ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់ជរា៨០​នាក់​នៅ​ខណ្ឌ​ច្បារ​អំពៅទទួល​បាន​អំណោយ​ពី​សម្ដេច​តេ​ជោ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ជា​ជន​ចាស់ជរា និង​មាន​ជីវភាព​ក្រីក្រចំនួន​៨០​នាក់នៅ​ខណ្ឌ​ច្បារ​អំពៅរាជធានី​ភ្នំពេញ ទទួល​បាន​អំណោយ​ជា ភួយ អាវ​រងា ពី​សម្ដេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ជា​ជន​ចាស់ជរា និង​មាន​ជីវភាព​ក្រីក្រចំនួន​៨០​នាក់នៅ​ខណ្ឌ​ច្បារ​អំពៅរាជធានី​ភ្នំពេញ ទទួល​បាន​អំណោយ​ជា ភួយ អាវ​រងា ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន តាម​រយៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវ​បាន​លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ រៀបចំ​ពិធី​ប្រគល់​ជូន​ពួក​គាត់​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២១​នេះ រួម​មាន​ម្នាក់​ៗ ទទួល​បាន ថវិកា​ចំនួន​៥០,០០០​រៀល និង​ឃិ​ត​មួយ​កញ្ចប់ ក្នុង​នោះ មាន​ភួយ ០១, អាវ​រងា ០១ និង​ក្រមា ០១​។

តាម​រយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ​នេះ សបញ្ជាក់​ឲ្យ​ឃើញ​ថា សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​បំផុត អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស និង​ក្នុង​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ តាម​រយៈ​លោក ឃួ​ង ស្រេង ដែល​សម្ដេច​ទាំង​ទ្វេរ បាន​តែងតែ​រួមសុខ​រួមទុក្ខ​ជា​
ដរាប​។

ជា​ពិសេស ​ដោយសារ​ការ​ព្យាករ​អាកាសធាតុ​ឃើញ​ថា សីតុណ្ហភាព​ចុះ​ត្រជាក់ ចាប់ពី​ពេល​នេះ រហូត​ដល់​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២ ដូច្នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រគល់​ដោយ​ផ្ទាល់ នូវ​សម្ភារៈ​ដូច​ខាងលើ មក​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ខ្វះខាត ជា​ពិសេស​ចាស់ជរា ដែល​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព ពេល​អាកាសធាតុ​ចុះ​ត្រជាក់​។

ក្នុង​ឱកាស​នោះ លោក ចេ​ង មុនី​រ៉ា បាន​នាំ​នូវ​ប្រសាសន៍​សួរសុខទុក្ខ និង​ផ្ដាំផ្ញើ​សេចក្ដី​នឹករលឹក ចំពោះ​ប្រជាពលរដ្ឋ និង ពុក ម៉ែ អ៊ុំ ពូ មីង ដែល​ជា​ចាស់ជរា ជា​បុព្វបុរស នៃ​ក្មេង​ជំនាន់​ក្រោយ ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​លោក ឃួ​ង ស្រេង និង​លោកស្រី ដែល​សូម​គោរព​ជូនពរ​ប្រជាពលរដ្ឋ សូម​ជួប​តែ​សេចក្ដីសុខ សុភ​មង្គល​ក្នុង​ក្រុម​គ្រួសារ ជា​ពិសេស​ចូលរួម​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ និង​វិធាន​សុខាភិបាល​ផ្សេង​ៗ​ទៀត ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺឆ្លង​កាច​សាហាវ​កូ​វី​ដ​-១៩ ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ