ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្នាត​របស់ iPhone 7 ដូច iPhone 6S

7 ឆ្នាំ មុន

រូបរាង iPhone SE ឬ iPhone កូនកាត់​ដែល​បញ្ចេញ​កាលពី​ខែមីនា បាន​រង​ការ​រិះគន់​មួយ​ចំនួន ដោយឡែក iPhone 7 នឹង​លែង​មានការ​រិះគន់​ព្រោះ​ខ្នាត​បណ្តោយ និង​ទទឹង​របស់​វា​ដូច iPhone 6S គឺ ៤.៧​អីុញ

រូបរាង iPhone SE ឬ iPhone កូនកាត់​ដែល​បញ្ចេញ​កាលពី​ខែមីនា បាន​រង​ការ​រិះគន់​មួយ​ចំនួន ដោយឡែក iPhone 7 នឹង​លែង​មានការ​រិះគន់​ព្រោះ​ខ្នាត​បណ្តោយ និង​ទទឹង​របស់​វា​ដូច iPhone 6S គឺ ៤.៧​អីុញ ចុះ​ទៅ​ដល់​ភាគ​១០​នៃ​មី​ល្លី​ម៉ែត្រ ។

ដូច​បង្ហាញ​ក្នុង​រូប​ដ្យា​ក្រាម​ខាងក្រោម iPhone ជំនាន់​ទី​៧​ទំហំ​១៣៨,៣០ គុណ​នឹង ៦៧,១២​មី​ល្លី​ម៉ែត្រ ខណៈ​ពេល​ដែល​កម្រាស់​របស់​វា​មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​ឡើយ ។ រីឯ​ឌុ​យ​សំឡេង​វិញ ៣,៥​មី​លី្ល​ម៉ែត្រ ។ លើស​ពី​នេះ​ទៅ​ទៀត កាមេរ៉ា​របស់ iPhone 7 មិន​លៀន​ចេញ​មក​ក្រៅ​ដូច iPhone 6S ទេ ។ នេះ​បាន​ន័យ​ថា ក្រុមហ៊ុន Apple កំពុង​តែ​រិះគិត​រក​ការ​រចនា​រូបរាង​ក្រៅ​ឱ្យ​កាន់តែ​ទាន់​សម័យកាល   ពោល​គឺ​ឱ្យ​សក្តិ​សមជា​មួយ​សង្វា​ក់​ផលិតកម្ម​ខាងក្នុង ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Tim Cook ដែល​កម្រ​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌​ក្នុងស្រុក​បាន​និយាយ​ថា iPhone ជំនាន់​ថ្មី​នឹង​កាន់តែ​អស្ចារ្យ​ដែល​មនុស្ស​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រស់នៅ​របស់​ពួក​គេ ។ ដ្បិតតែ​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​មិន​បាន​បង្ហើប​ពី​លក្ខណៈ​ពិសេស​របស់​វា តែ​យោង​តាម​សម្តី​របស់​នាយក​ប្រតិបត្តិ​រូប​នេះ​អាច​ឱ្យ​អតិថិជន​របស់​ខ្លួន​រំពឹង​ថា ក្រុមហ៊ុន​នឹង​បន្ថែម​មុខងារ​អស្ចារ្យ ឬ​របកគំហើញ​បច្ចេកវិទ្យា​ថ្មី​លើ iPhone 7 ៕