ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IMF ៖ សេដ្ឋកិច្ច​សិង្ហ​បុរី​នឹង​កើនឡើង​1,8%​ក្នុងឆ្នាំនេះ និង​2,5%​ក្នុង​ឆ្នាំ​2017

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ សេដ្ឋកិច្ច​សិង្ហ​បុរី​នឹង​មាន​កំណើន​ខ្សោយ​ក្នុង​អត្រា​១,៨%​នៅ​ក្នុងឆ្នាំនេះ និង​មានការ​ល្អ​ប្រសើរ​ឡើង​វិញ​ស្មើនឹង​អត្រា​២,៥% ក្នុង​ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF)

ប្រទេស​សិង្ហ​បុរី ៖ សេដ្ឋកិច្ច​សិង្ហ​បុរី​នឹង​មាន​កំណើន​ខ្សោយ​ក្នុង​អត្រា​១,៨%​នៅ​ក្នុងឆ្នាំនេះ និង​មានការ​ល្អ​ប្រសើរ​ឡើង​វិញ​ស្មើនឹង​អត្រា​២,៥% ក្នុង​ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ ឧសភា ម្សិលមិញ​នេះ ។

មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុងឆ្នាំនេះ សិង្ហ​បុរី​នឹង​រង​នូវ​ការ​ជះ​ឥទ្ធិពល​ពេញទំហឹង​ពី​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​ពាណិជ្ជកម្ម​សកល និង​លំហូរ​មូលធន​ក្នុង​ឆ្នាំ​២០១៥ ខណៈ​ការ​វិនិយោគឯកជន​នឹង​មានការ​ជាប់​គាំង ។

សម្រាប់​ភាព​វិជ្ជមាន​វិញ អ្នក​ផ្តល់​កម្ចី​បាន​លើក​ឡើង​ថា ៖ « តម្លៃ​ថាមពល​ធ្លាក់​ចុះ គួរតែ​គាំទ្រ​ដល់​ការ​ប្រើប្រាស់​ឯកជន ហើយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​នឹង​កើនឡើង រីឯ​តម្រូវការ​សកល​ខាងក្រៅ គួរតែ​មានការ​រើប​ឡើង​វិញ » ។ ប៉ុន្តែ​សេដ្ឋកិច្ច​សកល​បាន​ធ្លាក់​ចុះ​ខ្សោយ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត ដោយសារ​តែ​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​សេដ្ឋកិច្ច​ចិន និង​មហាអំណាច​សេដ្ឋកិច្ច​ផ្សេង​ទៀត ។

ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​សិង្ហ​បុរី​មាន​កំណើន​ទាប ដែល​ត្រូវ​បាន​គេ​បាន​ព្យាករ​ថា មាន​ត្រឹមតែ​១,៩%​ប៉ុណ្ណោះ ខណៈ​នៅ​ឆ្នាំ​មុន​វា​មាន​អត្រា​២% ដែល​នេះ​ជា​កំណើន​ខ្សោយ​បំផុត បើ​គិត​ចាប់ពី​ឆ្នាំ​២០០៩​មក ពោល​គឺ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​១,៣% ក្នុង​ឆ្នាំ​២០០៩ ។

ប្រសិនបើ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ធ្លាក់​ចុះ​២%​នៅ​ឆ្នាំ​នេះ វា​នឹង​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៧​ឆ្នាំ​តែ​ម្តង ។ រដ្ឋាភិបាល​រំពឹង​ថា នៅ​ឆ្នាំ​នេះ សេដ្ឋកិច្ច​នឹង​មាន​កំណើន​ពី​១% ទៅ​៣% ។

ចំពោះ​តម្លៃ​ទំនិញប្រើប្រាស់​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​វិញ បាន​ធ្លាក់​ចុះ​ជា​រៀង​រាល់​ខែ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៤​មក​ម្ល៉េះ ។ ការ​ធ្លាក់​នេះ​បាន​អូស​បន្លាយពេល​យូរ​ជាងគេ ជា​ពិសេស ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង និង​លំនៅ​ឋាន ៕