ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ស្អាត ​ចេញពី​អាង​ចម្រោះ​ទឹក​កខ្វក់ ​នៅ​ក្រុងព្រះសីហនុ ប្រជាពលរដ្ឋ​អាច​ប្រើ​ឥត​គិតថ្លៃ សម្រាប់​ចិញ្ចឹម​ត្រី ឬ​ស្រោច​ដំណាំ

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ធ្នូ ២០២១​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ធ្នូ ២០២១​នេះ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ ដែល​ខ្វះខាត​ទឹកសាប​សម្រាប់​ចិញ្ចឹម​ត្រី ឬ​ប្រើប្រាស់​ស្រោច​ដំណាំ អាច​មក​ទទួលយក​ទឹក ដែល​ចម្រោះ​ស្អា​ចរួច នៅ​ទីតាំង​ចម្រោះ​ទឹក​កខ្វក់ ចំនួន ៣​ទីតាំង ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​មិន​គិត​ប្រាក់​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន ថែ្ល​ង​បែប​នេះ នា​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ជា​បច្ចេកវិទ្យា​ទំនើប ចុង​ក្រោយមក​ពី​ប្រទេស​អ៊ី​ស្ត្រា​អែ​ល ដែល​សម្លាប់​មេរោគ ដោយ​ប្រព័ន្ធ​ឡាស៊ែរ មុន​នឹង​ទម្លាក់​ចូល​សមុទ្រ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​ត្រៀម​ដាក់​សម្ពោធ​នៅ​ថ្ងៃ​ទី​២ ខែធ្នូ ស្អែក​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ថា ៖ បើ​នៅ​ប្រទេស​គេ​ជឿនលឿន គេ​អាច​ប្រើប្រាស់​ទឹក​នេះ ទៅ​ជា​ទឹក​ទទួលទាន​បាន ប៉ុន្តែ​យើង​មិន​អំពាវនាវ​ឲ្យ​ប្រជាជន​យើង​ទទួលទាន​ទឹក​នេះ​ទេ ប៉ុន្តែ​ក្នុង​ករណី​ប្រជាជន​យើង​ខ្វះ​ទឹកសាប ដើម្បី​ចិញ្ចឹម​ត្រី អាច​មក​យក​ពី​កន្លែង​ចម្រោះ​ទឹក​ទាំង ៣​ទីតាំង ដែល​ជា​មធ្យម​ប្រព័ន្ធ​អាច​ចម្រោះ​ទឹក​ស្អាត​ជាង ៣​ម៉ឺន​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ​ៗ ។ អ៊ីចឹង ក្នុង​ករណី ដែល​ប្រជាពលរដ្ឋ ត្រូវការ​ទឹក​ដើម្បី​ស្រោច​ដំណាំ ឬ​ចិញ្ចឹម​ត្រី សូម​អញ្ជើញ​មក​យក​ទឹក​នៅ​ទីនោះ ដោយ​ឥត​គិតថ្លៃ ។

សម្តេច​តេ​ជោ ក៏​បានអោយ​ដឹង​ដែរ​ថា ក្រៅពី​ខេត្ត​ព្រះ​សីហ​នុ ខេត្ត​ជាប់មាត់​សមុទ្រ និង​ខេត្ត​ជាប់​ទន្លេ​ផ្សេង​ៗ​ទៀត ក៏​ចាំបាច់ ត្រូវ​មាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នេះ​ផង​ដែរ ដើម្បី​ធានា​បាន​នូវ​បរិស្ថាន​ល្អ ។ បន្ទាប់​ពី​មាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នេះ​ហើយ ប្រជាពលរដ្ឋ​មក​លេង​ខេត្ត​ព្រះ​សីហ​នុ និង​ងូតទឹក​សមុទ្រ មិន​ភ័យ​ព្រួយ​រឿង​កើត​រមាស់ ឬ​ធំ​ក្លិនស្អុយ​ទៀត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ