ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុង​ពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់ផ្លូវ ៣៤ខ្សែ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះសីហនុ​៖ តាម​ការ​គម្រោង​ទុក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ ៣៤​ខ្សែ និង​សមិទ្ធផល​នានា ក្នុង​ខេត្ត​ព្រះសីហនុ…

ខេត្ត​ព្រះសីហនុ​៖ តាម​ការ​គម្រោង​ទុក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ ៣៤​ខ្សែ និង​សមិទ្ធផល​នានា ក្នុង​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅដល់​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២១ និង​បាន​អញ្ជើញ​ពិនិត្យ​សមិទ្ធផល​នានា ក្នុង​ខេត្ត​ព្រះសីហនុ ពេល​សម្តេច អញ្ជើញ​មកដល់​ទឹកដី​ឆ្នេរសមុទ្រ​នេះ​។​

​សមិទ្ធផល​ផ្លូវ​ថ្មី ៣៤​ខ្សែ រួមទាំង​សមិទ្ធផល​ផ្សេងទៀត ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បើកសម្ពោធ​នាពេល​នេះ នឹងត្រូវ​បើកទទួល​ភ្ញៀវទេសចរ និង​បើក​សេដ្ឋកិច្ចសង្គម​ឡើងវិញ នៅ​ចុងឆ្នាំ​២០២១ នេះ​។ ខេត្ត​ព្រះសីហនុ ក៏​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​កិច្ចប្រជុំ​វេទិកា​អាស៊ាន នៅ​ខែមករា ឆ្នាំ​២០២២ ផងដែរ​។

​សូម​រម្លឹកថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច​ដក​ថវិកា​សន្សំ​របស់​ជាតិ ចំនួន ១០០​លាន​ដុល្លារ ដើម្បី​យកមក​ធ្វើការ​អភិវឌ្ឍន៍ ខេត្ត​ព្រះសីហនុ ដោយបាន​ផ្ដល់​គោលនយោបាយ “​ស្លឹកត្នោត ខ្ចប់​ស្ករត្នោត​” ប្រើប្រាស់​ធនធាន ក្នុង​ខេត្ត ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ​។ ការដ្ឋាន​សាងសង់​ផ្លូវ​ថ្មី​ទាំងនេះ បាន​បើក​ការដ្ឋាន កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ផ្លូវ​ទាំង ៣៤​ខ្សែ មាន​ប្រវែង ៨៤,៥០៥ គីឡូម៉ែត្រ ស្មើ​ជាង ១៤០០០០០​ម៉ែត្រការ៉េ ស្ថាបនា​ដោយ​ក្រុមហ៊ុន ក្នុងស្រុក​ចំនួន ៨​ក្រុមហ៊ុន​។

​ចំណែក​ផ្លូវ​ត​ភ្ជាប់​ពី​តំបន់​ទំនប់រលក ទៅ​មហាវិថី​សម្តេច​សង្ឃ ទេព វង្ស ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃនប់ ដែល​នឹង​ស្ថាបនា​អាច​រួចរាល់​នៅ​ខែតុលា ឆ្នាំ​២០២២ ការស្ដារ​អូរ​ប្រឡាយ និង​កសាង​ផ្លូវ​មួយចំនួន​ផ្សេងទៀត ក្នុង​ក្រុងព្រះសីហនុ​។

​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ នៅ​ខេត្ត​ព្រះសីហនុ ដែល​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នេះ ត្រូវបាន​រៀបចំ​ជា​ផ្លូវ​បេតុង បេ​ទី​ម ចិញ្ចើម​ក្រា​នី​ត កម្រាល​ក្រា​នី​ត សួន​ជំរាប​ទឹក ការដាំ​រុក្ខជាតិ ភ្លើង​បំភ្លឺ​សាធារណៈ ភ្លើងស្តុប​ចរាចរ និង​ការបំពាក់​កាំ​ម៉េ​រា​សុវត្ថិភាព​។​ល​។ ក្រៅពី​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ក៏មាន​ការរៀបចំ​សាងសង់​ខ្ចូ​ស នៅ​ឆ្នេរ​អូ​ឈើទាល តាម​គំរូ​ប្លង់គោល​របស់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ផងដែរ​។ នៅតាម​បណ្តោយ​ឆ្នេរ​លំហរ​សាធារណ​: គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​សាងសង់​បន្ទប់ទឹក​សាធារណៈ​ចំនួន ៧ កំពុង​ដាក់​ឲ្យ​ដំណើរការ និង ២​ទៀត ត្រៀម​បើក​ឲ្យ​ដំណើរការ នាពេលខាងមុខ​។

​លើសពីនេះ ខេត្ត​ព្រះសីហនុ ក៏មាន​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន ៣ ក្នុងនោះ ២​សាងសង់​រួច បានដាក់​ឲ្យ​ដំណើរការ អាង​ប្រព្រឹត្ត​កម្ម​ទី​១ មាន​សមត្ថភាព​ច្រោះ​ទឹក​កខ្វក់ ៥,២០០​ម៉ែត្រគូប ក្នុង​មួយថ្ងៃ អាង​ប្រព្រឹត្ត​កម្ម​ទី​២ មាន​សមត្ថភាព​ច្រោះ​ទឹក​កខ្វក់ ៧,២០០​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។ អាង​ប្រព្រឹត្ត​កម្ម​ទី​៣ កំពុងដំណើរការ​សាងសង់ មាន​សមត្ថភាព​ច្រោះ​ទឹក​កខ្វក់​បាន ២០,០០០​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។

​សមិទ្ធផល​ទាំងអស់នេះ បានធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ ប្រែ​មុខមាត់​ថ្មី ដែល​រាជរដ្ឋាភិបាល​កំណត់​យ​ក​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស គំរូ​ពហុ​បំណង នាពេលខាងមុខ​។

​សូម​រម្លឹកថា សមិទ្ធផល​នានា នៃ​គម្រោង​សាងសង់​ផ្លូវ ៣៤ ខ្សែ នៅ​ខេត្ត​ព្រះសីហនុ ដើមឡើយ ត្រូវបាន​គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១ គឺ​នៅ​មុនពេល​បុណ្យចូលឆ្នាំថ្មី​។ ប៉ុន្តែ​ដោយសារតែ​បញ្ហា​កូ​វីដ​ឆ្លង​រាលដាល ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ថ្ងៃ​២០​កុម្ភៈ នាំ​ឲ្យ​គម្រោង​សម្ពោធ​នោះ ត្រូវ​ពន្យារពេល រហូតដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ