ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Yeo’s រៀបចំ​ពិធី​ពិសា​អាហារ​ពេល​ល្ងាច​ក្នុង​ទិវា​ដឹងគុណ​មាតា​ពិភពលោក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Yeo’s ដែល​ជា​ក្រុមហ៊ុន​ម្ហូបអាហារ​និង​ភេសជ្ជៈ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លំដាប់​អន្តរជាតិ ហើយ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ភេសជ្ជៈ​នាំមុខ​គេ​នៅ​កម្ពុជា បាន​រៀបចំ​ជា​ថ្មី​ទៀត​ហើយ​នូវ​កម្មវិធី​ពិសា​អាហារ​ពេល​ល្ងាច

រាជធានី​ភ្នំពេញ ៖ Yeo’s ដែល​ជា​ក្រុមហ៊ុន​ម្ហូបអាហារ​និង​ភេសជ្ជៈ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លំដាប់​អន្តរជាតិ ហើយ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ភេសជ្ជៈ​នាំមុខ​គេ​នៅ​កម្ពុជា បាន​រៀបចំ​ជា​ថ្មី​ទៀត​ហើយ​នូវ​កម្មវិធី​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​អ្នក​ម្តាយ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៦ កន្លង​មកនេះ ។ ដោយ​មានការ​គាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ការ​ទទួល​បាន​ជោគជ័យ​ពី​កម្មវិធី​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​អ្នក​ម្តាយ​របស់​Yeo’s ដ៏​ធំ​សម្បើម​អស្ចារ្យ និង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា កាលពី​ឆ្នាំ​មុន ស្រប​តាម​រយៈ​សំណូមពរ​ជា​ច្រើន​របស់​អ្នកគាំទ្រ Yeo’s បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន សម្រេច​រៀបចំ​នូវ​ព្រឹត្តិការណ៍​ដ៏​រំភើប និង​មាន​អត្ថន័យ​នេះ​សា​ជា​ថ្មី​ម្តងទៀត ដើម្បី​ជា​ការ​អបអរ​សាទរ​​នូវ​ការ​ដឹងគុណ និង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​កូន​ៗ​ចំពោះ​អ្នក​ម្តាយ​ក្នុង​ព្រឹត្តិការណ៍​ពិសា​អាហារ​ដ៏​ពិសេស​នេះ​ផង​ដែរ ។

សមាជិក​គ្រូ​សារ​ប្រមាណ​៥០០​គ្រួសារ ដោយ​រួម​បញ្ចូល​ទាំង​លោកឪពុក​ផង បាន​ចូលរួម​ក្នុង​កម្មវិធី​ជាមួយ​ឈុត​សម្លៀក​បំពាក់​ពណ៌​ក្រហម ដើម្បី​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​អ្នក​ម្តាយ ។ ក្នុង​កម្មវិធី​ពេល​ល្ងាច​នោះ​ដែរ មានការ​ផ្តល់​ជូន​អាហារ​យ៉ាង​សម្បូរ​បែប​ជា​លក្ខណៈ​ប៊ូ​ហ្វេ ជាមួយ​ការ​ពិសា​ភេសជ្ជៈ Yeo’s ដោយ​សេរី ព្រមទាំង​ការ​សម្តែង​ពី​សំណាក់​តារាចម្រៀង​ល្បី និង​មាន​ប្រជាប្រិយភាព​គឺ​លោក ខេ​ម ក៏​ដូច​ជា​ការ​ចាក់​បញ្ចាំង​នូវ​វី​ដេ​អូ​ឃ្លី​ប និង​ការ​អាន​នូវ​សំបុត្រ​រំជួលចិត្ត ដែល​សរសេរ​ដោយ​កូនប្រុស​ស្រី​ជា​ច្រើន ទៅ​កាន់​អ្នក​ម្តាយ​ជាទី​ស្រឡាញ់ ។

អស់​ជា​ច្រើន​ស​ប្តា​ហ៍​នៅ​មុន​កម្មវិធី​ពិសេស​នៃ​ការ​ពិសា​អាហារ​ពេល​ល្ងាច​នេះ​មក​ដល់ ក្រុមហ៊ុន Yeo’s ក៏​បាន​រៀបចំ​កម្មវិធី សំបុត្រ​ផ្ញើ​ជូន​អ្នក​ម្តាយ ឬ #Lettertomom តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ដែល​អាច​ទាក់ទាញ​អ្នក​ចូល​រូ​ម​ជាង ១.០០០​នាក់ ដើម្បី​សរសេរ​ជា​សំបុត្រ​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ផ្ញើ​ជូន​ជា​ពិសេស​ទៅ​កាន់​អ្នក​ម្តាយ​របស់​ខ្លួន ។ វា​គឺជា​ការ​បញ្ចប់​ដ៏​មាន​ន័យ​ខ្លឹមសារ​បំផុត​ចំពោះ​ការ​ពិសា​អាហារ​ក្នុង​ទិវា​ដឹងគុណ​អ្នក​ម្តាយ នៅ​ពេល​ដែល Yeo’s បាន​ប្រគល់​ប៉េងប៉ោង​រាង​បេះដូង ភ្ជាប់​ជាមួយ​នូវ​កូន​លិខិត​តូច​មួយ​សរសេរ​ដោយ​កូន​ៗ​របស់​គាត់​ចំពោះ​រូប​គាត់​ផ្ទាល់ ៕