ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ប្រគល់​ថវិកា​ដល់​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ប្រគល់​រង្វាន់​ថវិកា​ដល់​ជ័យ​លា​ភី​ចំនួន​២៩​នាក់ ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស ក្នុង​សាលា​បឋម​សិក្សា​រកា ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ប្រគល់​រង្វាន់​ថវិកា​ដល់​ជ័យ​លា​ភី​ចំនួន​២៩​នាក់ ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស ក្នុង​សាលា​បឋម​សិក្សា​រកា ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល  កាល​ពេល​ថ្មី​ៗ​នេះ ។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល មាន​ប្រសាសន៍​ថា «​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​អប់​រំជា​ច្រើន ដើម្បី​លើកទឹកចិត្ត​កុមារ​ឲ្យ​ខិតខំ​រៀនសូត្រ​មុន​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា​។ កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស គឺជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ផ្តួចផ្តើម​បង្កើត ដើម្បី​លើកទឹកចិត្ត​កុមារ​ឲ្យ​ខិតខំ​រៀន​ភាសា​អន្តរជាតិ​នេះ​។ យើង​សប្បាយ​រីករាយ​ដែល​ឃើញ​លទ្ធផល​នៃ​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ មាន​ភាពល្អ​ប្រសើរ​។ ថ្ងៃនេះ យើង​នឹង​ប្រគល់​រង្វាន់​ថវិកា​ទៅ​ដល់​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​។ រង្វាន់​លេខ​១ បាន​ទៅ​លើ​សិស្ស​ឈ្មោះ រឺ​ម យូ​រ៉េ​ត ដែល​ទទួល​បាន​៨៩​ពិន្ទុ ជា​សិស្ស​ថ្នាក់​ទី​៦ «​ក​» មក​ពីសា​លា​បឋម​សិក្សា​រកា​។ ជ័យ​លា​ភី​ចំនួន​២៩​នាក់ បាន​ទទួល​រង្វាន់​ថវិកា និង​ប័ណ្ណសរសើរ ដែល​បាន​ប្រគល់​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។

នេះ​គឺជា​សញ្ញា​ល្អ​មួយ ហើយ​ក៏​ជា​លទ្ធផល​វិជ្ជមាន​មួយ​ផង​ដែរ សម្រាប់​កម្មវិធី​របស់​យើង​។ តាម​រយៈ​ការ​អនុវត្តន៍​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ យើង​សង្ឃឹមថា ពាក្យ​វាក្យសព្ទ​ភាសា​អង់គ្លេស​របស់​កុមារ នឹង​មានការ​ល្អ​ប្រសើរ​ឡើង​»​។

យុវ​សិស្ស រឺ​ម យូ​រ៉េ​ត ដែល​បាន​ឈ្នះ​រង្វាន់​លេខ​១ បាន​និយាយ​ដោយ​ទឹកមុខ​ញញឹម​ញ​ញេ​ម​ថា «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​រំភើប​ជា​ខ្លាំង​ដែល​បាន​ឈ្នះ​រង្វាន់​លេខ​១ ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស ដែល​បាន​រៀបចំ​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ កម្មវិធី​នេះ គឺ​មាន​សារសំខាន់​ណាស់ ដើម្បី​ជួយ​ពង្រឹង​ភាសា​អង់គ្លេស​របស់​យើង ជា​ពិសេស​កម្មវិធី​នេះ ធ្វើ​ឲ្យ​យើង​ចេះ​ពាក្យ​ជា​ច្រើន​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការ​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ ថវិកា​ចំនួន​១២០.000​រៀល គឺ​ពិតជា​ច្រើន​ណាស់​។ ខ្ញុំ​នឹង​ប្រើប្រាស់​ថវិកា​នេះ ដើម្បី​គាំទ្រ​ការ​សិក្សា​របស់ខ្ញុំ​»​។

លោក ង៉ុ​យ ផាត នាយក​សាលា​បឋម​សិក្សា​រកា បាន​មាន​ប្រសាសន៍​ថា «​ថ្ងៃនេះ គឺជា​ថ្ងៃ​ពិសេស និង​រំភើប​មួយ ពីព្រោះ​សិស្ស​របស់ខ្ញុំ​បាន​ឈ្នះ​រង្វាន់​លេខ​១ និង​៣ ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ដែល​បាន​រៀបចំ​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ ពួក​គេ​បាន​ទទួល​រង្វាន់​ថវិកា រួម​ទាំង​ប័ណ្ណសរសើរ​ពី​ណា​ហ្គា​វើ​ល បេះដូង​សប្បុរស​។ កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​សិស្សានុសិស្ស​ដើម្បី​ជួយ​ពង្រឹង​ភាសា​អង់គ្លេស​របស់​ពួក​គេ​។ ខ្ញុំ​សូម​ថ្លែងអំណរ​គុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ដែល​តែងតែបាន​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​សិស្ស​របស់​យើង និង​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស ដើម្បី​លើកទឹកចិត្ត​កុមារ​របស់​យើង​ឲ្យ​ខិតខម​រៀនសូត្រ​ជាង​មុន​សម្រាប់​អនាគត​ភ្លឺស្វាង​របស់​ពួក​គេ​»​។

លោក ចែ​ម ធី មេ​ភូមិ​រកា បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សប្បាយ​រីករាយ​ណាស់ និង​សូម​អប់អរសាទរ​ដល់​កុមារ​ចំនួន​២៩​នាក់ ដែល​បាន​ឈ្នះ​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួតប្រជែង​ដែល​រៀបចំ​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ កម្មវិធី​ប្រកួតប្រជែង​នេះ គឺជា​កម្មវិធី​លើកទឹកចិត្ត​មួយ​សម្រាប់​កុមារ ដើម្បី​រៀន​ភាសា​អង់គ្លេស​។ តាង​នាម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការ​រៀបចំ​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​សម្រាប់​កុមារ​របស់​យើង​»៕