ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាម​សុង​បាន​រក​ឃើញ​អ្នក​ឈ្នះ​ការ​ប្រកួត​ងូតទឹក​ជាមួយ​សាម​សុង Galaxy S7 ហើយ

7 ឆ្នាំ មុន

បន្ទាប់​ពី​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល​ជាង​មួយ​ខែ​មក ពេល​នេះ​សាម​សុង​អាច​រក​ឃើញ​អ្នក​ឈ្នះ​ក្នុង​កម្មវិធី ប្រកួត​ថតរូប​ងូតទឹក​ជាមួយ​ទូរស័ព្ទ​សាម​សុង Galaxy S7 edge ឬ​ក៏ S7 ដែល​ជា​ទូរស័ព្ទ​អាច​ការពារ​ការ​ជ្រាប​ទឹក

បន្ទាប់​ពី​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល​ជាង​មួយ​ខែ​មក ពេល​នេះ​សាម​សុង​អាច​រក​ឃើញ​អ្នក​ឈ្នះ​ក្នុង​កម្មវិធី ប្រកួត​ថតរូប​ងូតទឹក​ជាមួយ​ទូរស័ព្ទ​សាម​សុង Galaxy S7 edge  ឬ​ក៏ S7 ដែល​ជា​ទូរស័ព្ទ​អាច​ការពារ​ការ​ជ្រាប​ទឹក បាន​រយៈពេល​30​នាទី ឬ​ក៏​ជម្រៅ​1​ម៉ែត្រ​កន្លះ​។

លោក ហុង កិ​ត្យា ជា​បេក្ខជន​ដែល​ទទួល​បានការ​គាំទ្រ​រហូត​ដល់​ទៅ​ជាង​៥​ពាន់​ក្នុង​រយៈពេល​ជាង​មូ​យ​ខែ​ប៉ុណ្ណោះ ។ លោក ហុង កិ​ត្យា បាន​ឲ្យ​ដឹង​ថា «​ខ្ញុំ​ពិតជា​រីករាយ​បំផុត​ដែល​បាន​ទទួល​រង្វាន់​ទូរស័ព្ទ​សាម​សុង Galaxy S7 edge  ពី​ការ​ប្រកួត​មួយ​នេះ​។ សាម​សុង Galaxy S7 edge  ពិតជា​ឡូយ​មែន អាច​ការពារ​ការ​ជ្រាប​ទឹក​ពិត​ប្រាក​»​។

នៅ​ក្នុង​កម្មវិធី​ប្រកួត​នេះ តម្រូវ​ឲ្យ​បេក្ខជន​ថតរូប selfie ពេល​ងូតទឹក​ដោយ​កាន់​ទូរស័ព្ទ​សាម​សុង Galaxy S7 edge ឬ​ក៏ S7 ហើយ​ផូស​ក្នុង​ហ្វ៊េ​ស​បុក ។ បេក្ខជន​ដែល​ទទួល​បាន​ចំនួន​ចូល​ចិត្ត (Like) ច្រើន​ជាងគេ គឺជា​អ្នក​ឈ្នះ​។

បើ​យោង​តាម​ក្រុមហ៊ុន​សាម​សុង​បាន​ឲ្យ​ដឹង​ថា ភាព​ជោគជ័យ​របស់​សាម​សុង Galaxy S7 edge និង Galaxy S7   បាន​ជួយ​ឲ្យ​ចំណូល​របស់​សាម​សុង​ទូ​ទាំង​ពិភពលោក​នៅ​ក្នុង​ត្រីមាស​ទី​មួយ ក្នុង​ឆ្នាំ​2016 កើនឡើង​រហូត​ដល់​ទៅ ៥,៧​ភាគរយ ហើយ​ប្រាក់​ចំណេញ​កើន​រហូត​ដល់​ទៅ​12​ភាគរយ​។

សាម​សុង Galaxy S7 edge និង Galaxy S7 សាក​ថ្ម​បាន​លឿន ទោះជា​មិន​ប្រើ​ខ្សែ​ក៏​ដោយ​។ លើស​ពី​នេះ​ទៀត វា​មាន​កន្លែង​ដាក់​ស៊ី​ម​ពីរ  ហើយ​អ្នក​អាច​បន្ថែម​អង្គ​ចង​ចាំ​មួយទៀត​រហូត​ដល់​ទៅ 200GB ពេល​ដែល​ប្រើ​ស៊ី​ម​តែ​មួយ​។

រាល់​ការ​ជាវ​ទូរស័ព្ទ​សាម​សុង Galaxy S7 edge ឬ S7 អតិថិជន​នឹង​ទទួល​បាន​ភ្លាម​នូវ​ស៊ី​មកា​ត Cellcard ដែល​មាន​ទឹកប្រាក់​360​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​អាច​ប្រើ​អីុ​ន​ធើ​រ​ណេ​ត 3GB ថែម​ទៀត​។