ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​យកចិត្តទុកដាក់​កម្មករ​របស់​ខ្លួន​ដែល​កំពុងធ្វើការ​នៅ​ថៃ

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ទីប្រឹក្សា​រដ្ឋ​មី​យ៉ា​ន់​ម៉ា លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក Don Pramudwinai ថា មី​យ៉ា​ន់​ម៉ា​នឹង​ជួយ​ប្រទេស​ថៃ

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ទីប្រឹក្សា​រដ្ឋ​មី​យ៉ា​ន់​ម៉ា លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក Don Pramudwinai ថា មី​យ៉ា​ន់​ម៉ា​នឹង​ជួយ​ប្រទេស​ថៃ ក្នុង​ការ​ទទួលខុសត្រូវ​លើ​កម្មករ​មី​យ៉ា​ន់​ម៉ា​ចំនួន​១,៦​លាន​នាក់​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ ។

លោក Don Pramudwinai គណៈប្រតិភូ​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​២​ថ្ងៃ​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ។

លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី បាន​កោតសរសើរ​ដល់​រដ្ឋាភិបាល​ថៃ ដែល​បាន​គាំទ្រ និង​ជួយ​ដល់​កម្មករ​អន្តោប្រវេសន៍​មី​យ៉ា​ន់​ម៉ា ហើយ​មាន​គម្រោង​កែ​លម្អ​ច្បាប់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន​ផង​ដែរ ។

ក្រុមប្រឹក្សារដ្ឋ​បាន​ឲ្យ​ដឹង​ថា ៖ « រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​នឹង​ទទួលខុសត្រូវ​លើ​ពលរដ្ឋ​របស់​ខ្លួន​ដែល​ធ្វើការ​ក្នុង​ប្រទេស​ថៃ និង​មិន​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​បាងកក​ទទួលខុសត្រូវ​តែ​ម្នាក់ឯង​នោះ​ឡើយ » ។

លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ផ្សេង​ៗ ហើយ​សង្ឃឹមថា ប្រទេស​ទាំង​ពីរ​នឹង​មានការ​ដោះស្រាយ​បញ្ហា​រួម​គ្នា ។

លោក Don Pramudwinai ថ្លែង​ថា ៖ « រដ្ឋាភិបាល​ថៃ​បាន​ផ្តល់​នូវ​ផលប្រយោជន៍​សង្គម និង​សុខុមាលភាព​ដល់​កម្មករ​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។ ពួក​គេ​បាន​ទទួល​សិទ្ធិ​ស្មើនឹង​កម្មករ​ថៃ ដូច​ជា សេវា​សុខភាព និង​អាច​បញ្ជូន​កូន​របស់​ពួក​គេ​ឱ្យ​ចូល​រៀន​នៅ​សាលា​រដ្ឋ ។ បច្ចុប្បន្ន មានកម្ម​ករមី​យ៉ា​ន់​ម៉ា​ចំនួន​១,៥៩​លាន​នាក់​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ» ។

ប្រទេស​ថៃ​ក៏​បាន​ជំរុញ​ឱ្យ​មី​យ៉ា​ន់​ម៉ា​មើល​ការ​ខុស​ត្រូវ​លើ​វិនិយោគិន​ថៃ ដែល​ស្នាក់​នៅ​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ខណៈ​ពួក​គេ​គឺជា​កត្តា​ជំរុញ​កំណើន​វិនិយោគ  ៕