ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកតំណាង UN នៅអាហ្រ្វិកថា៖ “ការបិទការធ្វើដំណើរ គឺពិតអយុត្តិធម៌ណាស់”

2 ឆ្នាំ មុន

លោក Xolisa Mabhongo តំណាងអចិន្ត្រៃយ៍រងនៃប្រទេសអាហ្រ្វិកខាងត្បូងប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា “ការបិទការធ្វើដំណើរពីប្រទេសទ្វីបអាហ្វ្រិកដោយប្រទេសជាច្រើន ដោយសារតែការបារម្ភពីកូវីដអូមីក្រុង គឺមិនយុតិ្តធម៌ទេ។ លោក Mabhongo…

លោក Xolisa Mabhongo តំណាងអចិន្ត្រៃយ៍រងនៃប្រទេសអាហ្រ្វិកខាងត្បូងប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា “ការបិទការធ្វើដំណើរពីប្រទេសទ្វីបអាហ្វ្រិកដោយប្រទេសជាច្រើន ដោយសារតែការបារម្ភពីកូវីដអូមីក្រុង គឺមិនយុតិ្តធម៌ទេ។

លោក Mabhongo បាននិយាយទៅកាន់ទូរទស្សន៍ CNN ថា៖ “យើងមានអារម្មណ៍ថាការហាមឃាត់ការធ្វើដំណើរ គឺអយុត្តិធម៌ខ្លាំងណាស់។ អ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូងគួរតែត្រូវបានគេសរសើរចំពោះការរកឃើញកូវីដបម្លែងថ្មីនេះ ហើយចិត្តល្អក្នុងការប្រាប់ទៅកាន់ពិភពលោកទាំងមូលឱ្យមានការប្រុងប្រយ័ត្ន។ ផ្ទុយទៅវិញ គ្រប់គ្នាបែរជាគិតថា ជំងឺនេះមកពីទ្វីបអាហ្រ្វិកទៅវិញ។”

ជាមួយគ្នានេះដែរ លោកក៏បានសង្កត់ធ្ងន់ លើការចែកចាយវ៉ាក់សាំងមិនស្មើគ្នាទៅកាន់ប្រទេសនីមួយៗ ដែលក្នុងនោះប្រទេសនៅទ្វីបអាហ្វ្រិក មិនសូវជាមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ដូចប្រទេសដទៃឡើយ។

លោកបាននិយាយបន្តថា៖ “ដរាបណាពិភពលោកដំណើរការលើគន្លងនេះលើវិសមភាពវ៉ាក់សាំង យើងនឹងមិនឃើញទីបញ្ចប់នៃកូវីដ១៩ទេ។ យើងគិតថាវាមិនល្អទេក្នុងការបន្តក្នុងផ្លូវនេះ យើងគិតថាវ៉ាក់សាំងគួរតែត្រូវបានចែករំលែកឱ្យស្មើៗគ្នាសម្រាប់ប្រទេសទាំងអស់។”

“នៅពេលនេះ តិចជាង ១០%នៃចំនួនប្រជាជនអាហ្រ្វិកទាំងមូលត្រូវបានចាក់វ៉ាក់សាំងរួច ប៉ុន្តែនៅក្នុងប្រទេសផ្សេងទៀតអត្រានេះគឺលើសពី ៨០%។ វាពិតជាអយុត្តិធម៌ណាស់ ហើយយើងបាននិងកំពុងជម្រុញឱ្យប្រទេសនានាផ្លាស់ប្តូរការធ្វើបែបនេះ។” លោកបាននិយាយបន្ថែម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ