ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរក្ស Ronaldo ដែល​ជា​អតីត​ទាហាន​ពិសេស កំពុង​ត្រូវ​ស៊ើបអង្កេត​រឿង​ខុសច្បាប់​ការងារ

2 ឆ្នាំ មុន

អង់គ្លេស ៖ អង្គរក្ស​បងប្អូន​ភ្លោះ ដែល​ការពារ​កីឡាករ Cristiano Ronaldo ដែល​ចេញ​មក​ពី​កង​ទាហាន​ពិសេស​នោះ កំពុង​ត្រូវ​

អង់គ្លេស ៖ អង្គរក្ស​បងប្អូន​ភ្លោះ ដែល​ការពារ​កីឡាករ Cristiano Ronaldo ដែល​ចេញ​មក​ពី​កង​ទាហាន​ពិសេស​នោះ កំពុង​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្តិ​ខុសច្បាប់​ការងារ​។

លោក Sergio និង Jorge Ramalheiro ដែល​ជា​អតីត​កង​ទាហាន​ពិសេស និង​ធ្លាប់​ត្រូវ​បា​នប​ញ្ជូ​ល​ទៅ​កាន់​សមរភូមិ​នៅ​ឯ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ស្នើ​ច្បាប់​សម្រាក​ពី​ការងារ​នៅ​អង្គភាព​ប៉ូ​លី​ស​ព័រ​ទុ​យ​ហ្គា​ល់ ខណៈ​បច្ចុប្បន្ន​កំពុង​បំពេញការងារ​ជា​អង្គរក្ស​ការពារ Cristiano Ronaldo ចាប់​តាំង​ខ្សែប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​រូប​នេះ ផ្លាស់​ពី​ក្លិប​សេះបង្កង់ Juventus មក​ចូលរួម​ជាមួយ​បិសាច​ក្រហម Manchester United កាលពី​ចុងខែ​សីហា​កន្លង​ទៅ​។

ប៉ុន្តែ​ទោះ​យ៉ាងណា​បើ​តាម​ប្រភព​ពី The Mirror ក៏​ដូច​ជា Dailymail បាន​រាយការណ៍​ថា អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្តិ​ខុសច្បាប់​ការងារ​របស់​ព័រ​ទុ​យ​ហ្គា​ល់ អំឡុង​ពេល​ច្បាប់​សម្រាក​របស់​ពួក​គេ ដោយ​បែរជា​ទៅ​បំពេញការងារ​ជា​អង្គរក្ស​ឯកជន ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អង្គភាព​។ អ្នក​ទាំង​ពីរ​ប្រឈម​នឹង​ការ​ដាក់​ទោសទណ្ឌ និង​នីតិវិធី​វិន័យ​នៅ​ពេល​ត្រឡប់​មក​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​វិញ​។

បើ​យោង​តាម​ច្បាប់​ដែល​បាន​ចែង​ថា ការ​អនុវត្ត​ការងារ​ជា​អ្នក​ការពារ​ឯកជន ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​អង្គភាព​ប៉ូ​លី​ស អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ​។ ហើយ​ជុំវិញ​បញ្ហា​នេះ C.Ronaldo ត្រូវ​បាន​រាយការណ៍​ថា មិន​មាន​កំហុស ឬ​ជាប់​ពាក់ព័ន្ធ​លើ​ការ​ប្រព្រឹត្តិ​ខុស​របស់​អង្គរក្ស​របស់​ខ្លួន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ