ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​អាច​នឹង​បិទ​ប្រទេស​សារ​ជា​ថ្មី បើ​រក​ឃើញ​មាន​ករណី​ឆ្លង​វីរុស​បំប្លែង​​ថ្មី Omicron

2 ឆ្នាំ មុន

ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-o-cha នឹង​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ថា​តើ​ត្រូវ​បិទ​ប្រទេស​ឡើង​វិញ​ឬ​យ៉ាងណា ប្រ​សិន​រក​

ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នឹង​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ថា​តើ​ត្រូវ​បិទ​ប្រទេស​ឡើង​វិញ​ឬ​យ៉ាងណា ប្រ​សិន​រក​ឃើញ​មានការ​ឆ្លង​វីរុស​បំប្លែង​​ថ្មី Omicron នៅ​ក្នុង​ប្រទេស​។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​សុខាភិបាល​ថៃ​បញ្ជាក់​ថា​មិន​ទាន់​រក​ឃើញ​មាន​ករណី​វីរុស​​បំប្លែង​​ថ្មី​ឡើយ​នៅ​ក្នុង​ប្រទេស​។

វីរុស​បំ​លែង​ថ្មី Omicron ដែល​មាន​ប្រភព​ចេញពី​អា​ហ្វ្រិ​ច​ខាងត្បូង ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា កា​ណា​ដា ចក្រភព​អង់គ្លេស ប៉​ទុ​យ​ហ្គា​ល់ ប៊ែ​ល​ហ្សិ​ក និង​ហូ​ឡង់​ជាដើម​។

ប្រទេស​ជា​ច្រើន​បាន​ដាក់​អា​ហ្វ្រិ​ច​ខាងត្បូង និង​ប្រទេស​ចំនួន ៧​ទៀត​ក្នុង​តំបន់​អា​ហ្វ្រិ​ច​ចូល​ក្នុង​បញ្ជីខ្មៅ ដោយ​ហាមប្រាម​អ្នកដំណើរ​មក​ពី​ប្រទេស​ទាំងនោះ ក្រោយ​ពេល​អ្នក​វិទ្យាសាស្ត្រ​អា​ហ្វ្រិ​ច​ខាងត្បូង​បាន​រក​ឃើញ​វីរុស​បំ​លែង​ថ្មី ដែល​អាច​ឆ្លង​រីក​រាលដាល​យ៉ាង​លឿន និង​ធន់​នឹង​វ៉ាក់សាំង​។

ថ្លែង​ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ លោក Supattanapong Punmeechaow ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថាមពល​បាន​និយាយ​ថា គណៈរដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រួតពិនិត្យ​ស្ថានភាព​ឲ្យ​បាន​ដិត​ដល់ ខណៈ​ដែល​ក្រសួងសុខាភិបាល​នឹង​ធ្វើការ​វាយតម្លៃ​ពី​ការ​បើក​ប្រទេស​ក្នុង​រយៈពេល ២​ស​ប្តា​ហ៍​។

អនុរដ្ឋមន្ត្រី​សុខាភិបាល​ថៃ​លោក Sathit Pitutecha បាន​ជំរុញ​ឲ្យ​សាធារណៈជន​កុំ​មានការ​ភ័យ​ខ្លាច ដោយ​លោក​បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​សន្តិសុខ​បង្កើន​ការ​ឃ្លាំមើល​ព្រំដែន ដើម្បី​ការពារ​ការ​ឆ្លង​ព្រំដែន​ខុសច្បាប់ ដើម្បី​ទប់ស្កាត់​វីរុស​។

លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា មន្ត្រី​ណា​ដែល​ធ្វេស​ប្រហែល​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​នឹង​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​។

សូម​រម្លឹក​ថា ថៃ​បាន​ធ្វើការ​បើក​ប្រទេស​ឡើង​វិញ​កាលពី​ថ្ងៃ​ទី ១​ខែ​វិ​ច្ឆ​ការ​នេះ ដើម្បី​ទទួលយក​អ្នក​ទេសចរណ៍​ចាក់​វ៉ាក់សាំង​រួច​មក​ពី​ប្រទេស​ចំនួន ៦០​ទូ​ទាំង​ពិភពលោក ក្រោយ​ពេល​បិទ​ព្រំដែន​អស់​រយៈពេល ១៨​ខែ​ដោយសា​រវិបត្ត​កូ​វី​ដ ១៩​។ ការ​បើក​ប្រទេស​ឡើង​វិញ​គឺ​ដើម្បី​ស្ថា​រ​វិស័យ​ទេសចរណ៍​ដែល​រង​ការ​ប៉ះពាល់​ដោយ​វិបត្តិ​កូ​វី​ដ ១៩៕ (​យោង​តាម​ប្រភព​៖ Bangkok Post & BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ