ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍ TECH OFFLINE 4G

7 ឆ្នាំ មុន

នៅ​ថ្ងៃ​ទី​12 ឧសភា 2016 នាទី​ក្រុងភ្នំពេញ មិត្ត​ហ្វូ​ន (Metfone) ដែល​ជា​ក្រុមហ៊ុន​ទូរ​គម​នាម​គម​ន៍​ដ៏​ធំ​មួយ បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នូវ​ព្រឹត្តិការណ៍ Tech Offline 4G ប្រកប​ដោយ​ជោគជ័យ​ជាមួយ​និង​គំនិត​ប្លែក​ៗ

នៅ​ថ្ងៃ​ទី​12 ឧសភា 2016 នាទី​ក្រុងភ្នំពេញ មិត្ត​ហ្វូ​ន (Metfone) ដែល​ជា​ក្រុមហ៊ុន​ទូរ​គម​នាម​គម​ន៍​ដ៏​ធំ​មួយ បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នូវ​ព្រឹត្តិការណ៍ Tech Offline 4G ប្រកប​ដោយ​ជោគជ័យ​ជាមួយ​និង​គំនិត​ប្លែក​ៗ ដែល​បង្ហាញ​ជូន​ដោយ​ក្រុមការងារ​នៅ​ក្នុង​វិស័យ​ទូរ​គម​នាម​គម​ន៍​ក្នុង​ទិស​ដៅ​នៃ​ការ​ប្រើប្រាស់ ទូរស័ព្ទ​ចល័ត​ជាមួយ​និង​បច្ចេកវិទ្យា 4G LTE,  ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ជ្រើស​យក​ទស្សនៈ​នៃ​ការ​ឆ្ពោះទៅ​កាន់​អនាគតកាល​ជាមួយ​ភាព​ជាក់ស្តែង​។

ក្នុង​ព្រឹត្តិការណ៍​ទាំងមូល​ត្រូវ​បាន​រៀបចំ​ធ្វើ​ជាទី​ក្រុង​មួយ​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់  ដែល​ចែក​ចេញ​ជា​3​ទីតាំង​សម្រាប់​គ្រប់​អតិថិជន​ទាំងអស់​ក្នុង​ការ​ស្រាវជ្រាវ និង​រីករាយ​ជាមួយ​សេវាកម្ម 4G ។ នៅ​ក្នុង​ទីតាំង​នីមួយ​ៗ​ត្រូវ​បាន​រចនា​ឡើង​ទៅ​តាម​តម្រូវការ និង​ភាព​ងាយស្រួល​របស់​អតិថិជន​។ អ្វី​ដែល​ទាក់ទាញ​ជាងគេ​នោះ គឺ​ទីតាំង​ដែល​ជា​កន្លែង​សម្តែង​របស់​ក្រុម​រាំ​អន្តរជាតិ (LED dancing) បង្ហាញ​អំពីបច្ចេកវិទ្យា 4G LTE ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ផង​ដែរ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ប្រកាស​អំពី​ទិស​ដៅ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឱ្យ​បច្ចេកវិទ្យា 4G LTE កាន់តែ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត​ដ៏​ឆាប់​ៗ​។

នា​ពេល​បច្ចុប្បន្ន​នេះ មាន​ចំនួន​ប្រជាជន​ប្រើប្រាស់​មិត្ត​ហ្វូ​ន 4G LTE នៅ​តាម​តំបន់​ដាច់​ស្រ​យ៉ា​ល​ប្រហែល​92% និង 100% នៅ​តាម​បណ្តា​ទីរួមខេត្ត​នានា​ក្នុង​ព្រះរាជាណា​ចក្រ​​កម្ពុជា​។ ទាំងនេះ​នឹង​ធ្វើ​ឱ្យ​ប្រជាជន​ទាំងអស់​ទទួល​បាន​នូវ​សេវាកម្ម​អ៊ី​ន​ធើ​រ​ណេ​ត​តាម​ទូរស័ព្ទ​ដៃ​យ៉ាង​លឿន​បំផុត​នៅ​គ្រប់​តំបន់​ទូ​ទាំង​ប្រទេស​។

រាល់​គ្រប់​ស៊ី​មកា​ត 4G LTE អាច​រកបាន​នៅ​តាម​ប​ពា្ជ​របស់​មិត្ត​ហ្វូ​ន​ទាំង​122 និង​តាម​បណ្តា​ទីតាំង​ចែកចាយ​ជាង​200​សាខា​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​លោក​អ្នក​កាន់តែ​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ប្តូរ​។ បន្ថែម​ពី​នេះ​ទៀត រាល់​អតិថិជន​ថ្មី​ទាំងអស់​របស់ Metfone ចាប់តាំងពី​ដើមឆ្នាំ​2016 ស៊ី​មកា​តរបស់​លោក​អ្នក​នឹង​ប្តូរ​ទៅ​ស៊ី​ម 4G LTE ដោយ​ស្វ័យ​ប្រវត្តិ​។

ជាមួយ​យុទ្ធសាស្ត្រ​ដ៏​រឹង​មាំ​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​កាន់តែ​ស្គាល់​បច្ចេកវិទ្យា 4G LTE ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ផ្តល់​ឱ្យ​អតិថិជន​នូវ​គម្រោង​កញ្ចប់​សេវាកម្ម​ដ៏​ល្អ និង​មាន​ល្បឿន​លឿន​បំផុត​ដែល​មាន​តម្លៃ​ដូច​គម្រោង 3G ផង​ដែរ​។ ការ​ប្រើប្រាស់​ស៊ី​ម 4G LTE លោក​អ្នក​នឹង​ទទួល​បាន​ល្បឿន​អ៊ី​ន​ធើ​រ​ណេ​ត​កាន់តែ​លឿន​ជាមួយ​តម្លៃ​នៅ​ដដែល​។ ដូច​ជា លោក​អ្នក​អាច​រីករាយ​ទស្សន​ខ្សែភាពយន្ត​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ដោយ​ចំណាយ​តិច​ជាង $1 ប៉ុណ្ណោះ ស្មើរ​នឹង 10% នៃ​សំបុត្រ​នៅ​ក្នុង​រោងកុន​។

មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​សន្សំ​ថ្ម​ចាប់ពី 20% រហូត​ដល់ 30% ដែល​ធ្វើ​ឱ្យ​អតិថិជន​ឈប់​បារម្ភ​អំពី​ការ​អស់​ថ្ម​ទូរស័ព្ទ​តទៅ​ទៀត​បាន​។ ក្រុម​ហ៊ុន​ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា Metro Ethernet Full-MPLS នៅ​ទូ​ទាំង​25​ខេត្ត​ក្រុង ដោយ​ពង្រីក​ទៅ​តាម​បណ្តា​ស្រុក​នីមួយ​ៗ​ផ្សេង​ទៀត ដែល​អាច​ទទួល​បាន​កំរិត​ល្បឿន 1Gbps និង​ប្រើ​បច្ចេកវិទ្យា DWDM រហូត​ដល់ 400GB ក្នុង​មួយ​វិនាទី​។

ព្រឹត្តិការណ៍​នេះ ក៏​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ថ្នាក់ដឹកនាំ អ្នក​មុខ អ្នកការ បណ្តា​អង្គការ​ធំ​ៗ និង​អ្នក​ស្រលាញ់​ចូល​ចិត្ត​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ។ ជាមួយ​និង​ការ​ច្នៃប្រឌិត​ថ្មី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ផ្លាស់​ប្តូរ​ប្រកបដោយ​ជោគជ័យ​ពី​ព្រឹត្តិការណ៍​ដ៏​សាមញ្ញ​មួយ​ទៅ​ជា​ព្រឹត្តិការណ៍​នៃ​ការ​បង្កើត​ថ្មី ដើម្បី​បន្ត​ការ​ពង្រឹង​តំណែង​របស់​ខ្លួន​ដែល​ឈានមុខ​គេ​ផ្នែក​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។