ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងរីករាយ ! ជប៉ុនប្រកាសផ្តល់ជំនួយវ៉ាក់សាំង៣០ម៉ឺនដូស ដល់កម្ពុជាបន្ថែម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្វ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នៅ​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វី​ដេ​អូ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្វ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នៅ​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វី​ដេ​អូ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០១ ធ្នូ ឆ្នាំ​២០២១ នេះ​បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៣០​ម៉ឺន​ដូ​ស បន្ថែម​ទៀត​ដល់​កម្ពុជា ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩​។

ឯកឧត្តម ស្រ៊ី ថា​ម​រុង្គ រដ្ឋមន្ត្រី​ប្រ​តិ​ភ​អម​នាយក​រដ្ឋមន្ត្រី បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រោយ​ជំនួប​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរថា តាម​រយៈ​យន្តការ​កូ​វ៉ា​ក់ (COVAX) វ៉ាក់សាំង​ចំនួន​៣០​ម៉ឺន​ដូ​ស​បន្ថែម​ទៀត ដែល​ជា​ជំនួយ​របស់​ជប៉ុន នឹង​មក​ដល់​កម្ពុជា ឆាប់​ៗ​ខាង​មុខ​នេះ ដែល​នេះ​គឺជា​សកម្មភាព​ដែល​ជប៉ុន​បន្ត​ជួយ​កម្ពុជា ប្រយុទ្ធ​នឹង​កូ​វី​ដ​-១៩ ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​អំពី​ជំនួប​ពិ​ភា​គ្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ដោយ​សម្តេច បាន​ស្នើ​នាយក​រដ្ឋមន្ត្រី​ជប៉ុន បន្ត​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​និស្សិត​កម្ពុជា តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍ ហើយ​បន្ត​ជំរុញ​អ្នក​វិនិយោគ​មក​កាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​នាយក​រដ្ឋមន្ត្រី​ជប៉ុន បន្ត​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​កងកម្លាំង​រក្សា​សន្តិភាព​របស់​ជប៉ុន និង​កម្ពុជា​។ ជា​ពិសេស​ជួយ​ផ្តល់​ការ​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ជប៉ុន​កន្លង​មក​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ប្រភេទ អា​ស្ត្រា​ហ្ស​នេ​កា ជូន​ដល់​កម្ពុជា​ចំនួន​១​លាន​ដូ​សរួច​មក​ហើយ ជាមួយនឹង​ការ​ផ្តល់​ថវិកា សម្ភារៈ​បរិក្ខា​ពេទ្យ និង​រថយន្ត​សង្គ្រោះ​។ ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន ផ្តល់​ជំនួយ ក្នុង​ការ​ប្រយុទ្ធ​នឹង​កូ​វី​ដ​-១៩ បាន​ទាន់​ពេលវេលា ក្នុង​ការ​ប្រយុទ្ធ កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ