្ថកិច្ច ក៏បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង​ ៨…

កំពង់ស្ពឺ៖ ផ្ទះថ្មក្រោម ឈើលើ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងហើយសមត្ថកិច្ច ក៏បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង​ ៨ យប់​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅភូមិព្រៃគុក ឃុំព្រៃញ្ញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

គេនៅមិនទាន់ដឹងពីទំហំនៃការខូចខាតនោះទេ ដោយអាជ្ញាធរ កំពុងប្រមូលព័ត៌មានពីម្ចាស់​ផ្ទះរងគ្រោះ។ ពលរដ្ឋក្បែរខាង បានអោយដឹងថា មុនពេលកើតហេតុ គេបានលឺសូរសំឡេងផ្ទុះ ពីខាងក្នុងផ្ទះ ស្រាប់តែមានអណ្តាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ