ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​ប្រពន្ធ​សា​កូ​ហ្ស៊ី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អា​មេ​រិ​ក

13 ឆ្នាំ មុន

ក្រោយ​ពី​ទៅ​ផ្ដល់​មេរៀន​មួយ​នៅ​សាកល វិទ្យាល័យ​កូ​ឡំ​ប៊ី​យ៉ា ក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ ទី​២៩ មីនា និង​ក្រោយ​ពិធីជប់លៀង​ផ្លូវការមួយ​មក ប្រធានាធិបតី​បារាំង​លោក​នី​កូ​ឡាស់ សា​កូ​ហ្ស៊ី និង​ភរិយា ត្រូវ​មក​កាន់​សេត​វិមាន នា​យប់​ថ្ងៃ​ទី​៣០ មីនា ។
ប្រមុខរដ្ឋ​ទាំង​២​ដំបូង​ត្រូវ​ពិភាក្សា​ការងារ​រួច​ធ្វើ​សន្និសីទ​ សារព័ត៌មាន​រួម​គ្នា​មួយ។ បន្ទាប់​មក​ប្រធានាធិបតី​បារាំង និង​ភរិយា​នឹងទទួល​ដោយ​ប្ដី​ប្រពន្ធ​លោក​អូ​បា​ម៉ា ក្នុង​កន្លែងឯកជន​នៃ​សេត​វិមាន។

ក្រោយ​ពី​ទៅ​ផ្ដល់​មេរៀន​មួយ​នៅ​សាកល វិទ្យាល័យ​កូ​ឡំ​ប៊ី​យ៉ា ក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ ទី​២៩ មីនា និង​ក្រោយ​ពិធីជប់លៀង​ផ្លូវការមួយ​មក ប្រធានាធិបតី​បារាំង​លោក​នី​កូ​ឡាស់ សា​កូ​ហ្ស៊ី និង​ភរិយា ត្រូវ​មក​កាន់​សេត​វិមាន នា​យប់​ថ្ងៃ​ទី​៣០ មីនា ។
ប្រមុខរដ្ឋ​ទាំង​២​ដំបូង​ត្រូវ​ពិភាក្សា​ការងារ​រួច​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ។ បន្ទាប់​មក​ប្រធានាធិបតី​បារាំង និង​ភរិយា​នឹងទទួល​ដោយ​ប្ដី​ប្រពន្ធ​លោក​អូ​បា​ម៉ា ក្នុង​កន្លែងឯកជន​នៃ​សេត​វិមាន។ នេះ​ជា​ការ​ជួប​គ្នាលើក​ដំបូង​នៅ​សេត​វិមាន​របស់​ប្រមុខរដ្ឋ​ទាំង២ ដោយ​នា​ឱកាស​នោះ​នឹង​មានការ​ពិភាក្សាគ្នា​លើ​បញ្ហា​យន្ដហោះ​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន AIRBUS និង​ក្រុមហ៊ុន​ប៊ូ​អ៊ិ​ញ បញ្ហា​អា​ហ្វហ្គា​នី​ស្ថាន បញ្ហា​ហិរញវត្ថុ ឬ​បរិយាកាស។  មុន​នេះលោក​សា​កូ​ហ្ស៊ី បាន​ជួប​ជាមួយបណ្ដា​តំណាង​នៃ​មជ្ឈដ្ឋាន​ហិរញវត្ថុ និង​សារព័ត៌មាន​អា​មេ​រិ​ក​នៅ​ក្រុង​ញូ​វ​យ៉​ករួច នឹងជួប​មជ្ឈដ្ឋាន​អ្នកនយោបាយ​នៅ​ក្រុង​វ៉ា​ស៊ី​នតោន។