ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ជនជាតិ​អ៊ី​ស្រា​អែ​ល ២​នាក់ ចាក់​វ៉ាក់សាំង​រួចរាល់ ៣​ដង ក៏​នៅ​តែ​ឆ្លង អូ​មី​ក្រុង

2 ឆ្នាំ មុន

អ៊ី​ស្រា​អែ​ល ៖ វេជ្ជបណ្ឌិត​ជនជាតិ​អ៊ី​ស្រា​អែ​ល ពីរ​នាក់ ដែល​ធ្វើការ​នៅ​មន្ទីរពេទ្យ​ទីក្រុង​តេ​អា​វីវ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ បញ្ជាក់​ថា វិជ្ជមាន​ចំពោះ​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង Omicron…

អ៊ី​ស្រា​អែ​ល ៖ វេជ្ជបណ្ឌិត​ជនជាតិ​អ៊ី​ស្រា​អែ​ល ពីរ​នាក់ ដែល​ធ្វើការ​នៅ​មន្ទីរពេទ្យ​ទីក្រុង​តេ​អា​វីវ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ បញ្ជាក់​ថា វិជ្ជមាន​ចំពោះ​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង Omicron នេះ​បើ​តាម​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ទី​៣០ វិច្ឆិកា ២០២១​នេះ ខណៈ​ដែល​បុរស​ទាំង​ពីរ​នាក់ បាន​ចាក់​វ៉ាក់សាំង​ចំនួន បី​ដង​រួច​ហើយ ។

យោង​តាម​មន្ទីរពេទ្យ​ទីក្រុង​តេ​អា​វីវ បានអោយ​ដឹង​ថា វេជ្ជបណ្ឌិត វ័យ​៥០​ឆ្នាំ បាន​ធ្វើតេស្ត វិជ្ជមាន អូ​មី​ក្រុង បន្ទាប់​ពី​ត្រលប់​មក​ពី​សន្និសីទ​នៅ​ទីក្រុង​ឡុ​ង​ដ៍​វិញ បានជា​ច្រើន​ថ្ងៃ ។

ប្រភព​ពី​មន្ទីរពេទ្យ អោយ​ដឹង​បន្ត​ថា ការ​ធ្វើតេស្ត PCR របស់​វេជ្ជបណ្ឌិត​វ័យ​៥០​ឆ្នាំ មុន​ពេល​ចាក​ចេញពី​ប្រទេស​អង់គ្លេស និង​ពេល​ត្រឡប់​មក​ប្រទេស​អ៊ី​ស្រា​អែ​ល ភ្លាម គឺ​ទទួល​បាន​លទ្ធផល អវិជ្ជមាន ដូច្នេះ​បុរស​រូប​នេះ បាន​ត្រឡប់​ទៅ​ធ្វើការ​វិញ ដែល​ជា​កន្លែង​ដែល​គាត់​បាន​ចម្លង​មេរោគ​ដល់​លោកគ្រូ​ពេទ្យ​ម្នាក់​ទៀត មាន​វ័យ ៧០​ឆ្នាំ ។

ពេល​នេះ អ្នក​ទាំង​ពីរ កំពុង​សម្រាក​នៅផ្ទះ ដោយ​មាន​រោគ​សញ្ញា​ស្រាល​ប៉ុណ្ណោះ ។ អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ទាំង​ពីរ​នាក់ ត្រូវ​បាន​ធ្វើតេស្ត ហើយ​រហូត​មក​ទល់​ពេល​នេះ មិន​មាន​លទ្ធផល​វិជ្ជមាន​ទេ ។

២​ករណី​ឆ្លង​ថ្មី​បន្ថែម​ទៀត​នេះ នាំ​ឲ្យ​ប្រទេស​អ៊ី​ស្រា​អែ​ល មាន​អ្នក​ឆ្លង​អូ​មី​ក្រុង កើនឡើង​ដល់​ទៅ ០៤​ករណី​ហើយ ។

ករណី​ទី​១ ត្រូវ​បាន​រក​ឃើញ នៅ​លើ​មនុស្ស​ម្នាក់ ដែល​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡា​វី ។ ព័ត៌មាន​លម្អិត នៃ​ករណី​ទី​២ មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អ៊ី​ស្រា​អែ​ល បាន​និយាយ​ថា វា​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​មនុស្ស​ម្នាក់​ដែល​ត្រឡប់​មក​ពី​អាហ្វ្រិក​ខាងត្បូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ