ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន រកឃើញ០១​ករណី​ដំបូង នៃ​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង

2 ឆ្នាំ មុន

តូ​ក្យូ ៖ លោក Hirokazu Matsuno ប្រធាន​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០២១​នេះ​ថា ប្រទេស​ជប៉ុន…

តូ​ក្យូ ៖ លោក Hirokazu Matsuno ប្រធាន​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០២១​នេះ​ថា ប្រទេស​ជប៉ុន បាន​រក​ឃើញ​ករណី​ដំបូង នៃ​មេរោគ​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង ។

មន្ត្រី​ជំនាញ​នៅ​ឯអាកាស​យានដ្ឋាន​ណា​រី​តា បាន​រក​ឃើញ​នៅ​លើ​បុរស​ម្នាក់ មាន​អាយុ​៣០​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ណា​មី​ប៊ី ចូល​មក​កាន់​ទីក្រុង​តូ​ក្យូ ហើយ​បាន​ធ្វើតេស្ត វិជ្ជមាន ចំពោះ​អូ​មី​ក្រុង នៅ​ពេល​មក​ដល់ កាលពី​ថ្ងៃអាទិត្យ ។

លោក Matsuno បាន​និយាយ​បន្ត​ថា បុរស​អ្នកជំងឺ កំពុង​នៅ​ដាច់​ដោយឡែក​ពី​គេ នៅ​ឯ​កន្លែង​សម្រាក​ព្យាបាល ហើយ​អ្នកមាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​បុរស​ខាងលើ ត្រូវ​មន្ត្រី​ជំនាញ​កំពុង​តាមដាន​សុខភាព​ផង​ដែរ ។

លោក​បាន​បន្ថែម​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida គ្រោង​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​រដ្ឋមន្ត្រី ស្តី​ពី វីរុស​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង ។

យោង​តាម​ទិន្នន័យ ប្រទេស​ជប៉ុន គឺជា​ប្រទេស​ទី​១៩ ដែល​ធ្វើតេស្ត​រក​ឃើញ​ករណីវីរុសកូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង Omicron ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ