ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ និង​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​រលំ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៨​ខ្នង​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ត្រូវ​បាន​ដួល​រលំ និង​របើក​ដំបូល ឧបទ្ទវហេតុ​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១០

ខេត្តកំពង់ធំ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៨​ខ្នង​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ត្រូវ​បាន​ដួល​រលំ និង​របើក​ដំបូល ឧបទ្ទវហេតុ​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ និង​យប់​ថ្ងៃ​ដដែល ខែឧសភា ឆ្នាំ​២០១៦ ។ ករណី​ភ្លៀង​បង្អុរ​តិច​ៗ​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ ព្រមទាំង​ខ្យល់​កន្ត្រាក់​ផង​នោះ បាន​បណ្តាល​ឲ្យ​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៨​ខ្នង នៅ​ក្នុង​ឃុំ​ចំនួន​៣​ត្រូវ​រលំ និង​របើក​ដំបូល ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់ លោក​អនុ​សេនី​យ៏​ឯក អៀ​ត គឹ​ម​អ័ន អធិការរង​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​ប្រាប់​ថា ករណី​ភ្លៀង​បង្អុរ​តិច​ៗ​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ ព្រមទាំង​ខ្យល់​កន្ត្រាក់​ផង​នោះ បាន​កើតឡើង​ចំនួន​៣​លើក ដែល​បណ្តាល​ឲ្យ​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៨​ខ្នង​ត្រូវ​របើក​ដំបូល និង​រលំ​ដល់​ដី ក្នុង​នោះ​រួម​មាននៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ឃុំ​ផា​ន់​ញើ​ម ប៉ះពាល់​ភូមិ​ចំនួន​៤ ខូចខាត​ផ្ទះ​១០​ខ្នង ដួល​រលំ​២​ខ្នង និង​របើក​ដំបូល​០៨​ខ្នង ។

នៅ​វេលា​យប់​ថ្ងៃ​ដដែល​នេះ​ដែរ​នៅ​ក្នុង​ឃុំ​ក្រយា ភូមិ​អន្លង់​ជួរ របើក​ដំបូល​២​ខ្នង និង​ខ្ទាត​ចេញពី​ជើង​សរសរ​ចំនួន​២​ខ្នង នៅ​ឃុំ​ទួល​គ្រើល ក្នុងភូមិ​ថ្នល់​រលំ​ផ្ទះ​ចំនួន​៤​ខ្នង ។ ហើយ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ នេះ​ផង​ដែរ លោក ទូច សុខា អភិបាលស្រុក​ស្រុក​ប្រាសាទ​បល្ល័ង្ក​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​នាំ​យក​អំណោយ​ទៅ​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ​ដែល​រលំ​ផ្ទះ ដោយ​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​នូវ​អង្ករ​៥០​គីឡូក្រាម មី​១​កេះ ទឹកក្រូច​១​កេះ ត្រីខ​១​យួរ និង​ថវិកា​មួយ​ចំនួន ៕ 
   
    ​    ​    ​    ​    ​    ​