ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តសៀមរាប ចាប់ខ្លួន​ជនសង្ស័យ ៤៧​នាក់ ករណី​កា.ប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក ១០០​ហិ​កតា

2 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​កម្លាំង​ចម្រុះ…

ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​ពិនិត្យ​មើល​ទីកន្លែង ដែល​ជនខិលខូច​បាន​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ។

លោក ទៀ សីហា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្តសៀមរាប មាន​ក្រុង​-​ស្រុក​ចំនួន​០៦ ដែល​មាន​ភូមិសាស្ត្រ​ជាប់​នៅ​បឹង​ទន្លេសាប ក្នុង​នោះ​រួម​មាន ៖ ស្រុក​ក្រឡាញ់ ស្រុក​ពួក ស្រុក​ប្រាសាទបាគង ស្រុក​សូទ្រនិគម ស្រុក​ជីក្រែង និង​ក្រុង​សៀមរាប ដែល​មាន​ផ្ទៃដី​ជាង ១២៦​ពាន់​ហិ​កតា ។

លោក ទៀ សីហា បាន​បន្ត​ថា សម្រាប់​តែ​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប​មួយ មានព្រៃ​លិច​ទឹក​ដែល​ជនខិលខូច​បាន​កាប់​ទន្ទ្រាន យក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​មាន​ចំនួន ១០០​ហិ​កតា ហើយ​ជនសង្ស័យ ៤៧​នាក់ ត្រូវ​បាន​អាជ្ញាធរ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ។ ដោយឡែក នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ផ្សេង​ៗ​ទៀត ក្រុមការងារ បាន​និង​កំពុង​តែ​ចុះ​ពិនិត្យ​មើល​ជាក់ស្តែង ។

សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​បន្ទាន់​តាម​ប្រព័ន្ធ​វី​ដេ​អូ Zoom ដើម្បី​ពិនិត្យ និង​រៀបចំ​ផែនការ​អនុវត្ត​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ពាក់ព័ន្ធ​នឹង​តំបន់​ការពារ​បឹង​ទន្លេសាប នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ក្រោម​ការ​ដឹកនាំ​ប្រជុំ​ដោយ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត ។

បន្ទាប់​ពី​សេចក្តីរាយការណ៍​របស់​មន្ទីរ​ជំនាញ និង អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​៦ ដែល​មាន​ភូមិសាស្ត្រ​ជាប់​បឹង​ទន្លេសាប ដោយ​ផ្តោត​ទៅ​លើ​តំបន់​គោលដៅ​ដែល​មាន​បញ្ហា​ប្រឈម​ទៅ​នឹង​ការ​រុករាន កាប់​ឆ្កា​ទន្ទ្រានព្រៃ​លិច​ទឹក​បឹង​ទន្លេសាប កន្លង​មក អាជ្ញាធរ​បឹង​ទន្លេសាប បាន​កំណត់​តំបន់​១ តំបន់​២ និង​តំបន់​៣ ព្រមទាំង​បោះបង្គោល​ព្រំប្រទល់​រួច​មក​ហើយ ដែល​មាន​ប្រវែង ១៨៤​គីឡូម៉ែត្រ ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​មាន​ជនខិលខូច​មួយ​ចំនួន នៅ​តែ​ចូល ទៅ​កាប់​ឆ្កា​ទន្ទ្រាន​រុករាន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ដោយ​មានការ​ដុត​បំផ្លាញ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ