ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាក​ប្រាជ្ញា​មហាសារីបុត្រ​ដោយ​ការ​សួរ​បញ្ហា​ធម៌

2 ឆ្នាំ មុន

បិដក​លេខ ៣១ ទំព័រ ១១៦ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទៅ​កាន់​ព្រះ​មហាសារីបុត្រ​ដើម្បី​សាកល្បង​ប្រាជ្ញា​របស់​លោក​ដោយ​សំណួរ​យ៉ាង​ដូច្នេះ​ថា ម្នាល​សារីបុត្រ ប្រសិនបើ​ជន​ទាំងឡាយ​សួរ​អ្នក​យ៉ាងនេះ​ថា នែ​សារីបុត្រ​ដ៏​មាន​អាយុ លោក​បានដឹង​ដូច​ម្ដេច ឃើញ​ដូច​ម្ដេច…

បិដក​លេខ ៣១ ទំព័រ ១១៦ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទៅ​កាន់​ព្រះ​មហាសារីបុត្រ​ដើម្បី​សាកល្បង​ប្រាជ្ញា​របស់​លោក​ដោយ​សំណួរ​យ៉ាង​ដូច្នេះ​ថា ម្នាល​សារីបុត្រ ប្រសិនបើ​ជន​ទាំងឡាយ​សួរ​អ្នក​យ៉ាងនេះ​ថា នែ​សារីបុត្រ​ដ៏​មាន​អាយុ លោក​បានដឹង​ដូច​ម្ដេច ឃើញ​ដូច​ម្ដេច បានជា​ឃើញ​សេចក្ដី​ត្រេកអរ​ក្នុង​វេទនា​ទាំងឡាយ​មិន​តាំង​ឡើង​បាន ម្នាល​សារីបុត្រ កាលបើ​គេ​សួរយ៉ាងនេះ តើ​អ្នក​គប្បី​ដោះស្រាយ​ដូច​ម្ដេច ?

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ប្រសិនបើ​ជន​ទាំងឡាយ​សួរ​ខ្ញុំព្រះអង្គ​យ៉ាងនេះ​ថា នែ​សារីបុត្រ​មាន​អាយុ លោក​បានដឹង​ដូច​ម្ដេច ឃើញ​ដូច​ម្តេច បានជា​សេចក្ដី​ត្រេកអរ​ក្នុង​វេទនា​ទាំងឡាយ​មិន​តាំង​ឡើង​បាន​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន កាលបើ​មាន​គេ​សួរ​យ៉ាងនេះ ខ្ញុំព្រះអង្គ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ថា ម្នាល​អាវុសោ​ទាំងឡាយ វេទនា​នេះ​មាន​៣ វេទនា​ទាំង​៣ តើ​ដូច​ម្ដេច​គឺ សុខវេទនា​១ ទុក្ខវេទនា ១ អ​ទុក្ខម​សុខវេទនា​១ ។

ម្នាល​អាវុសោ​ទាំងឡាយ បណ្តា​វេទនា​ទាំង​៣​នេះឯង​មាន​សភាព មិន​ទៀង ធម្មជាតិ​ណា​មិន​ទៀង ធម្មជាតិ​នោះ យើង​ដឹង​ច្បាស់​ថា​ជា​ទុក្ខ ហេតុ​នោះ​បានជា​សេចក្ដី​ត្រេកអរ​ក្នុង​វេទនា​ទាំងឡាយ មិន​តាំង​ឡើង​បាន បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន កាលបើ​គេ​សួរ​យ៉ាងនេះ ខ្ញុំព្រះអង្គ​គប្បី​ដោះស្រាយ​យ៉ាង​នេះឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ