ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ផ្អាក​ការ​ហោះហើរ​ទៅ​ និង​មក​ពី​តំបន់​អា​ហ្វ្រិ​ច ដោយសារ​​បារម្ភ​​ឆ្លង​វីរុស​បំប្លែង​​ថ្មី

2 ឆ្នាំ មុន

វៀតណាម ៖ ប្រទេស​វៀតណាម​នឹង​ធ្វើការ​ផ្អាក​ការ​ហោះហើរ​ទៅ​កាន់ និង​មក​ពី​ប្រទេស​អា​ហ្វ្រិ​ច​ចំនួន៧ ​ដោយសារ​មានការ​ព្រួយ

វៀតណាម ៖ ប្រទេស​វៀតណាម​នឹង​ធ្វើការ​ផ្អាក​ការ​ហោះហើរ​ទៅ​កាន់ និង​មក​ពី​ប្រទេស​អា​ហ្វ្រិ​ច​ចំនួន៧ ​ដោយសារ​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​វីរុស​​បំប្លែង​​ថ្មី Omicron​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​វៀតណាម​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

កាសែត​វៀតណាម Lao Dong បាន​ចុះ​ផ្សាយ​ថា អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​វៀតណាម​បាន​យល់ព្រម​លើ​ការ​ហោះហើរ​នោះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​តើ​វា​នឹង​ចូល​ជា​ធរមាន​នៅ​ពេល​ណា​ឡើយ​។

កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ ក្រសួងសុខាភិបាល​វៀតណាម​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​ផ្អាក​ការ​ហោះហើរ​ទាំងអស់​មក​ពី​ប្រទេស​តំបន់​អា​ហ្វ្រិ​ច​មាន​ដូច​ជា អា​ហ្វ្រិ​ច​ខាងត្បូង បូត​ស្វា​ណា (Botswana) ហ្សី​ម​បា​វ៉េ (Zimbabwe) ណា​មី​ប៊ី (Namibia) ឡេ​សូ​ថូ (Lesotho) អេស​វ៉ា​ធី​នី (Eswatini) និង ម៉ូ​សំ​ប៊ិក (Mozambique)​។

វីរុស​បំ​លែង​ថ្មី Omicron ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​អា​ហ្វ្រិ​ច​ខាងត្បូង​បាន​រាយការណ៍​ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ទី ២៤ ខែ​វិ​ច្ឆិកា​។ រហូត​មក​ដល់​ពេល​នេះ វីរុស​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជាង ២០​ជុំវិញ​ពិភពលោក​។ អ្នក​វិទ្យាសាស្ត្រ​ថា​វីរុស​អាច​ឆ្លង​រីក​រាលដាល​យ៉ាង​លឿន និង​ធន់​នឹង​វ៉ាក់សាំង​។

រហូត​មក​ដល់​ពេល​នេះ វៀតណាម​ដែល​មាន​ប្រជាជន​ជិត ១០០​លាន​នាក់ មិន​ទាន់​រក​ឃើញ​មាន​ករណី​ឆ្លង​វីរុស​​បំប្លែង​​ថ្មី​នេះ​នៅឡើយ​ទេ​។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ វៀតណាម​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វី​ដ ១៩​ចំនួន ១៤.៥០៨​ករណី ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​កើនឡើង​ដល់ ១,២៥​លាន​នាក់ និង​ករណី​ស្លា​.​ប់ ២៥.០០០​នាក់​៕ (​យោង​តាម​ប្រភព​៖ Channel News Asia & Lao Dong)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ