ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដាប់​គ្រូពេទ្យ​អាហ្វ្រិក​ខាងត្បូង ​រៀបរាប់​រោគ​សញ្ញា​អ្នក​ឆ្លង​វីរុស «​អូ​មី​ក្រុង»

2 ឆ្នាំ មុន

ខណៈ​វីរុស​កូ​វី​ដ​-១៩ ​បំប្លែង​ខ្លួន​ថ្មី ហៅ​ «អូ​មី​ក្រុង» ​ដែល​តាម​អង្គការ​សុខភាព​ពិភពលោក​ WHO​ ថា អាច​មាន​ហា​នី​ភ័យ​ខ្ពស់ បណ្ដា​រោគ​សញ្ញា​របស់​វា​ហាក់​មាន​លក្ខណៈ​ផ្សេងៗ​​គ្នា ពី​កូ​វី​ដ​ប្រពៃណី​ ឬ​វីរុស​ដើម ព្រមទាំង​វីរុស​ប្រ​ភ​ទ​ដែល​តា

វីរុស​កូ​វី​ដ​បំ​បែ្ល​ង​ខ្លួន​អូ​មី​ក្រុង ៖ ខណៈ​វីរុស​កូ​វី​ដ​-១៩ ​បំប្លែង​ខ្លួន​ថ្មី ហៅ​ «អូ​មី​ក្រុង» ​ដែល​តាម​អង្គការ​សុខភាព​ពិភពលោក​ WHO​ ថា អាច​មាន​ហា​នី​ភ័យ​ខ្ពស់ បណ្ដា​រោគ​សញ្ញា​របស់​វា​ហាក់​មាន​លក្ខណៈ​ផ្សេងៗ​​គ្នា ពី​កូ​វី​ដ​ប្រពៃណី​ ឬ​វីរុស​ដើម ព្រមទាំង​វីរុស​ប្រ​ភ​ទ​ដែល​តា​។ នេះ​បើ​តាម​ការ​សង្កេត​ឃើញ​ដំបូង​នានា របស់​គ្រូពេទ្យ​អាហ្វ្រិក​ខាងត្បូង​។

វីរុស «​អូ​មី​ក្រុង» ​នេះ ​កំពុង​បង្កក្ដី​បារម្ភ​ខ្លាំង​របស់​ពិភពលោក​។ ខណៈ​បណ្ដា​ប្រទេស​នៅ​អឹ​រ៉ុ​ប​កំពុង​​តែ​ទប់ស្កាត់​រលក​ទី​៥ ​នៃ​ការ​ឆ្លង​រាលដាល​កូ​វី​ដ ពេល​ដែល​ប្រទេស​អាហ្វ្រិក​ខាងត្បូង​​ក៏​បាន​ប្រកាស​ពី​ការ​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នាំ​ឲ្យ​មានការ​បារម្ភ​ខ្លាំង នោះ​​ជា​វីរុស​ដែល​គេ​ដាក់​ឈ្មោះ​ថា «​អូ​មី​ក្រុង»​។ តាម ​WHO ​ថា វីរុស​នោះ​មាន​ហា​និភ័យ​ខ្ពស់​បំផុត ក្នុង​កម្រិត​ពិភពលោក ​និង​គួរ​ឲ្យ​បារម្ភ​។

វេ​ជ្ជបណ្ឌិត​ល្បីល្បាញ​អា​មេ​រិ​ក​លោក ​ANTHONY FAUCI ​បាន​គូសបញ្ជាក់​ថា វីរុស​នេះ​ ឆ្លង​ខ្លាំង ​និង​លឿន ហើយ​អាច​ធន់​នឹង​បណ្ដា​វ៉ាក់​សាំង មក​ពី​វា​មានការ​បំប្លែង​​ជា​ច្រើន​។ ទោះបី​វីរុស​នេះ​ នៅ​មិន​ទាន់​ឆ្លង​រាតត្បាត​ខ្លាំង​នៅឡើយ​នៅ​អឹ​រ៉ុ​ប ​និង​លើ​ពិភពលោក តែ​បណ្ដា​រោគ​សញ្ញា​លើ​បណ្ដា​អ្នក​ជំ​ងឹ​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ ​ត្រូវ​បាន​គេ​យក​មក​វិភាគ​។

ហើយ​នៅ​ពេល​សម្ភាសន៍​ជាមួយ​កាសែត​អង់គ្លេស​ TELEGRAPH គ្រូពេទ្យ​អាហ្វ្រិក​ខាងត្បូង​ដំបូង​គេ ​ដែល​ប្រកាស​ពី​ការ​រក​ឃើញ បណ្ដា​អ្នកជំងឺ​ឆ្លង​ «អូ​មី​ក្រុង» លោកស្រី ​ANGELIQUE COETZEE បាន​​ថ្លែង​ថា បណ្ដា​រោគ​សញ្ញា ​គឹ​ខុស​ពី​ធម្មតា​តែ​ស្រាល​។ លោកស្រី​បន្ត​ថា ការ​សង្ស័យ​ចំពោះ​វីរុស​បំប្លែង​ថ្មី គឹ​ពេល​បណ្ដា​អ្នក​ជំ​ងឹ​ចូល​មក​កាន់​កន្លែង​លោកស្រី កាលពី​ដើមខែ​នេះ ​មាន​រោគ​សញ្ញា​នៃ​កូ​វី​ដ ដែល​មាន​អាកា​រៈហ​ត់់​ខ្លាំង ជីពចរ​ដើរ​លឿន​ តែ​ពុំ​មែន ​ANOSMIE ​ទេ​។ ហើយ​កុមារ​ជា​ច្រើន​នាក់​មាន​សភាព​ហត់​ដង្ហក់ ជីពចរ​ដើរ​លឿន ​តែ​ក្នុង​ចំណោម​ពួក​គេ​ពុំ​មាន​នរណា​ម្នាក់​បាត់បង់​រស​ជាតិ​ ឬ​ក្លិន​ឡើយ​។ យើង​មាន​ករណី​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​​មួយ ដោយ​កុមារ​ម្នាក់​អាយុ​៦​ឆ្នាំ​មាន​ក្ដៅខ្លួន មាន​ជីពចរ​ដើរ​លឿន ហើយ​ខ្ញុំ​គិត​ថា ​តើ​ត្រូវ​បញ្ជូន​គេ​ទៅ​មន្ទីរពេទ្យ​ឬ​យ៉ាង​ណា?​។ តែ​ពេល​ខ្ញុំ​ព្យាបាល​គេ​បាន​២​ថ្ងៃ គេ​ក៏​បាន​ធូរ​ស្រាល​ឡើង​វិញ​។

គ្រូពេទ្យ​រូប​នេះ​បន្ត​ថា ភាគច្រើន​នៃ​អ្នក​ជំ​ងឹ​របស់​លោកស្រី មាន​អាយុ​ក្រោម​៤០​ឆ្នាំ ក្នុង​នោះ​ក្រោម​ពាក់កណ្ដាល​មិន​បាន​ចាក់​វ៉ាក់សាំង ហើយ​មាន​អាកា​រៈ​អស់កម្លាំង​ខ្លាំង និង​ឈឺ​ចុកចាប់​ក្នុង​ខ្លួន មាន​ក្អក​ស្ងួត​ រមាស់​បំពង់.ក និង​មានការ​ក្ដៅខ្លួន​តិច​ៗ​។ វា​មាន​​រោគ​សញ្ញា​ស្រាល ​ក៏​ចំពោះ​បណ្ដា​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​ដែរ​។

វេជ្ជ​ប​ណ្ដិ​ត ​ANGELIQUE COETZEE ​រំំ​ឭ​កថា បណ្ដា​ព័ត៌មាន​ស្ដី​ពី​គ្រោះថ្នាក់​នៃ​វីរុស​ «អូ​មី​ក្រុង» ​នោះ នៅ​ប្រមូល​បាន​តិចតួច​នៅ​ឡើយ​​នឹង​ថា តែ​គេ​មិន​ត្រូវ​មើល​ស្រាល​ ក៏​ទោះបី​វា​មាន​រោគ​សញ្ញា​ហាក់ដូចជា​ស្រាល​ក្ដី​។ ខ្ញុំ​មិន​និយាយ​ថា ​វា​មិនមែន​ជា​ជំ​ងឹ​ធ្ងន់ តែ​សម្រាប់​ពេល​នេះ​ ទោះ​បណ្ដា​អ្នក​ជំ​ងឹ​ដែល​យើង​បាន​មើល មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ក៏​មាន​រោគ​សញ្ញា​ស្រាល​ដែរ​។ ផ្ទុយ​ទៅ​វិញ​លោកស្រី​បញ្ជាក់​ថា អ្នក​ជំ​ងឹ​ទាំងអស់​របស់​លោកស្រី​មាន​សុខភាព​ល្អ តែ​ខ្លាច​វីរុស​បំប្លែង​ថ្មី​នេះ វាយប្រហារ​ខ្លាំង​លើ​បណ្ដា​មនុស្ស​ចាស់ ឬ​បណ្ដា​អ្នក​ដែល​មាន​ជំ​ងឹ​ទឹកនោមផ្អែម​ ឬ​ជំ​ងឹ​បេះដូង​ជាដើម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ