ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតរដ្ឋមន្ត្រី​ទេសចរណ៍​ថៃ ​ប្រាប់​គន្លឹះ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ​វី​រៈសាក់ ខូ​វ​សុ​រ៉ាត់​សា​ណា​វី​សិត អតីតរដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថៃ ​បាន​ចង្អុលបង្ហាញ​ពី​ចំណុច​ខ្លះ​ដែល​កម្ពុជា​គួរ​សិក្សា​ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ នៅ​ក្នុង​នោះ​លោក​ថា ប្រទេស​ថៃ ​និង​កម្ពុជា​…

រាជធានីភ្នំពេញ ៖ លោក ​វី​រៈសាក់ ខូ​វ​សុ​រ៉ាត់​សា​ណា​វី​សិត អតីតរដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថៃ ​បាន​ចង្អុលបង្ហាញ​ពី​ចំណុច​ខ្លះ​ដែល​កម្ពុជា​គួរ​សិក្សា​ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ នៅ​ក្នុង​នោះ​លោក​ថា ប្រទេស​ថៃ ​និង​កម្ពុជា​ ចាំបាច់​ណាស់​ត្រូវ​សហការ​គ្នា​ក្នុង​ការ​ពង្រឹង​វិស័យ​ទេសចរណ៍​បែប​ភូមិភាគ​ឱ្យ​បាន​ច្រើន​ឡើង (Region Tourism) ពិសេស​ក្នុង​តំបន់​រស់នៅ​របស់​ជនជាតិ​ពី​អតីតកាល សំខាន់ត្រូវ​ផ្តោត​ទៅ​លើ​របៀបការ​រស់នៅ ចំណីអាហារ របៀបរបប​ការ​រស់នៅ សម្លៀក​បំពាក់​ និង​ភាសា​ ។

អតីតរដ្ឋមន្ត្រី​ទេសចរណ៍​ថៃ ​ខាងលើ​បាន​បន្ត​ថា ក្រៅពី​នេះ​កម្ពុជា​ត្រូវ​មានការ​សិក្សា​ស្វែង​យល់​ពី​ជនជាតិភាគតិច​កម្ពុជា​ និង​ថៃ មាន​ភាព​ខុស​ប្លែក​គ្នា​បែប​ណា ដែល​ចំណុច​នេះ​សុទ្ធ​សឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត ដោយ​មិន​ចេះ​រីងស្ងួត ​។ លោក​ថា ​រាជរ​ដ្ឋា​ភិ​បា​កម្ពុជា​ត្រូវ​ពង្រឹង​លើ​ទំនិញ​ដែល​ជា​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​អ្នកទេសចរ ។​ ជា​ទូទៅ​អ្នកទេសចរ​ត្រូវការ​ទំនិញ​អនុស្សាវរីយ៍​ដែល​ស្រស់​ស្អាត ​និង​មានគុណ​ភាព និង​គួរ​យកចិត្តទុកដាក់​ចាប់អារម្មណ៍​ធ្វើ​អាជ្ញា​បណ្ណ​ និង​កម្ម​សិទ្ធ​ផ្សេង​ៗ​របស់​អ្នក​រស់នៅ​តាម​សហគមន៍ ដូច​ជា​ជំនឿ​រឿង​ខ្មោច អា​រាក់​អ្នកតា​ ឬអ្វី​ផ្សេង​ៗ​ជាដើម ​។

លោក ​សុខ សុ​ក្រឹ​ត្យា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ កាលពី​ពេល​ថ្មី​ៗ​នេះបាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ​វី​រៈសាក់ ខូ​វ​សុ​រ៉ាត់​សា​ណា​វី​សិត សមាជិក​ព្រឹទ្ធសភា និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​កីឡា​ថៃ​ ។ ក្រៅពី​បាន​លើក​ឡើង​នូវ​ចំណុច​ខាងលើ លោក ​វី​រៈសាក់ ខូ​វ​សុ​រ៉ាត់​សា​ណា​វី​សិត បន្ថែម​ថា បើ​និយាយ​ពី​ព្រំដែន​កម្ពុជា​-​ថៃ ​គឺ​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​ព្រំដែន​ថៃ ឡាវ ភូមា និង​ម៉ា​ឡេ​ស៊ី​ ។ មាន​ន​យ័​ថា តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែរ ក្នុង​នោះ​អ្នកទេសចរ​អាច​ជិះ​រថភ្លើង​សម្រាប់​ទស្សនា ​ឬ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​កម្សាន្តក្នុង​រូបភាព​ខ្សែបន្ទាត់​ត​រវាង​ប្រទេស​កម្ពុជា​-​ថៃ​ ។

អតីតរដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថៃ ​លើក​ឡើង​ថា ​“​ខ្ញុំ​សង្ឃឹម​ជឿជាក់​ថា ​នៅ​តាម​តំបន់​ថ្នាក់​មូលដ្ឋាន និង​ជនបទ​កម្ពុជា​ជា​ច្រើន​នៅ​មិន​ទាន់​បាន​ស្រាវជ្រាវ​ឃើញ (unexplored) ក្នុង​នោះ​រួម​ទាំង​ប្រាសាទ​ និង​រូបចម្លាក់​នានា​ផង លក្ខណៈ​ភូមិសាស្ត្រ​ និង​ទឹកដី​ប្រវត្តិសាស្ដ្រ​ដ៏​យូរលង់​នៅ​កម្ពុជា ​គឺ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត កម្ពុជា​ត្រូវ​សិក្សា​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​អោយ​បាន​ស៊ីជម្រៅ ដើម្បី​រក្សា​បាន​បរិ​ដ្ឋា​ន​គង់វង្ស និង​វប្ប​ធ​ម៍​រីក​ចម្រើន​” ​។

លោក ​សុខ សុ​ក្រឹ​ត្យា បាន​លើក​ឡើង​ថា ​ផែនការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដែល​មាន​រយៈពេល ​១២ ​ឆ្នាំ កម្ពុជា​នឹង​អាច​ទាក់ទាញ​ជនបរទេស​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​ចំនួន​ដល់ ២០ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ដើម្បី​លើកកំពស់​ជីវភាព​ប្រជាពលរដ្ឋ​អោយ​មាន​ភាព​ប្រសើរ​ឡើង និង​មាន​សមភាព​គ្រប់​ទីកន្លែង ​។ ផែនការ​នាំ​ចូល​ផលិតផល​ទេសចរណ៍​បរទេស ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា និង​ជា​ឃ្លាំង​សម្រាប់​ក្រុមហ៊ុន​ថតកុន​បរទេស​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ