ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ពេញ​ឆាក CTN ខណៈ​ពេល F &N បាន​រក​ឃើញ​ម្ចាស់​រង្វាន់​មាស​១​ជី​ចំនួន​៣០​រូប

7 ឆ្នាំ មុន

កាលពី​រាត្រី​ថ្ងៃ​ទី​០៧ ឧសភា ថ្មី​ៗ​នេះ នៅ​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន F &N បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ក្នុង​ការ​ប្រគល់​រង្វាន់​លើក​ទី​១ របស់​ខ្លួន​ដែល​ប្លែក​ខុស​ពី​កម្មវិធី​ផ្សេង​ៗ​ទៀត ជា​ពិសេស​មាន​អង្គរក្ស​មាឌធំ​ៗ

កាលពី​រាត្រី​ថ្ងៃ​ទី​០៧ ឧសភា ថ្មី​ៗ​នេះ នៅ​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន F &N បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ក្នុង​ការ​ប្រគល់​រង្វាន់​លើក​ទី​១ របស់​ខ្លួន​ដែល​ប្លែក​ខុស​ពី​កម្មវិធី​ផ្សេង​ៗ​ទៀត ជា​ពិសេស​មាន​អង្គរក្ស​មាឌធំ​ៗ និង​ស្អាត​សង្ហារ​ឈរ​យាម​រង្វាន់​ធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ងឿងឆ្ងល់ បន្ត​តាមដាន​ស្ទើរតែ​មិន​ហ៊ាន​ធ្មេចភ្នែក​។ រឹតតែ​រំភើប​រីករាយ​ទៅ​ទៀត​នោះ គឺ F &N បាន​រក​ឃើញ​ម្ចាស់​មាស​ទម្ងន់​១​ជី ចំនួន​៣០​រូប សម្រាប់​អតិថិជន​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដែល​បាន​ធ្វើការ​ចាប់​រង្វាន់​កាលពី​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ នៅ​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន​។

សូម​ជម្រាប​ថា នេះ​ជា​ការ​ប្រគល់​រង្វាន់​លើក​ទី​១ ក្នុង​ចំណោម​ការ​ប្រគល់​រង្វាន់​ទាំង​៦​លើក របស់ F&N ក្នុង​ឱកាស​អបអរសាទរ​ខួប​គម្រប់​៩​ឆ្នាំ ហើយ​ការ​ចាប់ឆ្នោត​លើក​ទី​២ នូវ​មាស​១​ជី ចំនួន​៣០​រង្វាន់ សម្រាប់​អតិថិជន​ខេត្ត​កំពង់​ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ឧសភា ២០១៦ នៅ​ផ្សា​របឹង​ឈូក ខេត្តបាត់ដំបង​។

លើស​ពី​នេះ​ទៅ​ទៀត សម្រាប់​អតិថិជន​ដែល​មិន​ទាន់​បាន​ឈ្នះ​រង្វាន់​នេះ និង​មានឱកាស​ក្នុង​ការ​ចាប់ឆ្នោត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​អតិថិជន​ទូ​ទាំង​ប្រទេស នូវ​មាស​ទម្ងន់​១​តម្លឹង​ចំនួន​១៩​រង្វាន់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ កក្កដា ២០១៦​នៅ​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន​។ ដើម្បី​ចូលរួម​ចាប់ឆ្នោត​ផ្សងសំណាង អតិថិជន​ត្រូវ​បកសម្បក​ទឹក​ដោះ​គោ​ ធី​ផត ទឹកដោះគោ​ខា​ណេ​សិន ចំណែកឯ​ទឹកដោះគោឆៅ​ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស សូម​កាត់​ផ្នែក​ដែល​មាន​អក្សរ​អង់គ្លេស  រួច​ហើយ​សរសេរ​ឈ្មោះ អ​សយ​ដ្ឋា​ន និង​លេខ​ទូរស័ព្ទ​ដាក់​ចូល​ក្នុង​ធុង​ឆ្នោត​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​។

F &N ជា​ក្រុមហ៊ុន​ដែល​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ទឹកដោះគោ​ខាប់ Tea Pot ទឹកដោះគោ​ស្រស់ Tea Pot Extra ទឹកដោះគោ ខា​ណេ​សិន និង​ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស ដែល​មាន​ក្រុមហ៊ុន​គៀង​ហ៊ួ​ត ជា​តំណាង​ចែកចាយ​ផ្ដាច់មុខ​សម្រាប់​ទីផ្សារ​ក​ម្ព​ជា​។

ទឹកដោះគោ​ខាប់ Tea Pot មាន​រសជាតិ​ផ្អែម​ត្រជាក់​ស័ក្តិសម​សម្រាប់​ភេសជ្ជៈ និង​បង្អែម​គ្រប់មុខ ទឹកដោះគោ​ស្រស់ Tea Pot Extra ជួយ​បន្ថែម​ក្លិន​ឈ្ងុយ ផ្តល់​រសជាតិ​រឹតតែ​ឆ្ងាញ់​។  ចំណែកឯ​ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស ចម្រាញ់​ចេញពី​ស្លឹក​គី​ង​កុ និង​មាន​វីតាមីន​បេ​12 ជួយ​បង្កើន​ការ​ចង​ចាំ​បាន​ល្អ កាន់តែ​ឈ្លាសវៃ​៕