ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំអនុញ្ញាតដំណើរការរៀន និងបង្រៀនផ្សេងៗជាបណ្ដុំតាមគ្រឹះស្ថានសិក្សាឯកជន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បិទ​ផ្អាក​មួយ​រយៈ ដោយសារ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ពេល​នេះ​ក្រសួង​អប់រំ​យុវជន និង​កីឡា​សម្រេច​បើក​ដំណើរការ​សកម្មភាព និង​សកម្មភាព​នានា​នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សកម្មភាព និង​សកម្មភាព​នានា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បិទ​ផ្អាក​មួយ​រយៈ ដោយសារ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ពេល​នេះ​ក្រសួង​អប់រំ​យុវជន និង​កីឡា​សម្រេច​បើក​ដំណើរការ​សកម្មភាព និង​សកម្មភាព​នានា​នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សកម្មភាព និង​សកម្មភាព​នានា ដើម្បី​គាំ​ទ​ដល់​ដំណើរការ​រៀន និង​ប​ងៀ​ន​ជា​លក្ខណៈ​បណ្តុំ​នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន នា​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណាក់កាល​នៃ​ការ​បើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើង​វិញ​លើ​គ្រប់​វិស័យ​ជាមួយ​ជំងឺ​កូ​រី​-១៩«​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឱ្យ​ចាប់ផ្តើម​ដំណើរការ​រៀន និង​បង្រៀន​ជា​លក្ខណៈ​បណ្តុំ​សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ការ​បើក​ដំណើរការ​ឡើង​វិញ​នៃ​គ្រឹះ​ស្កា​ន​ឧត្តម​សិក្សា ។

ក្រសួង​ថា ដើម្បី​គាំទ្រ​ដល់​ដំណាក់កាល​នេះ និង​យោង​តាម​អនុសាសន៍​របស់ សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង អប់រំ យុវជន និង​កីឡា​សម្រេច​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សកម្មភាព និង​សេវាកម្ម​នានា ដើម្បី​គាំទ្រ​ដល់​ដំណើរការ​រៀន និង​បង្រៀន​ជា​លក្ខណៈ​បណ្តុំ​នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន ។

ក្រសួង​ថា សកម្មភាព​កីឡា ដែល​មានការ​ប៉ះទង្គិច ឬ​ការ​ប៉ះពាល់​រវាង​រូបរាង​កាយ លំ​ហាត់ប្រាណ អត្តពលកម្ម ការ​ហែល​ទឹក កីឡា​វាយ​ស៊ី ។ អាហារ​ដ្ឋា​ន និង​សេវា​ផ្ដល់​អាហារ​ដែល​អាច​គ្រប់គ្រង​ពេលវេលា​ចូល​ទទួលទាន​អាហារ​របស់​សិស្ស​មិន​ឱ្យ​កុះករ និង​រក្សា​តម្លា​ត​សុវត្ថិភាព (​ប៉ុន្តែ​ការ​ផ្តល់​ទឹក​ស្អាត​ពី​ប្រភព​រួម​គ្នា សម្រាប់​ទទួលទាន ត្រូវ​បន្ត​ផ្អាក​) ។ បណ្ណាល័យ​បន្ទប់​នេត្រា​សោត​ទស្សន៍ បន្ទប់ពិសោធន៍​ដែល​ពុំ​ប្រើប្រាស់​ប្រព័ន្ធ​ត្រជាក់ ឬ​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​រួម​គ្នា (​ដោយ​ត្រូវ​បើក​បង្អួច​ឱ្យ​បាន​ទូលាយ​) ។

សកម្មភាព​សិល្បៈ ការ​ប្រគុំ​តន្ត្រី ការ​សម្តែង​កាយវិកា​ដែល​មានការ​ប៉ះពាល់​រវាង​រូប​កាយ​តិចតួច (​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ធ្វើ​អនាម័យ​លើ​ឧបករណ៍​ដែល​ត្រូវ​ប្រើប្រាស់​រួម​គ្នា​) ។ សេវា​ដឹក​ជញ្ជូន​សិស្ស ដោយ​បន្ត​រក្សា​គម្លាត​សុវត្ថិភាព (​មិន​អនុញ្ញាត​ឱ្យ​អង្គុយ​ជាប់​គ្នា​) ការ​បើក​ដំណើរការ​សកម្មភាព និង​សេវាកម្ម​នានា ដើម្បី​គាំទ្រ​ដល់​ដំណើរការ​រៀន​និ ង​បង្រៀន​ជា​លក្ខណៈ​បណ្ដុះ ដូច​រៀបរាប់​ខាងលើ នឹង​ត្រូវ​អនុវត្ត​គ្រប​តាម គោល​ករ​ណ៍​ប្រតិបត្តិ​ស្តង់ដា (SIP)​ស្តី​ពី​សេវា ថ​យន្ត​ជីក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ​និង​កីឡា សកម្មភាព​សិល្បៈ និង​សេវា​អាហារ​ដ្ឋា​ន​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុង​បរិបទ​ជំងឺ​កូ​៨-១៩ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១៥ និង គោលការណ៍​ណែនាំ​ដទៃ​ទៀត ដែល​មាន​ជា​ធរមាន ។

ក្រសួង​ថា​គ្រឹះស្ថានសិក្សា​ឯកជន​ដែល​មាន​បំណង​បើក​ដំណើ​ការ​សកម្មភាព និង​សេវាកម្ម​ខាងលើ ត្រូវ​ឆ្លងកាត់​ការ​ពិភាក្សា​ជាមួយ​មាតាបិតា និង​អាណាព្យាបាល​សិស្ស​ជា​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ