ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីឆ្លងកូវីដនៅបារាំងឡើងទៀតហើយ ស្របពេលអូមីក្រុងកំពុងលេចមុខ

2 ឆ្នាំ មុន

ប្រទេសបារាំងបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃចំនួន ៤៧០០០ កាលពីថ្ងៃអង្គារ  ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីនិទាឃរដូវ នេះបើយោងតាមរដ្ឋមន្ត្រីសុខាភិបាលបារាំង Olivier Véran។ ទិន្នន័យបង្ហាញថា វាជាលើកទីមួយចាប់តាំងពីខែមេសា…

ប្រទេសបារាំងបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃចំនួន ៤៧០០០ កាលពីថ្ងៃអង្គារ  ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីនិទាឃរដូវ នេះបើយោងតាមរដ្ឋមន្ត្រីសុខាភិបាលបារាំង Olivier Véran។

ទិន្នន័យបង្ហាញថា វាជាលើកទីមួយចាប់តាំងពីខែមេសា ដែលករណីកូវីដនៅក្នុងប្រទេសនេះបានកើនលើសការឆ្លងចំនួន ៤៣០០០ករណី ក្នុងរយៈពេល ២៤ម៉ោង។ យ៉ាងហោចណាស់មានការឆ្លងចំនួន ៤៣៦៩៨ករណី  ត្រូវបានកត់ត្រានៅថ្ងៃទី២០ ខែមេសាឆ្នាំនេះ។

លោករដ្ឋមន្រ្តី Véran បានប្រាប់សភាជាតិបារាំងថា៖ “ស្ថានការណ៍កាន់តែអាក្រក់ទៅៗហើយ។”

រលកទីប្រាំនៃជំងឺរាតត្បាតបានវាយប្រហារប្រទេសបារាំងយ៉ាងខ្លាំង បើទោះបីជាប្រទេសនេះមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយនៅអឺរ៉ុបក៏ដោយ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល យ៉ាងហោចណាស់ ៧៥.៤% នៃចំនួនប្រជាជនសរុបត្រូវបានចាក់វ៉ាក់សាំងពេញលេញ ដើម្បីការពារនឹងជំងឺនេះ។

ប្រទេសបារាំងមិនបានប្រើគោលនយោបាយរឹតបន្តឹងដូចជាការបិទខ្ទប់ ឬបម្រាមគោចរដើម្បីទប់ទល់នឹងរលកថ្មីនេះទេ ប៉ុន្តែបានពង្រឹងច្បាប់បច្ចុប្បន្នដែលមានរួចហើយ រួមទាំងប័ណ្ណសុខភាព និង ការពាក់ម៉ាស់ជាប្រចាំ។

គួរបញ្ជាក់ថា ការកើនឡើងនេះ គឺស្របពេលជាមួយនឹងការរកឃើញកូវីដបម្លែងថ្មីអូមីក្រុង។ ថ្វីបើវាធ្វើឱ្យមានការព្រួយបារម្ភជាសាកលក៏ដោយ គេនៅមិនទាន់ដឹងថា វាធ្ងន់ឬក៏ស្រាលនៅឡើយទេ។ វានឹងចំណាយពេលពីរបីសប្តាហ៍ នៃការធ្វើស្ទាបស្ទង់ ដើម្បីដឹងថាតើកូវីដបម្លែងថ្មី អូមីក្រុង ឆ្លងលឿនជាងប្រភេទដែលតា ឬក៏អត់ ហើយថា​ តើវាអាចគេចចេញពីការការពាររបស់វ៉ាក់សាំងដែរឬទេ។ អ្នកវិទ្យាសាស្ត្រក៏នឹងកំពុងរកមើលថាតើវាបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងនេះ ឬ ទាមទារការព្យាបាលតាមរបៀបផ្សេងពីកូវីដប្រភេទមុនៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ