ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​បច្ចេកវិទ្យា​អីុន​ធើ​រ​ណេ​ត​ក្រៅ​បណ្ដាញ 4G នៅ​កម្ពុជា

7 ឆ្នាំ មុន

យោង​តាម​សេចក្ដីរាយការណ៍​ចុង​ក្រោយ​បំផុត ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​លំដាប់​លេខ​១ មិត្ដ​ហ្វូ​ន​នឹង​រៀបចំ​ព្រឹត្ដិការណ៍​បច្ចេកវិទ្យា​អីុន​ធើ​រ​ណេ​ត​ក្រៅ​បណ្ដាញ 4G ដំបូង​គេ​បំផុត​នៅ​កម្ពុជា​។ ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នោះ

យោង​តាម​សេចក្ដីរាយការណ៍​ចុង​ក្រោយ​បំផុត ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​លំដាប់​លេខ​១ មិត្ដ​ហ្វូ​ន​នឹង​រៀបចំ​ព្រឹត្ដិការណ៍​បច្ចេកវិទ្យា​អីុន​ធើ​រ​ណេ​ត​ក្រៅ​បណ្ដាញ  4G ដំបូង​គេ​បំផុត​នៅ​កម្ពុជា​។ ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នោះ បាន​នាំ​មក​នូវ​ភាព​រំភើប​រីករាយ​ជូន​ដល់​ទស្សនិកជន​ក្រោម​គំនិត​ផ្ដួចផ្ដើម​ថ្មី​សន្លាង​។

ជាមួយ​ពាក្យស្លោក «​ហោះហើរ​ទៅ​កាន់​អនាគតកាល​នៃ​ពិភព​រូប​ពិត និង​សំឡេង​ពិត​» ភ្ញៀវ​កិត្ដិយស​ទាំងអស់​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​បច្ចេកវិទ្យា 4G LTE ក្នុង​តំបន់ Samsung Gear VR ឬ​តំបន់​ឯកជន​។

នៅ​ក្នុង​ឱកាស​នោះ នឹង​មានការ​សម្ដែង​ក្បាច់​រាំ​ពន្លឺភ្លើង LED របស់​ក្រុម​រាំ​អន្ដរជាតិ​ថែម​ទៀត​ផង​។

គួរ​បញ្ជាក់​ថា ព្រឹត្ដិការណ៍​កម្សាន្ដ​បែប​ថ្មី​នោះ នឹង​ប្រព្រឹត្ដិ​ទៅ​នៅ​សណ្ឋាន​គារ​សុខា ថ្ងៃ​ទី​១២ ខែឧសភា​នេះ​៕