ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ដែក​ពុម្ព​សសរ​ស្ពានសម្រេច តែគ្មានអ្នកហ៊ាន​ទិញ អស់លក្ខណ៍ត្រឹមកាមេរ៉ាសុវត្ថិភាព​

2 ឆ្នាំ មុន
  • កណ្តាល

​ខេត្ត​កណ្តាល ​៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម២នាក់ បាន​ត្រូវ​នគរបាល​សង្កាត់​សិ​ត្បូ​រ ធ្វើការ​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព

​ខេត្ត​កណ្តាល ​៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម២នាក់ បាន​ត្រូវ​នគរបាល​សង្កាត់​សិ​ត្បូ​រ ធ្វើការ​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព លួច​ដែក​ពុម្ព​សសរ​ស្ពាន ។

ហេតុ​ការ​ណ៌​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥និង​៣៧​នាទីល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ការដ្ឋាន​សាងសង់​ស្ពាន ភូមិ​សិ​ត្បូ សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

នគរបាល​ក្រុង​តា​ខ្មៅ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ចាន់ ឆ​វ័ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​បុគ្គលិក​ការដ្ឋាន​ស្ពាន​ចិន​ទី​៩​។ ចំណែក​ជនសង្ស័យ​២​នាក់​​ ក្នុងនោះ​ម្នាក់​​ឈ្មោះ​ស្រ៊ុ​ន សុខ​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សិ​ត្បូ សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ត្រូវ​ចាប់ឃាត់ខ្លួន និង​ម្នាក់ទៀត​​មិន​ស្គាល់​អត្តសញ្ញាណ​ នោះទេ រត់​គេចខ្លួន​​បាត់ ​។

នគរបាល​បានអោយ​ដឹង​ទៀត​ថា នៅ​វេលា​កើ​ត​ហេតុ​ខាង​លើ​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួ.ច​យក​ដែក​សំរាប់​ចាក់​ពុ​ម្ព​សសរ​ស្ពាន​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​របស់​ក្រុមហ៊ុន​ចិន​សៀង​ហៃ​ ស្ថិត​ក្នុងភូមិ​សិ​ត្បូ សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយ​ដឹក​តាម​រទេះរុញ​យក​ទៅ​លក់​អោយ​អ្នកទិញ​អេ​ត​ចាយ​ តែ​អ្នកទិញ​អេ​ត​ចាយ​មិន​ហ៊ាន​ទិញ ​ទើ​ប​ជនសង្ស័យ រុញ​យក​មក​លាក់​ទុក​នៅ​ជិត​របង​វត្ត​សិ​ត្បូ ហើ​យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើ​ញ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​និង​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​ដើ​ម្បី​ធ្វើការ​ស្រាវជ្រាវរកមុខ​សញ្ញា ។

លុះដល់​ថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​តាម​រយ​:​កាមេរ៉ា​សុវត្ថិភាព​ក៏​កំណត់​មុខសញ្ញា​បាន និង​ឈាន​ទៅ​ឃាត់ខ្លួន​មុខសញ្ញា​បាន​ម្នាក់​ដូច​ខាង​លើ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រួច​បញ្ជូន​បន្ត​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ​ដើ​​ម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ