ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខិតខំ​ជីក​កកាយ​ដី​តាម​ដងស្ទឹងដើម្បីរក​កម្ទេច​​រ៉ែ​​ត្បូងលក់

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មួយ​ចំនួនដែល​រួចរាល់​ពី​ការងារ ស្រែ​ចម្ការ និង​អ្នក​ដែល​ទំនេរ​ពី​ការងារ​ផ្សេង​ៗតែងតែ​នាំ​គ្នាកាន់​យក​កញ្ច្រែង ដែក​ស្បែង ឬ​ចបជីក​ជាដើម ទៅ​ជីក​កកាយ​ដី​នៅ​តាម​មាត់​ស្ទឹង ដើម្បី​រែង​រក​កម្ទេច​រ៉ែ​ត្បូង​លក់​ឱ្យ​ឈ្មួញ​បាន​ប្រាក់​ សម្រាប់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មួយ​ចំនួនដែល​រួចរាល់​ពី​ការងារ ស្រែ​ចម្ការ និង​អ្នក​ដែល​ទំនេរ​ពី​ការងារ​ផ្សេង​ៗតែងតែ​នាំ​គ្នាកាន់​យក​កញ្ច្រែង ដែក​ស្បែង ឬ​ចបជីក​ជាដើម ទៅ​ជីក​កកាយ​ដី​នៅ​តាម​មាត់​ស្ទឹង ដើម្បី​រែង​រក​កម្ទេច​រ៉ែ​ត្បូង​លក់​ឱ្យ​ឈ្មួញ​បាន​ប្រាក់​ សម្រាប់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ ។

ជាក់ស្តែង ​កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​បុរស​ម្នាក់​ឈ្មោះ សំណាង ស្នាក់​នៅ​ក្នុងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ចុះ​ទឹកមាត់​ស្ទឹង ជីក​កកាយ​ដី​រែង​រក​រ៉ែ​ត្បូង​នៅ​ក្បែរ​ស្ពានថ្ម​មួយ​កន្លែង​ឈ្មោះ «​សន្តិភាព​» ក្នុងភូមិ​ខាងលើ ជាមួយនឹង​កូនប្រុស​ម្នាក់​របស់​ខ្លួន ដោយ​រែង​ទឹកស្ទឹង​បានកម្ទេចរ៉ែ​ត្បូង​តូច​ៗ ទុក​សម្រាប់​លក់​ឱ្យ​កុងសែ បាន​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ​តាម​សម្តី​បុរស​ខាងលើ បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ ជា​រៀងរាល់ថ្ងៃ​នេះ គាត់​គ្មាន​មុខរបរ​អ្វី​ធំដុំ​នឹង​គេ ក្រៅពី​នាំ​ប្រពន្ធ​កូន​ដើរ​ជីក​កកាយ​ដី​តាម​មាត់​ស្ទឹង រែង​រក​រ៉ែ​ត្បូង​នោះ​ទេ ដោយ​មុខរបរ​មួយ​នេះ គឺ​មានការ​ផ្សងព្រេង និង​ជឿជាក់​ទៅ​លើ​សំណាង ដោយ​ជួនកាល​១​ថ្ងៃ​រែង​រក​រ៉ែ​ត្បូង​លក់​បាន​ថវិកា​ចំនួន​៥​ម៉ឺន ទៅ​១០​ម៉ឺន​រៀល ។ តែ​ពេល​ខ្លះ​ទៀត គាត់​បាន​ខិតខំ​ប្រឹង​រែង​ដី​រក​រ៉ែ​ត្បូង​១​ថ្ងៃ​ពេញ ក៏​អត់​បាន​កំទេច​រ៉ែ​ត្បូង​លក់​ដែរ ព្រោះ​តាម​សង្កេត​មើលទៅ កំទេច​រ៉ែ​ត្បូង​កាន់តែ​ខ្សត់​ទៅ​ៗ​ហើយ មាន​តែ​កន្លែង​ដី​កម្មសិទ្ធិ​របស់​គេ​ប៉ុណ្ណោះ​។

លោក សំណាង ក៏​បាន​បញ្ជាក់​ទៀត​ថា តែ​នៅ​ថ្ងៃ​ខ្លះ លោក​រែង​​ប៉ះ​ចំ​កម្ទេចរ៉ែ​ត្បូង​កណ្តៀង (​ពណ៌​ខៀវ​) ធំ​ល្អ លក់​បាន​ប្រាក់ ២០០​ទៅ​៣០០​ដុល្លារ​ដែរ ដោយ​មិន​ទៀត​នោះ​ទេ គឺ​យូរ​ៗ​ម្តង ទើប​ប៉ះ​ចំ​កម្ទេច​ត្បូង​ល្អ ហើយ​លោក​ក៏​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​មាន​កម្លាំង​ក្នុង​ការ​រែង​រក​រ៉ែ​ត្បូង​បន្ត​ទៀត លុះ​ថ្ងៃ​ខ្លះ​រ៉ែ​ងរ​ក​រ៉ែ​ត្បូង​អត់​បាន​មាន​អារម្មណ៍​ថា អស់កម្លាំង ហត់នឿយ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ មិនសូវ​មាន​ប្រជាពលរដ្ឋ​ច្រើន​នាំ​គ្នា​ជីក​កកាយ​ដី​រែង​រក​រ៉ែ​ត្បូង​នោះ​ឡើយ​។ ម្យ៉ាងវិញទៀត មាន​តែ​ដី​នៅ​តាម​ដងស្ទឹង​ប៉ុណ្ណោះ​ដែល​ប្រជាពលរដ្ឋ​អាច​នាំ​គ្នា​ទៅ​ជីក កកាយ​រែង​រក​រ៉ែ​ត្បូង​បាន ព្រោះ​ដី​នៅ​តាម​ចំការ គឺ​សុទ្ធតែ​ជា​ដី​កម្ម​សិទ្ធិផ្ទាល់ខ្លួន​របស់​គេ មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​ណាម្នាក់​ទៅ​ជីក​នៅ​លើ​ដី​នោះ​បាន​ទេ​៕ ​

អត្ថបទសរសេរ ដោយ