អង្គការសិទ្ធិមនុស្សថា ប្រជាជនតៃវ៉ាន់ជាង៦០០នាក់ត្រូវបានចាប់ខ្លួននៅបរទេស និងបញ្ជូនទៅចិន
តៃវ៉ាន់ ៖ របាយការណ៍ថ្មីរបស់ក្រុមអង្គការសិទ្ធិមនុស្សបានរកឃើញថា ប្រជាជនតៃវ៉ាន់ជាង៦០០នាក់ដែលត្រូវបានចាប់ខ្លួននៅ
តៃវ៉ាន់ ៖ របាយការណ៍ថ្មីរបស់ក្រុមអង្គការសិទ្ធិមនុស្សបានរកឃើញថា ប្រជាជនតៃវ៉ាន់ជាង៦០០នាក់ដែលត្រូវបានចាប់ខ្លួននៅ
តៃវ៉ាន់ ៖ របាយការណ៍ថ្មីរបស់ក្រុមអង្គការសិទ្ធិមនុស្សបានរកឃើញថា ប្រជាជនតៃវ៉ាន់ជាង៦០០នាក់ដែលត្រូវបានចាប់ខ្លួននៅបរទេស ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អង្គការសិទ្ធិមនុស្ស Safeguard Defenders បាននិយាយថា ការអនុវត្តន៍នោះកំពុងត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីបំផ្លាញអធិបតេយ្យភាពរបស់តៃវ៉ាន់។
កោះតៃវ៉ាន់ ដែលចាត់ទុកខ្លួនជារដ្ឋឯករាជ្យបានទទូចជាយូរមកហើយថា ប្រជាជនតៃវ៉ាន់ដែលត្រូវបានចាប់ខ្លួននៅក្រៅប្រទេសគួរត្រូវបញ្ជូនត្រឡប់ទៅតៃវ៉ាន់វិញ។
ប៉ុន្តែទីក្រុងប៉េកាំងបានចាត់ទុកតៃវ៉ាន់ជាអាណាខេត្តមួយរបស់ខ្លួន និងបានប្រកាសរួបរួមគ្នាវិញនៅថ្ងៃអនាគត។
អង្គការ Safeguard Defenders បាននិយាយថា ការនិរទេសនៃជនជាតិតៃវ៉ាន់ទាំងនោះកំពុងត្រូវបានប្រើប្រាស់ដើម្បីពង្រឹងឥទ្ធិពលរបស់ក្រុងប៉េកាំងនៅបរទេស និងបានចោទប្រទេសចិនថាតាមប្រមាញ់ជនជាតិតៃវ៉ាន់ទាំងនោះ។
អង្គការដែលមានមូលដ្ឋាននៅអេស្ប៉ាញនេះបានលើកឡើងថា ជនជាតិតៃវ៉ាន់ដែលត្រូវបានបញ្ជូនត្រឡប់ទៅចិនវិញ គ្មានទីកន្លែង និងគ្រួសារឡើយ និងបានព្រមានថា ពួកគេប្រឈមនឹងហានិភ័យនៃការធ្វើទុក្ខបុកម្នេញ និងការរំលោ.ភបំពា.នសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អង្គការក៏បាននិយាយទៀតថា ប្រទេសមួយចំនួនកំពុងបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិក្នុងការធ្វើកិច្ចព្រមព្រៀងបត្យាប័នជាមួយក្រុងប៉េកាំង និងជ្រើសរើសយកប្រទេសអេស្ប៉ាញ និងកេនយ៉ាសម្រាប់ការធ្វើបត្យាប័នប្រជាជនតៃវ៉ាន់ទៅកាន់ចិន។
កន្លងទៅនេះ មហាយក្សចិនបានអះអាងថា ជនសង្ស័យតៃវ៉ាន់ ក្នុងករណីខ្លះគួរត្រូវបានធ្វើបត្យាប័នទៅកាន់ប្រទេសចិន។
មិនមានរបាយការណ៍ណាដឹងច្បាស់ពីជោគវាសនារបស់ជនជាតិតៃវ៉ាន់ដែលត្រូវបានគេបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនឡើយ ប៉ុន្តែក្រុមអង្គការសិទ្ធិមនុស្សនេះបានកត់សម្គាល់ឃើញថា យ៉ាងហោចណាស់ជនជាតិតៃវ៉ាន់ចំនួន ២នាក់ដែលត្រូវបានដាក់បង្ហាញតាមទូរទស្សន៍បានធ្វើការសុំទោសជាសាធារណៈ។
របាយការណ៍ក៏បានលើកឡើងផងដែរអំពីករណីឆ្នាំ ២០១៦ ក្នុងប្រទេសកេនយ៉ា ដែលអាជ្ញាធរនៅទីនោះបានបញ្ជូនខ្លួនជនជាតិចិន និងតៃវ៉ាន់មួយក្រុមត្រឡប់ទៅកាន់ប្រទេសចិនវិញ ដោយសារតែប្រទេសអាហ្វ្រិចនេះមិនមានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់។
ក្នុងឆ្នាំ ២០១៧ តៃវ៉ាន់បានព្យាយាមចរចារជាច្រើនដងជាមួយអាជ្ញាធរកម្ពុជាដើម្បីឲ្យមានការលុបចោលការធ្វើបត្យាប័នជនជាតិតៃវ៉ាន់មួយក្រុមត្រឡប់ទៅកាន់ប្រទេសចិនវិញ ប៉ុន្តែការចរចារបានបរាជ័យ។
រដ្ឋាភិបាលតៃវ៉ាន់បាននិយាយថា ចិនមិនមានយុត្ថាធិការលើជនជាតិតៃវ៉ាន់ដែលត្រូវបានចាប់ខ្លួន ឬកាត់ទោសនៅក្រៅប្រទេសឡើយ ហើយទីក្រុងប៉េកាំងមានបំណងបង្ហាញពីអធិបតេយ្យរបស់ខ្លួនលើតៃវ៉ាន់។
សូមបញ្ជាក់ថា ក្រោមគោលនយោបាយចិនតែមួយ ទីក្រុងប៉េកាំងបានបញ្ជាក់ថា ប្រទេសណាដែលចង់មានទំនាក់ទំនងការទូតជាមួយនឹងចិន ត្រូវផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ជាមុនសិន។ គោលនយោបាយរបស់ចិននេះ បានធ្វើឲ្យទំនាក់ទំនងការទូតរបស់តៃវ៉ាន់មានភាពឯកោពីសហគមន៍អន្តរជាតិ។
បច្ចុប្បន្ន តៃវ៉ាន់នៅសេសសល់សម្ព័ន្ធមិត្តការទូតចំនួន ១៥ប៉ុណ្ណោះ៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ