ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បុក​ពោះ​! កំពុង​តាមដាន​អ្នកដំណើរ​អា​ហ្វ្រិ​ច​ជិត៨០០​នាក់ ចូល​ប្រទេស​ខ្លួន​យ៉ាង​ស្អិត

2 ឆ្នាំ មុន

ថៃ ៖ ការិយាល័យ​អន្តោប្រវេសន៍ និង​ក្រសួងសុខាភិបាល​សាធារណៈ​ថៃ​កំពុងធ្វើការ​តាមដាន​អ្នកដំណើរ​អា​ហ្វ្រិ​ច​ចំនួន ៧៨៣​នាក់

ថៃ ៖ ការិយាល័យ​អន្តោប្រវេសន៍ និង​ក្រសួងសុខាភិបាល​សាធារណៈ​ថៃ​កំពុងធ្វើការ​តាមដាន​អ្នកដំណើរ​អា​ហ្វ្រិ​ច​ចំនួន ៧៨៣​នាក់ ដែល​បាន​ចូល​មក​ប្រទេស​ថៃ​ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែ​វិ​ច្ឆិកា។

អាជ្ញាធរ​ថៃ​កំពុង​ស្វែងរក​ការ​ធ្វើតេស្ត​លើ​អ្នកដំណើរ​ទាំងនោះ​ដើម្បី​រក​វីរុស​​បំប្លែង​ថ្មី Omicron ដែល​វា​ជា​វិធានការ​ក្នុង​ការ​បង្កើន​សុវត្ថិភាព​សាធារណៈ​។

អ្នកដំណើរ​អា​ហ្វ្រិ​ច​ទាំងនោះ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ កំពុង​ស្ថិត​នៅ​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​របស់​ថៃ​រួម​មាន​ទីក្រុង​បាងកក ហើយ​អាជ្ញាធរ​កំពុង​ព្យាយាម​ទាក់ទង​ពួក​គេ និង​ស្នើ​សុំ​ឲ្យ​ពួក​គេ​ធ្វើ​តេ​ស្តេ​រក​វីរុស​​បំប្លែង​​ថ្មី​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេ​ប៉ូ​លី​ស​ជាតិ​ឈ្មោះ Suwat Jangyodsuk​។

លោក​បាន​ថ្លែង​ថា ប៉ូ​លី​ស​អន្តោប្រវេសន៍ និង​ក្រសួងសុខាភិបាល​ក៏​កំពុង​បង្កើន​វិធានការ​ត្រួតពិនិត្យ​ផង​ដែរ​នៅ​ព្រ​លាន​យន្តហោះ ដើម្បី​ប្រឈម​នឹង​ការ​គំ​រា​.​ម​កំហែង​ផ្នែក​សុខភាព ដែល​បង្ក​ឡើង​ដោយ​វីរុស​​បំប្លែង​​ថ្មី​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​អ្នក​វិទ្យាសាស្ត្រ​អា​ហ្វ្រិ​ច​ខាងត្បូង​បាន​រាយការណ៍​ពី​វីរុស​​បំប្លែង​​ថ្មី​ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក​មក ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​រួម​ទាំង​ថៃ​ផង​បាន​ដាក់​បម្រាម​ធ្វើ​ដំណើរ​លើ​ប្រទេស​អា​ហ្វ្រិ​ច​ខាងត្បូង និង​ប្រទេស​ចំនួន ៧​ទៀត​នៅ​ក្នុង​តំបន់​អា​ហ្វ្រិ​ច ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស​បំ​លែង​ថ្មី ដែល​បង្ក​ហានិភ័យ​ឆ្លង​រីក​រាលដាល​លឿន និង​ធន់​នឹង​វ៉ាក់សាំង​។

រហូត​មក​ដល់​ពេល​នេះ ថៃ​មិន​ទាន់​រក​ឃើញ​មាន​ករណី​ឆ្លង​វីរុស​​បំប្លែង​​ថ្មី Omicron នៅឡើយ​ទេ ហើយ​នាយក​រដ្ឋមន្ត្រី​ថៃ​ប្រកាស​ថា​នឹង​អាច​បិទ​ប្រទេស​សារ​ជា​ថ្មី ប្រ​សិន​រក​ឃើញ​មានការ​ឆ្លង​។

ថៃ​បាន​ធ្វើការ​បើក​ប្រទេស​ឡើង​វិញ​កាលពី​ថ្ងៃ​ទី ១​ខែ​វិ​ច្ឆ​ការ​នេះ ដើម្បី​ទទួលយក​អ្នក​ទេសចរណ៍​ចាក់​វ៉ាក់សាំង​រួច​មក​ពី​ប្រទេស​ចំនួន ៦០​ទូ​ទាំង​ពិភពលោក ក្រោយ​ពេល​បិទ​ព្រំដែន​អស់​រយៈពេល ១៨​ខែ​ដោយសា​រវិបត្ត​កូ​វី​ដ ១៩​។ ការ​បើក​ប្រទេស​ឡើង​វិញ​គឺ​ដើម្បី​ស្ថា​រ​វិស័យ​ទេសចរណ៍​ដែល​រង​ការ​ប៉ះពាល់​ដោយ​វិបត្តិ​កូ​វី​ដ ១៩៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ