ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​ខួប​គម្រប់​៩​ឆ្នាំ​របស់ F&N បាន​ចែក​ខ្សែ​.​ក​មាស​ទម្ងន់​១​ជី​ចំនួន​៣០​ខ្សែ

7 ឆ្នាំ មុន

F&N បាន​ប្រគល់​រង្វាន់​ខ្សែ​.​ក​មាស​ទម្ងន់​១​ជី ចំនួន​៣០​ខ្សែ លើក​ទី​១ សម្រាប់​អតិថិជន​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៧ ឧសភា ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន​។

ដើម្បី​ចូលរួម​ផ្សងសំណាង

F&N បាន​ប្រគល់​រង្វាន់​ខ្សែ​.​ក​មាស​ទម្ងន់​១​ជី ចំនួន​៣០​ខ្សែ លើក​ទី​១ សម្រាប់​អតិថិជន​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៧ ឧសភា ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន​។

ដើម្បី ​ចូលរួម​ផ្សងសំណាង អតិថិជន​គ្រាន់តែ​បកសម្បក​ផលិតផល​ទឹកដោះគោ ធី​ផត ទឹកដោះគោ​ខា​សិន ចំណែកឯ​ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស សូម​កាត់​ផ្នែក​ដែល​មាន​អក្សរ​អង់គ្លេស រួច​ហើយ​សរសេរ​ឈ្មោះ អាសយដ្ឋាន​ និង​លេខ​ទូរស័ព្ទ​ដាក់​ចូល​ក្នុង​ធុង​ឆ្នោត​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​។

អ្នក ​ឈ្នះ​បន្ទាប់​អាច​ជា​លោក​អ្នក ព្រោះ​ការ​ចាប់​រង្វាន់ និង​ប្រគល់​រង្វាន់​លើក​ទី​២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤-១៥ ឧសភា នៅ​ផ្សា​របឹង​ឈូក​ខេត្តបាត់ដំបង ​សម្រាប់​អតិថិជន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ ។​ ដូច្នេះ​អតិថិជន​ក្នុង​បណ្ដា​ខេត្ត​ខាងលើ អាច​បន្ត​ដាក់​សន្លឹក​ឆ្នោត​ឲ្យ​បាន​ច្រើន រហូត​ដល់​ថ្ងៃ​ចាប់​រង្វាន់​ ដើម្បី​ទទួល​បាន​ឱកាស​ក្លាយជា​ម្ចាស់​ខ្សែ​ក​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ នេះ​។

ការ​ចាប់​រង្វាន់ ​និង​ប្រគល់​រង្វាន់​លើក​ទី​៣ សម្រាប់​អតិថិជន​ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និង​ព្រះ​វិហារ  នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨-២៩ ឧសភា នៅ​ផ្សារ​កំពង់ធំ ខេត្ត​កំពង់ធំ ។

ការ ​ចាប់​រង្វាន់ ​និង​ប្រគល់​រង្វាន់​លើក​ទី​៤ សម្រាប់​អតិថិជន​ខេត្តព្រៃវែង ស្វាយ​រៀង កំពង់ចាម ត្បូងឃ្មំ ក្រចេះ ស្ទឹង​ត្រែង រត​ន​គិ​រី ​និង​មណ្ឌល​គិ​រី នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១-១២ មិថុនា នៅ​ផ្សារ​កំពង់ចាម ខេត្តកំពង់ចាម ។

ការ​ចាប់​រង្វាន់ ​និង​ប្រគល់​រង្វាន់​លើក​ទី​៥ ​សម្រាប់​អតិថិជន​ខេត្តកំពង់ស្ពឺ តាកែវ កំពត ព្រះ​សីហ​នុ និង​កោះកុង  នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥-២៦ មិថុនា នៅ​ផ្សារ​កំពត ខេត្ត​កំពត។

កាន់តែ ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត F&N  នឹង​ធ្វើការ​ចាប់​រង្វាន់​ធំ​ គឺ​ខ្សែ​ក​មាស​ទម្ងន់​១​តម្លឹង ចំនួន​១៩​ខ្សែ សម្រាប់​អតិថិជន​ទូ​ទាំង​ប្រទេស​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ​នឹង​ធ្វើការ​ចាប់​រង្វាន់​នៅ​ថ្ងៃ​ទី​០៩ កក្កដា រួច​ធ្វើការ​ប្រគល់​រង្វាន់​នៅ​ថ្ងៃ​ទី​១៦ កក្កដា ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន ។