ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ធម៌​ប្រែ​ថា​ដូច​ម្តេច ?

2 ឆ្នាំ មុន

ពាក្យ​ថា អនិច្ចតាធម៌ ឬ​អនិច្ច​ធម៌ ឬ​អនិច្ចំ ញែក​ចេញ​ជា​៖ អ ប្រែ​ថា មិន​, មិន​មាន​, មិនមែន…

ពាក្យ​ថា អនិច្ចតាធម៌ ឬ​អនិច្ច​ធម៌ ឬ​អនិច្ចំ ញែក​ចេញ​ជា​៖ អ ប្រែ​ថា មិន​, មិន​មាន​, មិនមែន និង និច្ច ប្រែ​ថា ទៀងទាត់​, មិន​ប្រែប្រួល ចំណែក ធម៌ ប្រែ​ថា ធម្មជាតិ​ដែល​មាន​ពិត​ក្នុង​លោក រួម​សេចក្តី​មក​អនិច្ចតាធម៌ ប្រែ​ថា ភាព​មិន​ទៀងទាត់​ក្នុង​ធម៌​ទាំងឡាយ ។

និយាយ​ឱ្យ​ងាយ​ឆាប់​យល់​ពាក្យ អនិច្ចា​នេះ​លោក​សំដៅ​ទៅ​លើ វត្ថុ​ណា ឬ​ធម្មជាតិ​ណា​ដែល​កើត​ពី​សង្ខារធម៌​ទាំងឡាយ វត្ថុ ឬ​ធម្មជាតិ​នោះ​រមែង​មិន​ទៀងទាត់​ស្ថិតស្ថេរ​តាំង​នៅឡើយ ហើយ​មានការ​ប្រែប្រួល​ជា​ធម្មតា ទើប​ហៅ​ថា អនិច្ចតាធម៌ ។

អនិច្ចតាធម៌​នេះ​មាន​ប្រាកដ​ក្នុង​មនុស្ស​សត្វ​ទាំងអស់​ក្នុង​លោក គ្មាន​អ្នក​ណា​ម្នាក់​អាច​កន្លង​បង់​នូវ​ធម៌​អនិច្ចា​នេះ​បាន​ឡើយ គ្រប់​ខណៈ គ្រប់​វេលា​នៃ​ជីវិត​រមែង​មានការ​ប្រែប្រួល វិ​វ​ឌ្ឍ​ទៅ​មុខជា​ដរាប ។

ហេតុ​នោះ​បំណង​ព្រះពុទ្ធ​គឺ​ទ្រង់​បង្រៀន​យើង​រហូត​ទាមទារ​ឲ្យ​យើង​ដក​ពិសោធន៍​ទៀត គឺ​ការ​សង្កេត​ពិនិត្យ​មើល​សុខភាព​ខ្លួនឯង​គ្រប់​ខណៈនោះ​នឹង​យល់​ច្បាស់​ថា​គ្រប់​អាកា​រៈ​ក្នុង​រូប​កាយ​របស់​យើង​នេះ​ពិតជា​មានការ​ប្រែប្រួល​ប្រាកដ គឺ​ទ្រង់​មិន​ឲ្យ​យើង​ជឿ​ដោយ​គ្រាន់តែ​ស្ដាប់ គ្រាន់តែ​ឮ ដោយ​មិន​បាន​គិតពិចារណា និង​ពិសោធន៍​នោះ​ទេ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ