ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ង និង​យី​ន​កុក សហការ​គ្នា​ផ្តល់​ជូន​ដំណោះស្រាយសម្រាប់​ការ​បង់ប្រាក់​ដ៏​ទំនើប

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ វី​ង ដែល​ជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ដៃ​នៅ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន យី​ន កុក

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ វី​ង ដែល​ជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ដៃ​នៅ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន យី​ន កុក ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អាហារ ជាមួយ​ក្រុមហ៊ុន​ម៉ាក​ល្បី​ៗ​អន្តរជាតិ មាន​ដូច​ជា ហាង​កាហ្វេ T&C ហាង​ភី​ហ្សា​ដូ​មី​ណូ​ស ហាង​មាន់​បំពង​កូរ៉េ​ក្យូ​ឆុ​ន ហាង​បឺ​ហ្គើ​រ Lotteria ហាង​អាហារ The Asian Kitchen និង​ហាង​នំ​បុ័ង Tous les Jours ក្នុង​ការ​ផ្តល់​ជូន​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដ៏​ទំនើប​សម្រាប់​ទីផ្សារ​កម្ពុជា​។ កិច្ច​សហប្រតិបត្តិការ​នេះ នឹង ផ្តល់​លទ្ធភាព​ដល់​ក្រុមហ៊ុន​វី​ង ក្នុង​ការ​ផ្តល់​ជូន​បទ​ពិសោធន៍​នៃ​ការ​ទូទាត់​ប្រាក់​ដ៏​អស្ចារ្យ​ដល់​ក្រុមហ៊ុន យី​ន​កុក ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ភាព​ពិសេស​ដាច់​គេ​ពី​ក្រុមហ៊ុន​ប្រកួតប្រជែង​ដទៃ​ទៀត ។ នេះ​ជា​បទ​ពិសោធន៍​ថ្មី​ប្លែក​មួយ​កម្រិត​ទៀត​ក្នុង​វិស័យ​សេវាកម្ម​អាហារ ។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ក្រុមហ៊ុន​វី​ង បាន​មាន​ប្រសាសន៍​ថា​៖ នេះ​ជា​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​វី​ង ក្នុង​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ងាយស្រួល រហ័ស និង​សុវត្ថិភាព ជា​ពិសេស​តាម​រយៈ​ក្រុមហ៊ុន​យី​ន​កុក ដែល​ជា​បណ្តាញ​ក្រុមហ៊ុន​នាំ​យក​នូវ​ម៉ាក​អន្តរជាតិ ល្បី​ៗ​មក​ទីផ្សារ​កម្ពុជា ។ យើង​ជឿ​ថា យើង​នឹង​អាច​បន្ត​សម្រេច​បាន​នូវ​ការ​បេ្ត​ជ្ញា​ចិត្ត​នេះ ។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស ក៏​បាន​បន្ថែម​ទៀត​ថា យើង​ពិតជា​មាន​មោទនភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នេះ ជាមួយ​សហគ្រាស​ឯកជន​ដូច​ជា​ក្រុមហ៊ុន យី​ន​កុក ។ វី​ង នឹង​បន្ត​ផ្តល់​ជូន​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ​សម្រាប់​ទីផ្សារ​កម្ពុជា ។

លោក​គួ​ច សុខ​លី ជា​អគ្គនាយក និង​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន យី​ន​កុក បាន​ថ្លែង ថា ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​ក្រុមហ៊ុន វី​ង បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​អតិថិជន​របស់​យើង​តាម​រយៈ​ការ​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ដល់​ពួក​គេ​ក្នុង​ការ​ប្រើ​សេវា​របស់​ក្រុមហ៊ុន​វី​ង ។ យើង​សម្លឹង​ឃើញ​អនាគត​ដ៏​មាន​សក្តានុពល​ក្នុង​ការ​ពង្រីក​ខ្លួន​របស់​វី​ង នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ការ​ងាយស្រួល​ដល់​អតិថិជន​ធ្វើការ​ចំនាយ​ដោយ មិន​ចាំបាច់​ចាយ​លុយ​សុទ្ធ នៅ​កន្លែង​ដោយ​ផ្ទាល់ តែ​ពួក​គេ​អាច​ចំនាយ​តាម​ទូរស័ព្ទ និង​តាម​អន​ឡាញ ឬ​តាម​បណ្តាញ​សេវាកម្ម ផ្សេង​ៗ​ដែ​លវីង​បាន​ផ្តល់​ឱ្យ ។ នេះ​ជា​ភាព​ងាយស្រួល​មួយទៀត​ដែ​លវីង​ជា​ដៃគូ​សហការ​យើង​អាច​ជួយ​ដល់​ក្រុម​ហ៊ុន​យើង​បាន​។ កិច្ចសហការ​នេះ ជា​ការ​សហការ​ដែល​ផ្តល់​ផល​ចំនេញ​ទាំង​សងខាង ជា​ពិសេស​ធ្វើ​អោយ​អតិថិជន​វី​ង សប្បាយចិត្ត និង​អតិថិជន​របស់​ក្រុមហ៊ុន​យី​ន​កុក​សប្បាយចិត្ត​ដូច​គ្នា ។ ទី​ពីរ​ទៀត​សោត កិច្ចព្រមព្រៀង​នេះ​ក៏​ជួយ​សម្រួល​ដល់​ភាព​ងាយស្រួល​ដល់​បុគ្គលិក​ក្រុមហ៊ុន​យិ​ន​កុក​ទាំងមូល​ដែល​មានផ្ទះ​នៅ​តាម​បណ្តា​ខេត្ត​នានា ពួក​គាត់​អាច​ផ្ទេរ​ប្រាក់​តាម​រយះ​វី​ង​ដែល​មាន​ភ្នាក់ងារ​វី​ង​ស្ទើរ​គ្រប់កន្លែង​ក្នុង​ប្រទេស​កម្ពុជា ។

អំពី​ក្រុមហ៊ុន​យី​ន កុក ជា​ក្រុមហ៊ុន​ដែល​នាំ​ចូល​នៅ​សិទ្ធិ​ផ្តាច់មុខ​ផ្នែក​សេវាកម្ម​អាហារ ដែល​ធានា​ប្រកបដោយ​គុណភាព​ស្តង់ដារ និង​សេវាកម្ម​ខ្ពស់​ជាមួយ​ហាង ល្បី​ៗ​ពី​បរទេស​មាន​ដូច​ជា ហាង​ភី​ហ្សា​ដូ​មី​ណូ​ស ហាង​មាន់​បំពង​កូរ៉េ​ក្យូ​ឆុ​ន ហាង​នំប៉័ង Tous Les Jours ហាង​បឺ​ហ្គើ​រ Lotteria ហាង​អាហារ​The Asian Kitchen និង​ហាង​កាហ្វេ T&C ។ ដោយ​មើលឃើញ​ពី​វិស័យ​រីក​ចម្រើន​ផ្នែក​ចំនីអាហារ​កាន់តែ​មាន​ភាព​សម្បូរ​បែប ក្រុមហ៊ុន​យី​ន​កុក​តែងតែ​ពាំនាំ​អ្វី​ដែល​ជា​ទំនោរ​ថ្មី និង​ពេញ​និយម​សម្រាប់​ប្រជាជន​អាស៊ី ។ យើង​ធានា​ថា​គ្រប់​ហាង ដែល​ទទួល​សិទ្ធិ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​យី​ន​កុក នឹង​ទទួល​បម្រើ ស្វាគមន៍​អតិថិជន​យ៉ាង​ដិត​ដល់ ជាមួយនឹង​ភាព​កក់ក្តៅ ជាមួយនឹង​សេវាកម្ម​ដ៏​ឥត​ខ្ចោះ ៕