ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះមែនមែនថតកុនទេណា! ពិតៗតែម្តង​

7 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ រថ​​យន្ត​ធុន​​កូរ៉េត្រូវ​ភ្លើង​ឆេះ​​ ពេល​​កំពុង​​ធ្វើ​ដំណើរ​​រថ​​យន្ត​ធុន​​កូរ៉េ​១​​គ្រឿង ​ត្រូវ​ភ្លើង​​ឆេះពេល​កំពុង​តែ​ដឹក​ជ​ញ្ជួ​ន​បំពង់​​ទីប​ជ័រ​ និង​ម៉ាស៊ីនបូមទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ឆ្ពោះទៅ​ទីរួមខេត្ត​មណ្ឌលគិរី​ ​​កាលពី​ម៉ោង​ប្រមាណ​ជា​០៨ ​និង​០៥​

ខេត្ត​មណ្ឌលគិរី ៖ រថ​​យន្ត​ធុន​​កូរ៉េត្រូវ​ភ្លើង​ឆេះ​​ ពេល​​កំពុង​​ធ្វើ​ដំណើរ​​រថ​​យន្ត​ធុន​​កូរ៉េ​១​​គ្រឿង ​ត្រូវ​ភ្លើង​​ឆេះពេល​កំពុង​តែ​ដឹក​ជ​ញ្ជួ​ន​បំពង់​​ទីប​ជ័រ​ និង​ម៉ាស៊ីនបូមទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ឆ្ពោះទៅ​ទីរួមខេត្ត​មណ្ឌលគិរី​ ​​កាលពី​ម៉ោង​ប្រមាណ​ជា​០៨ ​និង​០៥​នាទី​យប់​ថ្ងៃ​ទី​១០​ ឧសភា ២០១៦ ស្ថិត​នៅ​ចំណុច​គីឡូ​ម៉ែ​ត​លេខ​​១៦៤ ក្នុងភូមិ​​អូរ​​ណា ឃុំ​ស្រែ​ខ្ទុ​ម ​ស្រុក​កែវ​សីមា​ ។​ ទោះជា​យ៉ាង​ណា ​តៃកុង​​បាន​លោត​ចេញពី​រថយន្ត មិនបង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ទេ​។

​រថយន្ត​ខាងលើ​ ត្រូវ​បាន​ភ្លើង​ឆេះដោយសារ​តែ​ខ្សែភ្លើង​ដាច់ ​ហើយ​ប៉ះទង្គិច​គ្នា​បង្ក​ជា​អណ្តាតភ្លើង​​ឆេះ​តែ​ម្តង​ ។​ ​អ្នក​បើក​​​រថ​យន្ត​​​ឈ្មោះ​ប្រាក់ សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅរាជធានី​ភ្នំពេញ ​បើក​​រថយន្ត​​ម៉ាក KIA ​ចំណុះ​​១​តោន​​កន្លះ​ពាក់​ស្លាក​​លេខភ្នំពេញ​2AE-​9460​។

ក្នុង​ហេតុការណ៍នេះ​​ កម្លាំង​​មិន​អាច​យក​រថយន្ត​​​ទៅ​​ជួយ​អន្តរាគមន៍​បាន​​ទេ ដោយសារ​តែផ្លូវ​ឆ្ងាយ ​និង​ទ​ទូល​បាន​​យឺតយ៉ាវ ​ព្រោះ​គ្មាន​សេវា​ទូរស័ព្ទ​ ។ ​