ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក NIH របស់អាមេរិក៖ “ពាក់ម៉ាស់នៅតែចាំបាច់ បើទោះបីមិនទាន់ច្បាស់ពីអូមីក្រុងក៏ដោយ”

2 ឆ្នាំ មុន

នាយកវិទ្យាស្ថានជាតិនៃសុខភាព (NIH) លោកវេជ្ជបណ្ឌិត Francis Collins បានផ្តល់អនុសាសន៍ថា មនុស្សត្រូវតែពាក់ម៉ាស់រហូតដល់ភាពធ្ងន់ធ្ងរនៃអូមីក្រុងត្រូវបានគេដឹងច្បាស់ពីកម្រិតធ្ងន់ធ្ងររបស់វា ដោយសារតែត្រូវការពារការឆ្លងពីប្រភេទដែលតា។ លោកវេជ្ជបណ្ឌិតបាននិយាយនៅលើ ABC…

នាយកវិទ្យាស្ថានជាតិនៃសុខភាព (NIH) លោកវេជ្ជបណ្ឌិត Francis Collins បានផ្តល់អនុសាសន៍ថា មនុស្សត្រូវតែពាក់ម៉ាស់រហូតដល់ភាពធ្ងន់ធ្ងរនៃអូមីក្រុងត្រូវបានគេដឹងច្បាស់ពីកម្រិតធ្ងន់ធ្ងររបស់វា ដោយសារតែត្រូវការពារការឆ្លងពីប្រភេទដែលតា។

លោកវេជ្ជបណ្ឌិតបាននិយាយនៅលើ ABC ថា៖ “ខ្ញុំសូមផ្តល់អនុសាសន៍ថា ទោះបីជាមិនដឹងអំពីកម្រិតធ្ងន់ធ្ងររបស់អូមីក្រុងក៏ដោយ ក៏យើងត្រូវពាក់ម៉ាស់ដែរ ព្រោះថា ដែលតាកំពុងតែនៅចំពោះមុខយើងហើយ។”

លោកបន្តថា៖ “ខ្ញុំពាក់ម៉ាស ប្រសិនបើខ្ញុំនៅក្នុងកន្លែងបិទជិតជាមួយមនុស្សផ្សេងទៀត ព្រោះខ្ញុំមិនដឹងច្បាស់ថា តើពួកគេបានចាក់វ៉ាក់សាំងហើយឬនៅទេ។ ខ្ញុំដឹងថា យើងទាំងអស់គ្នានឿយហត់នឹងការពាក់ម៉ាស់នេះ តែវីរុសនឹងមិនហត់ក្នុងការឆ្លងយើងទេ។

អ្នកវិទ្យាសាស្ត្រកំពុងធ្វើការយ៉ាងឆាប់រហ័សដើម្បីស្រាវជ្រាវពីភាពធ្ងន់ធ្ងរនៃអូមីក្រុង និងថាតើវាឆ្លងលឿនប៉ុនណា។ វាហាក់ដូចជាវារីករាលដាលយ៉ាងលឿន ប៉ុន្តែយើងមិនដឹងថាវានឹងដំណើរការយ៉ាងដូចម្តេចនៅក្នុងប្រទេសផ្សេងទៀត។​

លោកក៏បានបញ្ជាក់ថា យើងនៅមិនទាន់ដឹងថា អូមីក្រុងអាចខ្លាំងជាងដែលតាឬក៏អត់នោះទេ ព្រោះថាវានឹងចំណាយពេលពីរបីសប្តាហ៍ ដើម្បីកំណត់ថាតើវ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធភាពយ៉ាងណាប្រឆាំងនឹងកូវីដបម្លែងថ្មីនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ